វិបត្តិធម្មជាតិ ៨ យ៉ាង ជាមូលហេតុធ្វើឲ្យស្ត្រីមិនអាចមានផ្ទៃពោះបាន

//s4.kh1.co/99/99916d034bc4d86863db25b004be5bd72f2349e9.jpg
នារី

 ១៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការ​មិន​អាច​មាន​កូន​តាម​បំណង ​គឺ​ជា​ផល​រំខាន​មួយ​យ៉ាង​ធំ​ក្នុង​ចំណោម​ផល​រំខាន​ផ្សេងៗ​ទៀត ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុភមង្គល​គ្រួសារ។ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឲ្យ​ដឹង​ពី​មូល​ហេតុ​ ៨​យ៉ាង​ នៃ​ការ​មិន​អាច​មាន​កូន​ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ​ដូច​ជា៖

ការ​មិន​អាច​មាន​កូន​តាម​បំណង ​គឺ​ជា​ផល​រំខាន​មួយ​យ៉ាង​ធំ​ក្នុង​ចំណោម​ផល​រំខាន​ផ្សេងៗ​ទៀត ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុភមង្គល​គ្រួសារ។ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឲ្យ​ដឹង​ពី​មូល​ហេតុ​ ៨​យ៉ាង​ នៃ​ការ​មិន​អាច​មាន​កូន​ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ​ដូច​ជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១​. វិបត្តិ​មិន​អាច​ទម្លាក់​ពង៖ 

មាន​មូល​ហេតុ​ជា​ច្រើន​ដែល​បណ្ដាល​អោយ​ស្ត្រី​មិន​អាច​ទម្លាក់​ពង​បាន ឬ​បណ្ដាល​ឲ្យ​ស្ត្រី​មាន​រដូវ​មិន​ទៀង​ទាត់ ប៉ុន្តែ​ក្នុង​ចំណោម​មូល​ហេតុ​ទាំង​នោះ​ យើង​សង្កេត​ឃើញ​ថា​ការ​មិន​មាន​តុល្យភាព​អ័រម៉ូន គឺ​ជា​កត្តា​ចម្បង​មួយ​ក្នុង​ចំណោម​កត្តា​ផ្សេងៗ​ទៀត។

២. វិបត្តិ​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់៖ 

ការ​មិន​អាច​មាន​កូន​ ដែល​បណ្ដាល​មក​ពី​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់​ដែល​មិន​អាច​មាន​កូន ​គឺ​ប្រមាណ​ជា​ ២៥% ក្នុង​ចំណោម​មូល​ហេតុ​ផ្សេងៗ​ដែល​ប៉ះពាល់​ទៅ​លើ​បុរស (កោសិកា​បន្ត​ពូជ​ឈ្មោល​ដែល​គ្មាន​កន្ទុយ​សម្រាប់​ផ្លាស់​ទី ឬ​មាន​កន្ទុយ​ខ្លី​ ដែល​បណ្ដាល​ឲ្យ​មាន​ផល​លំបាក​ក្នុង​ការ​ផ្លាស់​ទៅ​ក្នុង​តួ​ស្បូន​ដើម្បី​បង្ក​កំណើត)

៣. វិបត្តិ​ស្ទះ​ដៃ​ស្បូន​របស់​ស្ត្រី៖ 

ដៃ​ស្បូន​របស់​ស្ត្រី​ដែល​ភ្ជាប់​ទំនាក់​ទំនង​រវាង​កន្សោម​ពង​ទៅ និង​តួ​ស្បូន​មាន​តួ​នាទី​យ៉ាង​សំខាន់ និង​ជា​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ស៊ុត របស់​ស្ត្រី​មក​កាន់​តួ​ស្បូន​ដើម្បី​ទទួល​ការ​បង្ក​កំណើត។

៤. កម្រាស់​ភ្នាស​ខាង​ក្នុង​ស្រទាប់​ស្បូន៖

 គឺ​ជា​ការ​កើន​ឡើង​នៃ​កម្រាស់​ខាង​ក្នុង​ស្រទាប់​ស្បូន​ដែល​ដុះ​ក្រាស់​លើស​ធម្មតា ហើយ​រលាយ​ធ្លាក់​ចេញ​មក​ក្រៅ​ជា​ឈាម​រដូវ ប៉ុន្តែ​ធ្លាក់​មិន​អស់ (តាម​ធម្មជាតិ​ស្រទាប់​ខាង​ក្នុង​សាច់​ស្បូន​មាន​ការ​លូត​លាស់​ក្រាស់​ក្នុង​ពេល​ធ្លាក់​ស៊ុត ដើម្បី​ឲ្យការកាច់សំបុក​មាន​ភាព​ងាយ​ស្រួល ក្រោយ​ពេល​បង្ក​កំណើត​ហើយ​វានឹង​រលាយ​ធ្លាក់​ចេញ​មក​ក្រៅ​ជា​ឈាម​រដូវ ប្រសិន​មិន​មាន​ការ​បង្ក​កំណើត)។

៥. វិបត្តិ​មាន​ដុំ​គីស​លើ​កន្សោម​ពង៖ 

វិបត្តិ​មាន​ដុំ​គីស​នៅ​លើ​កន្សោម​ពង​ជា​ញឹក​ញាប់ គឺ​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​រដូវ​មិន​ទៀង​ទាត់ ក្នុង​នោះ​វា​ក៏​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា ជំងឺ​លើស​ទម្ងន់ ទឹក​នោម​ផ្អែម ជំងឺ​សើស្បែក និង​មាន​ដុះ​រោម​នៅ​លើ​រាងកាយ​ជាដើម។ ចំពោះ​វិបត្តិ​មាន​ដុំ​គីស​លើ​កន្សោម​ពង ពិត​ជា​ពិបាក​សន្និដ្ឋាន​អំពី​មូល​ហេតុ​ពិត​ប្រាកដ​ណាស់។

៦. ស៊ុត​​មាន​សុខភាព​មិន​ល្អ៖ 

មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​កោសិកា​បន្ត​ពូជ​របស់​ស្ត្រី មាន​សុខភាព​ខ្សោយ​ដូច​ជា កត្តា​បរិស្ថាន កត្តា​ចំណី​អាហារ​ដែល​មាន​ជាតិ​អ័រម៉ូន កត្តា​ស្ត្រេស កត្តា​ជីវភាព​រស់​នៅ និង​កត្តា​អាយុ​ជាដើម។

៧. ជំងឺ​​សរីរាង្គ​ប្រឆាំងនឹង​កោសិកា​បន្ត​ពូជ៖ 

ជំងឺ​នេះបណ្ដាល​មក​ពី​សរីរាង្គ​របស់​យើង​មាន​ការ​យល់​ច្រឡំ និង​ប្រឆាំង (សម្លាប់) ជាមួយ​នឹង​កោសិកា​បន្ត​ពូជ​រស់​យើង​ខ្លួន​ឯង។

៨. ការ​មិន​អាច​មាន​កូន​ ពិបាកសន្និដ្ឋាន៖ 

ក្នុង​ចំណោម​ប្ដី​ប្រពន្ធ​ដែល​ទទួល​ការ​សន្និដ្ឋាន ដោយ​មិន​អាច​មាន​កូន មាន​ ១៥%​ ស្ថិត​ក្នុង​លក្ខណៈមិន​អាច​បក​ស្រាយ​បាន បើ​ទោះ​បី​ជា​ពួក​គេ​បាន​ពិសោធ​រក​មូល​ហេតុ​សព្វ​គ្រប់​ក៏​ដោយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T