Zidane ព្រមលក់ទេ?​ ​Man Utd កំពុងតែចាប់អារម្មណ៍ចង់បានតារាវ័យក្មេងរបស់ R.Madrid ម្នាក់នេះ

//s6.kh1.co/48/48840833ca67a2287ea6f99d9cdeb2855c996868.jpg
កីទ្បា

 ១៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Man Utd កំពុងតែចាប់អារម្មណ៍ចង់បានតារាវ័យក្មេងរបស់ Real Madrid ម្នាក់គឺកីឡាករ Vinicius Junior ជួយក្រុមនៅតំបន់ប្រយុទ្ធស្លាប

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែធ្វើការស៊ើបសួរភ្នាក់ងាររបស់ក្លិប Real Madrid ដើម្បីដាក់សំណើទិញយកកីឡាករវ័យ២០ឆ្នាំ Vinicius Junior មកកាន់ទឹកដី Old Trafford នៅរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Vinicius Junior
  កីឡាករ Vinicius Junior

ខណៈដែលការចរចាតម្លៃខ្លួនកីឡាករ Jadon Sancho ជាមួយក្លិប Borussia Dortmund មានការជាប់គាំង Man Utd កំពុងតែបង្វែរគោលដៅទៅរកកីឡាករផ្សេងទៀតបណ្តើៗហើយ។ ក្នុងនោះក្លិបលោក Ole Gunnar Solskjær មួយនេះកំពុងតែចាប់អារម្មណ៍ចង់បាន Vinicius Junior មកជួយក្រុមនៅតំបន់ប្រយុទ្ធស្លាបរដូវកាលក្រោយ។ 

  កីឡាករ Vinicius Junior
  កីឡាករ Vinicius Junior

គួរឲ្យដឹងដែរថាជម្រើសជាតិប្រេសុីលរូបនេះមិនសូវជាសប្បាយចិត្តជាមួយលោក Zinedine Zidane ប៉ុន្មានទេ ដោយសារតែមិនបានចូលលេងកាលប៉ះជាមួយក្លិប Manchester City សប្តាហ៍មុននោះ។  យ៉ាងណាមិញ Zidane ហាក់ដូចជាគ្មានគម្រោងលក់កីឡាកររូបនេះចេញនោះទេ ដោយទើបតែទិញរូបគេមករួមក្រុមបាន២រដូវកាលនោះ។ 

  កីឡាករ Vinicius Junior
  កីឡាករ Vinicius Junior

ស្របពេលជាមួយគ្នានេះដែរកីឡាករ Vinicius Junior នៅសល់កុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៥ ឯណោះហើយក្រៅពីក្លិប Man Utd ក៏កំពុងនៅមានក្លិបធំៗជាច្រើនទៀតចង់បានរូបគេទៅរួមក្រុមមានដូចជាក្លិប Chelsea, Arsenal និង Paris Saint-Germain ជាដើម៕ 

  កីឡាករ Vinicius Junior
  កីឡាករ Vinicius Junior

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T