កូរ៉េខាងត្បូងគ្រោងអភិវឌ្ឍនាវា​ដឹកយន្តហោះចម្បាំងផ្ទាល់ខ្លួន

//s4.kh1.co/92/92ed4d4c8ab91db2d0bdc2c960113bd35a1a9552.jpg
សង្គម

 ១៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូងបានបញ្ជាក់ពីផែនការចាប់ផ្តើមសាងសង់នាវាផ្ទុកយន្តហោះចម្បាំងដំបូងរបស់ខ្លួននៅឆ្នាំក្រោយនេះ

សេអ៊ូល៖ កូរ៉េខាងត្បូងបានបញ្ជាក់ពីផែនការចាប់ផ្តើមសាងសង់នាវាផ្ទុកយន្តហោះចម្បាំងដំបូងរបស់ខ្លួននៅឆ្នាំក្រោយនេះ ​ខណៈពេលដែលភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺរវាងសហរដ្ឋអាមេរិកនិងចិន រួមទាំងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលនៅមិនទាន់​បានដោះស្រាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារសារព័ត៌មាន Naval News បានរាយការណ៍ថា ​គម្រោងផលិតនាវាដឹកយន្ដហោះ​ទំនង់​ ៣ម៉ឺនតោន ដែល​នឹងចំណាយប្រាក់​អស់រាប់ពាន់លានដុល្លារនោះ​ ត្រូវបានរំពឹងថាវា​នឹងបំពាក់មកជាមួយបច្ចេកវិទ្យាទំនើប​អាចផ្ទុកយន្ដហោះចម្បាំង F-35B និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង​​ ហើយដំណើរការផលិតអាចនឹងចាប់ផ្តើមពីឆ្នាំ ២០២១-២០២៥។

គម្រោងផលិតនាវាដឹកយន្ដហោះ​ទំនង់​ ៣ម៉ឺនតោន របស់កូរ៉េខាងត្បូង
គម្រោងផលិតនាវាដឹកយន្ដហោះ​ទំនង់​ ៣ម៉ឺនតោន របស់កូរ៉េខាងត្បូង

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា នាវានេះនឹងត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនកងកម្លាំងទាហាន ឧបករណ៍ ​សំភារៈ ​និង​សម្រាប់ប្រតិបត្តិការ​ហោះហើរ​ ឬ​ចុះចតរបស់យន្តហោះចម្បាំង។ មិនតែប៉ុណ្ណោះ វានឹងជួយបង្កើនសមត្ថភាពប្រឆាំងទៅលើការគំរាមកំហែងពីកងកម្លាំងដទៃ​ ក៏ដូចជាអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូនគ្រឿងសព្វាវុធទៅតំបន់​ជម្លោះដែនសមុទ្របានយ៉ាងមានប្រសិទ្ធភាពផងដែរ។

គួរជម្រាបដែរថា កូរ៉េខាងត្បូង​អាចនឹងស្នើទិញយន្តហោះចម្បាំងប្រភេទ F-35B ពីសហរដ្ឋអាមេរិក ដោយសារវាមានសមត្ថភាពហោះហើរដោយប្រើទីលានខ្លី និងមានសមត្ថភាពចុះចតបញ្ឈរ ដែល​សាកសមសម្រាប់នាវាដឹកយន្តហោះធុនតូច។ ហើយ​​ប្រសិនបើអាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-35B មែននោះ កូរ៉េខាងត្បូងនឹងអាចមានលទ្ធភាពចូលរួមជាមួយប្រទេសជប៉ុន និង​អាមេរិក ក្នុងការដាក់ពង្រាយយន្តហោះ F-35B នៅលើនាវា​​របស់ខ្លួន ​ទៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិច៕

កូរ៉េខាងត្បូង អាចនឹងទិញយន្តហោះចម្បាំងប្រភេទ F-35B ពីសហរដ្ឋអាមេរិក ដោយសារវាមានសមត្ថភាពហោះហើរដោយប្រើទីលានខ្លី
កូរ៉េខាងត្បូង អាចនឹងទិញយន្តហោះចម្បាំងប្រភេទ F-35B ពីសហរដ្ឋអាមេរិក ដោយសារវាមានសមត្ថភាពហោះហើរដោយប្រើទីលានខ្លី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T