ចំណាយលុយរាប់មុឺនដុល្លារកែសម្ផស្សឲ្យដូចតុក្កតាបាប៊ី និងលាឈប់ពីការងារ ព្រោះប្រុសៗឃើញហើយ ទប់ចិត្តមិនបាន

//s6.kh1.co/56/56ea34e720a128cc16a370906af480aac774c3e6.jpg
សង្គម

 ១៦-សីហា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

នារីម្នាក់មានឈ្មោះថា Barbara Luna Sipos អាយុ២២ឆ្នាំ មកពីទីក្រុង Budapest ប្រទេសហុងគ្រី បានឈ្លក់វង្វេងទៅនឹងសម្រស់តុក្កតាបាប៊ីតាំងពីនាងនៅក្មេងវ័យម៉្លេះ

ហុងគ្រី៖ នារីម្នាក់មានឈ្មោះថា Barbara Luna Sipos អាយុ២២ឆ្នាំ មកពីទីក្រុង Budapest ប្រទេសហុងគ្រី បានឈ្លក់វង្វេងទៅនឹងសម្រស់តុក្កតាបាប៊ីតាំងពីនាងនៅក្មេងវ័យម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់នាង Barbara បានឲ្យដឹងថា រូបនាងផ្ទាល់មានក្ដីស្រមៃចង់ក្លាយជាតុក្កតាបាប៊ីយូរណាស់មកហើយ ដោយនាងបានសម្រេចចិត្តវះកាត់កែសម្ផស្សឲ្យដូចតុក្កតាបាប៊ី នៅពេលអាយុ១៧ឆ្នាំ។ ទន្ទឹមនឹងនោះដែរ អតីតស្វាមីរបស់នាង មានការគាំទ្រយ៉ាងខ្លាំង​ និងជំរុញឲ្យនាងវះកាត់កែសម្ផស្សបន្ថែមទៀតផងដែរ។

បន្ទាប់មក នាងក៏បានឆ្លងកាត់ការវះកាត់កែសម្ផស្សចំនួន១០ដងទៀត រួមមាន លើកចិញ្ចើម លើកបបូរមាត់ ចាក់ពង្រីកបបូរមាត់ ចាក់ខ្លាញ់ត្រគៀក កែលម្អប្រដាប់ភេទ កែទម្រង់មុខអក្សរV កែទម្រង់ថ្ងាស ច្រមុះ ពង្រីកដើមទ្រូង និងភ្នែកជាដើម។ ហើយសម្រាប់ការកែសម្ផស្សឲ្យដូចតុក្កតាបាប៊ីកន្លងមកនេះ នាងបានចំណាយប្រាក់អស់ចំនួនប្រមាណ១៧៦,០០០ដុល្លារអាមេរិកឯណោះ ដែលជាប្រាក់របស់អតីតស្វាមី។

យ៉ាងណាមិញ ចាប់តាំងពីនាង​វះកាត់កែសម្ផស្សមក នាងក៏បានសម្រេចចិត្តលាឈប់ពីការងារផងដែរ ព្រោះសម្រស់របស់នាង បានធ្វើឲ្យបុរសៗឃើញថា លង់ស្នេហ៍ទប់ចិត្តមិនជាប់។

បើទោះបីជាបច្ចុប្បន្ននេះនាង Barbara វះកាត់កែសម្ផស្សជាច្រើនដងរួចមកហើយក៏ដោយ ក៏នាងមានគម្រោងវះកាត់បន្ដទៀតផងដែរ ដែលនឹងវះកាត់យកឆ្អឹងជំនីចេញ និងចាក់ខ្លាញ់គូទឲ្យធំ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Barbara 
នាង Barbara 
នាង Barbara 
នាង Barbara 
នាង Barbara 
នាង Barbara 
នាង Barbara 
នាង Barbara 
នាង Barbara 
នាង Barbara 
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T