បើ​នៅ​តែ មាន​ទម្លាប់ទាំង៧​នេះ​ទៀត អ្នក​នឹង​គ្មាន ថ្ងៃ​រីកចម្រើន និង​សុខផ្លូវចិត្តនោះទេ

//s6.kh1.co/d9/d95c9d7b03126089aa5e9a1d6724befc109e0891.jpg
យល់ដឹង

 ១៤-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ទាំងនេះគឺជាទម្លាប់ដែលសិក្សាស្រាវជ្រាវបញ្ជាក់ថាវាអាចបង្កជាហានិភ័យដោយមិនដឹងខ្លួន ឆក់យកសុភមង្គលរបស់យើងជារៀងរាល់ថ្ងៃផងដែរ។

យល់ដឹង​៖ មនុស្ស​ភាគ​ច្រើន ​ប្រហែល​ជា​មិន​ដឹង​នោះទេថា ​ទម្លាប់​ប្រចាំថ្ងៃមួយ​ចំនួន​ ​វាអាច​បំផ្លាញនៅ​ សុភមង្គល​ផ្លូវ​ចិត្តរបស់​​យើង​ និងការអភិវឌ្ឍន៍ខ្លួន ​ទៅ​មុខ​របស់​យើង​​ដោយមិន​ដឹង​ខ្លួន​បាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទម្លាប់​ទាំងនោះ ​មិនមែន​ថា​អាក្រក់ខ្លាំងនោះទេ ក៏ប៉ុន្តែ​វាមាន​ឥទ្ធិពល ​ម្តង​បន្តិច​ៗ លើ​សុភមង្គលរបស់​អ្នក ហើយ​អ្នកក៏​គួរ​តែ​ធ្វើ​ការ កែតម្រូវ​ខ្លះ ​ប្រសិនបើ​ទម្លាប់​ទាំងនោះ មិន​ផ្តល់​ជា​លទ្ធផល​ ដែល​យើង​ត្រូវ​ការ​ទេ​នោះ ព្រោះ​បើមិន​ដូច្នេះ​ទេ ​វា​ប្រៀប​ដូច​ជា​ជណ្តើរ​យន្ត ​ដែល​ទាញ​សណ្តោង​អ្នក​ ទម្លាក់​ក្នុង​បញ្ហា ​មិន​ចេះ​ចប់​មិន​ចេះហើយ ​ដូចគ្នាដែរ។

ត្រូវ​ចាំ​ថា ​ជីវិត​របស់​យើង​ខ្លី​ខ្លាំង​ណាស់ ​គ្មាន​អ្នក​ណា​ដែល​ដឹង​ថា ​នៅ​ថ្ងៃ​ស្អែក​ មាន​អ្វី​កើត​ឡើងនោះទេ៕​ ដូច្នេះប្រសិន​បើ ​អ្នកនៅ​​វិលវល់ ​នឹង​ទម្លាប់​ដែល​តែង​តែ ​ធ្វើ​ឲ្យ​អ្នក​គ្មាន​ក្តី​សុខ ទាំងនោះទៀត​ ​តើ​មាន​ប្រយោជន៍​អ្វី​ទៅ?

ទម្លាប់​ដែល​ប៉ះពាល់​ដល់​ភាពរីករាយ​របស់អ្នកមាន​អ្វី​ខ្លះ​សូមទៅ​តាម​ដានទាំងអស់​គ្នា​៖

១. ព្យាយាម​លាក់​បាំង​អារម្មណ៍​អវិជ្ជមាន​

រូបតំណាង​
រូបតំណាង​

កុំ​យំ, កុំ​ខឹង​បែបនេះ​, កុំធ្វើ​មុខ​ក្រៀម​ក្រំ​បែបនេះ... នេះជា​អ្វីដែល យើង​តែ​ងតែ​លឺឳពុកម្តាយមួយ​ចំនួន​ និយាយ​មកកាន់យើង​ កាល​នៅពីក្មេង​។ ហេតុ​ដូច្នេះ​ហើយ ​ទើប​បាន​ជា​រហូត​ដល់​ធំ​ឡើង ​វាក៏ក្លាយ​ទៅ​ជាទម្លាប់​លាក់​បាំង ​អារម្មណ៍អវិជ្ជមាន ​បែបនេះ​រហូត​។ ទោះយ៉ាងណាក៏​ដោយ ​អត្តចរិតនេះ​នឹងជា​ បទពិសោធន៍​ដ៏​អាក្រក់​បំផុតមួយ​ ​ក្នុង​ជីវិត​របស់​យើង​។

