ផ្លូវការ!! Arsenal ចុះកិច្ចសន្យាយក Willian ពី Chelsea ដោយគ្មានតម្លៃខ្លួន

//s6.kh1.co/bd/bd263ce580b275f3e2f2640da5a0045e2831b90e.jpg
កីទ្បា

 ១៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Arsenal ចុះកិច្ចសន្យាយក Willian ពី Chelsea ដោយគ្មានតម្លៃខ្លួន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានចុះកិច្ចសន្យាផ្ទេរយកខ្សែប្រយុទ្ធស្លាប Willian ពីក្លិបតោខៀវ Chelsea ។ ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត The Mirror ជម្រើសជាតិប្រេស៊ីល បានចុះកុងត្រារយៈពេល៣ឆ្នាំ ជាមួយក្រុមលោក Mikel Arteta ដោយទទួលបានប្រាក់ពលកម្ម១៥ម៉ឺនផោន (ឬប្រមាណ១៩ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកដែរថា Willian បានផុតកុងត្រាជាមួយ Chelsea កាលពីដំណាច់ខែកក្កដា កន្លងទៅ ដូច្នេះមានន័យថា រូបគេបានផ្លាស់មកកាន់ Arsenal ដោយគ្មានតម្លៃខ្លួននោះទេ ក្រោយចំណាយពេល៧ឆ្នាំ​ នៅកីឡដ្ឋាន Stamford Bridge ជួយក្រុមតោខៀវ លើកពាន Premier League បាន២ដង ពាន FA Cup ១ដង និង ពាន League Cup ១ដង។

  ខ្សែប្រយុទ្ធស្លាប Willian
  ខ្សែប្រយុទ្ធស្លាប Willian

ដោយឡែកក្នុងរដូវកាលនេះ មុនពេលផ្ទេរមកទឹកដី Emirates ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ បង្ហាញខ្លួនក្នុងក្រុមលោក​ Frank Lampard បាន ៤៧ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន១១គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៧ដង៕

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T