អីយ៉ាស! កីឡាករឆ្នើមក្រុម Chelsea រូបនេះ បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Inter ហើយ

//s6.kh1.co/7a/7a3c04aedd482513ab13fe29b5119b4237fe26ad.jpg
កីទ្បា

 ១៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Emerson បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Inter ហើយ

អ៊ីតាលី៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងដែរថា ខ្សែការពារក្រុមតោខៀវ Chelsea កីឡាករ Emerson បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ក្នុងការផ្ទេរទៅចូលរួមជាមួយក្រុម Inter Milan នៅរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Emerson
  កីឡាករ Emerson

របាយការណ៍របស់កាសែត Calciomercato បានបញ្ជាក់ថា Emerson បានព្រមព្រៀងកុងត្រា៥ឆ្នាំជាមួយ Inter ដោយទទួលបានប្រាក់ពលកម្ម១,៩លានផោន (ឬប្រមាណ២,៤លានដុល្លារ) ក្នុង១រដូវកាល។

ជាមួយគ្នានេះ Chelsea រំពឹងថា នឹងទទួលបាន២០លានផោន (ឬប្រហែល ២៦លានដុល្លារ) បូកជាមួយប្រាក់បន្ថែមផ្សេងៗទៀត ពីការលក់ Emerson។ យ៉ាងណាមិញ ប្រធានក្លិប Inter លោក Beppe Marotta សង្ឃឹមថា ក្លិបដែលដឹកនាំដោយលោក Frank Lampard នឹងបន្ធូរបន្ថយតម្លៃខ្សែការពារសញ្ជាតិអ៊ីតាលីទាបជាងនេះ។

  កីឡាករ Emerson
  កីឡាករ Emerson

គួររម្លឹកដែរថា Emerson បានផ្លាស់ពីក្លិប​ Roma ទៅកាន់ Chelsea កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ២០លានអឺរ៉ូ។ ទន្ទឹមនឹងនេះ រយៈពេល២ឆ្នាំនៅទឹកដី Stamford Bridge ខ្សែការពារវ័យ២៦ឆ្នាំ បង្ហាញខ្លួនបាន ៥៥ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង៕

  កីឡាករ Emerson
  កីឡាករ Emerson

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T