យោង​តាម អ្នក​ជំនាញ​បាន​លើកឡើង​ថា ​វាមិន​ល្អ​នោះទេ​ ដែល​យើងតែង​តែ​ព្យាយាម​លាក់​បាំង នៅ​អារម្មណ៍​មិនល្អ​ទាំងនោះ ​ទុកក្នុង​ខ្លួន​ច្រើន​ពេក ព្រោះ​បើ​ដល់​ដំណាក់កាល​មួយ ​អ្នកអាច​នឹង​ធ្លាក់​ខ្លួន ទៅ​ជា​ជំងឺ​ផ្លូវចិត្ត​ ដូច្នេះ​ដើម្បី ​ចៀស​វាង​បញ្ហា​ទាំងនេះ ​អ្នកគួរ​តែ​ព្យាយាម​ បញ្ចេញ​អារម្មណ៍​ទាំងនោះ​ ចេញមក​ក្រៅ​តាមរយៈ សកម្មភាព​ជា​ច្រើន ​ដូច​ជា ការ​រាំ ការ​តាំង​សមាធិ ហាត់​ប្រាណ​ជាដើម​។

 ២. មិន​ចង់​ធ្វើ​ឲ្យ​មាន​កំហុស​

រូបតំណាង​
រូបតំណាង​

កុំ​ភ្លេច​ថា ​របស់​របរ​មួយ​ចំនួន ដែលមនុស្ស​​រុករក​ឃើញ ​ហើយផ្លាស់​ប្តូរ ​ការ​រស់​នៅ​របស់​យើង​សព្វ​ថ្ងៃ គឺបង្កើត​បានមកពី ​ភាព​​ចៃដន្យ។ តើ​អ្នកនឹង ​សប្បាយ​ចិត្តដែល​ទេ​នៅពេល​ដែល ​អ្នក​ព្យាយាម​ប្រាប់​អ្នកដទៃ​ថា ​អ្នក​ជា​មនុស្ស​ដែល​ល្អ​ឥតខ្ចោះ? ចម្លើយ​ប្រាកដ​ជា ​មិន​នោះទេ ព្រោះ​អ្នកប្រាកដ​ជា​ភ័យ​ខ្លាច បារម្ភ​ថា​ខ្លួន​ធ្វើ​មិន​បាន​ ល្អ​ដូច​អ្វី​ដែល ​បាន​លើកឡើង​។ ជា​ការពិត ​កា​រធ្វើ​ឲ្យមាន​កំហុស មិនមែន​អាក្រក់ ​ទាំងអស់នោះទេ អនុញ្ញាត​ឲ្យ​ខ្លួន​ឯង ​ធ្វើ​ខុស​ខ្លះ​ ក៏ប៉ុន្តែ​វា​ចាំ​បាច់​ដែល ​អ្នក​ត្រូវ​តែសិក្សា​ពី ​បទពិសោធន៍ទាំងនោះ​ មិន​ចាំ​បាច់​ខំ​ប្រឹង ​ធ្វើឲ្យ​ខ្លួន​ឯង​ល្អ​ឥតខ្ចោះ​នោះទេ ព្រោះ​អ្នក​នឹង ធ្វើ​ឲ្យ​ខ្លួន​ឯងមាន​ ​ហត់​នឿយ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ខំ​ប្រឹង ធ្វើ​ខ្លួន​ឯងល្អ​ឥតខ្ចោះ ស្ទើតែគ្រប់​ពេល​បែបនេះ​។

 ៣. គុំគួន​ជាប់​ក្នុង​ចិត្ត

រូបតំណាង​
រូបតំណាង​

រឿង​ដំបូង​អ្នក​​ត្រូវ​ដឹង​ថា​ ការ​ដែល​ខំប្រឹង ​ខឹងស្អប់​នរណាម្នាក់ ​អ្នក​នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន ​ដល់​សុខភាព ​របស់អ្នកខ្លាំងណាស់​។ ទី២៖ ​អ្នក​ត្រូវ​តែ​យល់​ថា ​វា​អាច​នឹង​បង្ក​ទៅជា​បញ្ហា កាន់​តែធ្ងន់​ធ្ងរ​ ពេល​ដែលអ្នក​ព្យាយាម​ ឳប​ក្រសោប​នៅ​កំហឹង​និង ការគុំគួន ​នៅក្នុង​ខ្លួនច្រើនពេក​​។ ដូច្នេះ​ នៅ​ពេល​ដែល​មាន​ នរណាម្នាក់​និយាយ​ថា​អ្នកមិនល្អ ជំនួស​ឲ្យ​អារម្មណ៍​ខឹង​ អ្នក​ត្រូវ​តែ​ព្យាយាម​ កែ​តម្រូវ​ឲ្យ​បានកាន់​តែល្អ និងព្យាយាម​​បញ្ជាក់​ឲ្យ ​ពួកគេ​ដឹងថា ​អ្វី​ដែល​ពួកគេ ​និយាយនោះគឺខុស។ អ្នក​ត្រូវ​គិត​ថា ​ប្រសិន​បើ​អ្នក​រវល់​តែ ​យក​ពេល​វេលា​ ចំណាយ​ទៅលើការ​ខឹង​ និងគុំ​គួន​អ្នក​ដទៃ ​តើ​អ្នក​មាន​ពេល​មក​ពីណា ​សម្រាប់​កសាង សុភមង្គល​សម្រាប់​ខ្លួន​ឯង។ ជា​មនុស្ស​គ្មាន​អ្នកល្អ​ឥតខ្ចោះ​ ដឹង​ត្រឹម​ថា ​ខ្លួន​យើង​ល្អ​ទៅ​បាន​ហើយ ​មិន​ចាំបាច់​ទៅ​ធ្វើ​ នៅ​អំពើ​ដែល​យើ​ងមិន​ចូល​ចិត្ត ​តប​ទៅ​អ្នកទាំងនោះវិញ​ទេ​។

