ហ្វេនភ្ញាក់មិនស្ទើរ ក្រោយ មាស សាលី បង្ហាញរូបជាមួយក្មេងតូច និងគូស្នេហ៍

//s4.kh1.co/6a/6aee45f7e52a55cf3c4959d3eb52be96995e6776.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រូបប៉ុន្មានសន្លឹករបស់ មាស សាលី បានធ្វើឲ្យហ្វេនជាច្រើនបើកភ្នែកធំៗ ខណៈលោកបានបញ្ចេញរូបលក្ខណៈគ្រួសារ ជាមួយក្មេងតូចដ៏គួរឲ្យស្រលាញ់។

ភ្នំពេញ៖ តារាចម្រៀង មាស សាលី កាន់តែមានជីវិតស្រស់ស្រាយ ក្រោយបានបង្ហាញមុខគូស្នេហ៍រស់នៅជាមួយគ្នា យ៉ាងពោរពេញដោយក្តីសុខខ្លាំង ខណៈពេលដែលហ្វេនៗជាច្រើនមានការអបអរដល់លោកយ៉ាងខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញបង្ហាញមុខមាត់គូស្នេហ៍ យ៉ាងស្រស់ស្អាតមិនបានប៉ុន្មានផង ពេលនេះតារារូបនេះបានបង្ហាញរូបប៉ុន្មានសន្លឹកដែលធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរនោះទេ ស្របពេលដែលលោកបានបញ្ចេញនូវរូបជុំគ្នា ដែលអមជាមួយកូនតូចមួយដែលមានមុខមាត់យ៉ាងគួរឲ្យក្នាញ់ខ្លាំងតែម្តង។ដោយក្នុងនោះមហាជនមួយចំនួន នាំគ្នាគិតថាកូនតូចនេះជាកូនលោក ព្រោះតារារូបនេះបានភ្ជាប់ជាមួយនឹងសារដ៏ខ្លីថា៖

មិនដឹងកាត់ទៅអ្នកណាទេកូនអើយ ម៉ែមិនដូចឪក៏មិនដូច។

មាស សាលី

ក្រោយពីបានឃើញបែបនេះ ហ្វេនមួយចំនួននាំគ្នាងឿងឆ្ងល់ថាកូនតូចដ៏មានមុខមាត់ដូចតុក្កតានេះ ជាកូនអ្នកទាំង២ឬក៏យ៉ាងណា ដោយសារតែរាល់ពេលហ្វេនសួរ លោកបានបញ្ចេញសកម្មភាពបែបលេងសើច មិនទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ ដូច្នោះមានការចាំការបញ្ជាក់ឲ្យច្បាស់ៗប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

 មាស សាលី និងគូស្នេហ៍
 មាស សាលី និងគូស្នេហ៍
 មាស សាលី និងគូស្នេហ៍
 មាស សាលី និងគូស្នេហ៍
 មាស សាលី គូស្នេហ៍ និងក្មេងតូច
 មាស សាលី គូស្នេហ៍ និងក្មេងតូច
 មាស សាលី គូស្នេហ៍ និងក្មេងតូច
 មាស សាលី គូស្នេហ៍ និងក្មេងតូច
 មាស សាលី គូស្នេហ៍ និងក្មេងតូច
 មាស សាលី គូស្នេហ៍ និងក្មេងតូច
 មាស សាលី គូស្នេហ៍ និងក្មេងតូច
 មាស សាលី គូស្នេហ៍ និងក្មេងតូច
មាស សាលី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T