 ៤. ប្រៀប​ធៀប​ការ​ជោគជ័យ​ជា​មួយអ្នកដទៃ

រូបតំណាង​
រូបតំណាង​

នេះ​ជា​សម័យ ​នៃបណ្តាញ​សង្គម​ វា​ប្រាកដ​ជា​ពិបាក​ ក្នុង​ការ​ដែល​មិន​ឲ្យ ​យើង​គិត​ប្រៀប​ធៀប​ កំរិត​ភាព​ជោគ​ជ័យ ​ជាមួយ​អ្នកដទៃណាស់។ អាច​និយាយ​បាន​ថា​ សម្លៀកបំពាក់​ដែល​ យើង​ពាក់​មិនថ្លៃ​ និង​ប្រ៊េន​ដូចអ្នក​ដទៃ​ផ្សេងទៀត ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ដំណើរកម្សាន្ត ​របស់​យើង​មិន​ថ្លៃ​ និងមើល​ទៅមិន​រ៉ូមេទិក ​ដូចមិត្ត​ភក្តិ​ផ្សេង​ទៀត​ ដែល​តែងតែបង្ហោះ​... តែ​ពេល​ខ្លះ​ អ្នក​អាច​នឹង​មាន សុភមង្គល​ជាង​អ្នកទាំងនោះ ក៏​ថា​បាន ដូច្នេះ​សូមកុំ​ប្រៀប​ធៀប​ នៅអ្វី​ដែល​ខ្លួន​កំពុង​មាន នឹង​អ្នកដទៃ រឹត​តែកុំ ​​បណ្តោយ​ឲ្យ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​អ្នក​មិនសប្បាយ​ចិត្ត​ រៀន​ប្រឈម​មុខ​នឹងការពិត​ កុំ​រវល់​តែ​យក​ពេល​ទៅ​មើល ​អ្នកដទៃច្រើន​ពេក រហូតភ្លេច​ស្វែងរក​សុភមង្គល ឲ្យ​ខ្លួនឯង។

៥. ស្តាប់តែ​លើ​មតិរបស់​អ្នក​ដទៃ​

រូបតំណាង​
រូបតំណាង​

សាកល្បង គិត​ខ្លួនឯងទៅមើល​ថា ​ជា​ញឹកញាប់​អ្នកតែង​តែ ​ខ្វល់​ខ្វាយពី​ការ​គិត ​របស់​អ្នក​ដទៃ​មកលើ​អ្នក តើ​វា​ធ្វើ​ឲ្យ​អ្នក​មាន ​ភាព​រីករាយ​ដែល​ឬទេ?

យោង​តាម​ចិត្ត​វិទ្យា ​បាន​ឲ្យ​ដឹង​ថា ​អ្នក​ដែល​តែងតែ ​ពឹងផ្អែក​លើការ​គិត ​របស់​អ្នក​ដទៃ​ជាធំ​នោះ គឺ​ពួកគេ​ងាយ​នឹង មាន​អារម្មណ៍​ខ្វល់ខ្វាយ​ច្រើន និង​ធុញ​ថប់​ បាក់​ទឹក​ចិត្ត​ថែម​ទៀត​ផង។ ដូច្នេះ អ្នកគួរតែសួរខ្លួន​ឯង ឡើងវិញ​ថា​៖ តើ​អ្នកពិតជាចង់​​ធ្វើ​អ្វីៗ ​តែ​សម្រាប់​តែ ​ផល​ប្រយោជន៍ ​អ្នកដទៃមែនទេ​? អ្នក​អាច​ផ្តល់​ចម្លើយ ​ឲ្យ​ខ្លួន​ឯងថា ​អ្នក «រស់​នៅដើម្បី​ខ្លួន​ឯង» ឬក៏ «រស់​នៅដើម្បី​អ្នកដទៃ» ​។

៦. ធ្វើ​ឲ្យ​អតីតកាលនិង​អនាគត​បំផ្លាញជីវិត​បច្ចុប្បន្ន​

រូបតំណាង​
រូបតំណាង​

ជាការពិត​ណាស់ កាលដែលគិត​ពី ​អតីតកាលនិង​អនាគត ​មិនមែន​ជាអ្វី​ដែល​ធ្វើឲ្យ​ យើងធុញ​ទ្រាំនោះទេ ប៉ុន្តែ​កុំបណ្តោយ​ឲ្យ ​ខ្លួន​ឯងជាប់គាំង ​នៅក្នុង​ការគិតទាំងនោះ​។ កុំ​សោកស្តាយ ​នៅ​អ្វី​ដែល​បាន​កើតឡើង ​នៅ​អតីតកាល​ ហើយ​ក៏កុំ​ព្យាយាម គិត​នៅ​រឿង​អ្វី ​ដែល​មិនទាន់​កើតឡើង ​នៅក្នុង​អនាគត ព្រោះ​ពេល​ខ្លះ ​វា​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ យើង​ស្មុគស្មាញ​ មាន​បញ្ហា​កាន់​តែ​ច្រើន អ្វី​ដែល​យើង​ត្រូវ​គិត​នោះគឺ ​បច្ចុប្បន្នកាល ព្យាយាម ​ធ្វើ​វា​ឲ្យ​បានល្អ រីករាយ​ជាមួយបច្ចុប្បភាព ​ដែល​ខ្លួន​មាន ​កុំ​បណ្តោយ​ឲ្យ​វាក្លាយជា ​អតីតកាលស្តាយ​ ក្រោយ​បន្ត​ទៀត​។​

៧. ធ្វើ​ខ្លួន​ជា​ជន​រងគ្រោះ​

រូបតំណាង​
រូបតំណាង​

កាលដែល​ធ្វើ​ឲ្យ ​នរណាម្នាក់ ​ឬកាលៈទេសៈអ្វី​មួយ ​ជា​បុព្វហេតុនៃ ​ការ​បង្ក​នៅ​បង្ហាញ​របស់​អ្នក នឹង​បាន​ត្រឹម​តែ ​ធ្វើ​ឲ្យខ្លួន​ឯង មិនសប្បាយ​ចិត្ត​តែប៉ុណ្ណោះ។

ឧទាហរណ៍​ នៅពេល​ដែល ​អ្នក​ទៅ​ធ្វើការ​យឺត អ្នកគិត​ថា ​វាមិនមែន​ជា​កំហុសរបស់​អ្នកនោះទេ តែ​វាមក​ពី​ ការ​ស្ទះ​ចរាចរណ៍ យោង​តាម​ស្ថានភាព​បែបនេះ ​អ្នក​នឹង​តែងតែគិត​ថា ​គ្រប់​យ៉ាង​គឺ​ចាប់​ផ្តើម​ មានភាព​អយុត្តិធម៌ និង​មានសំណាង​អាក្រក់​​ជាដើម​។ ក៏ប៉ុន្តែ ​ប្រសិន​បើអ្នកព្យាយាម​គិត ​ឲ្យ​បាន​ស៊ីជម្រៅជា​ងនេះ នៅពេល​ដែល​អ្នក​និយាយ ពីការមក​យឺត ដោយ​សារ​តែ​ ការ​ស្ទះ​ចរាចរណ៍ ជាការពិត​ អ្នកមិនអាច​កែប្រែ អ្វី​បាន​នោះទេ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ដូចម្តេច​ នៅថ្ងៃស្អែក​ ថ្ងៃខានស្អែក ហើយ​តើ​អ្នកនឹង​ធ្វើ​យ៉ាង​ដូចម្តេច ​ប្រសិនបើ​កា​រស្ទះមិនមែន​តែ ​មួយ​ថ្ងៃៗ​ពីរថ្ងៃ​? ត្រឡប់​មក​វិញ​ ប្រសិន​បើអ្នកមាន​ទំនួលខុសត្រូវ​ ដឹងថា​ការមក​យឺត ​ព្រោះ​តែ​អ្នកខ្លួនឯង អ្នក​នឹង​មាន​ជម្រើសជា​ច្រើន​ ដោយ​ការ​ព្យាយាម​ងើប ​ពីគេង​ឲ្យ​លឿន​ជាងមុន ឆាប់​ចេញ​ពីផ្ទះ​មុន​ពេល​ដែល​មាន ​កា​រកក់ស្ទះ​ចរាចរណ៍​ខ្លាំង។ ព្យាយាម​សង្កេត​មើល ​គ្រប់​យ៉ាង​ដែល​កើតឡើង ​ក្នុង​ជីវិត​ពី​អ្នក​ខ្លួន​ឯង អ្នកនឹងសម្លឹង​មើលឃើញ​​ ឱកាស​ជំនួស​ដោយ​​រនាំង​។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T