តៃវ៉ាន់៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែល តារាសម្តែងជើងចាស់តាំងពីឆ្នាំ២០០១ ក្នុងរឿង «ស្នេហាបួនដួង F4» ដែលមានឈ្មោះថា សាន់ឆាយ នៅតែមានប្រជាប្រិយភាពនិង តម្លៃខ្លួនមិនចាញ់តារាល្បីក្មេងៗ ក្នុងពេលបច្ចុប្បន្ននេះឡើយ ទោះបីជាមានអាយុច្រើននិង រៀបការរួចក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ទោះបីជាពិភពលោក កំពុងតែជួបប្រទះក្នុងវិបត្តិជំងឺឆ្លងកូវីដ១៩ក្តី ប៉ុន្តែមិនមានន័យថា តម្លៃខ្លួន សាន់ ឆាយ និងប្តីនាងធ្លាក់តម្លៃឬ ធ្លាក់កូដឡើយ ដោយក្នុងពេលសព្វថ្ងៃនេះ ប្រសិនជា មាននរណាម្នាក់ចង់អញ្ជើញ Barbie Hsu រូបនេះនិង ស្វាមីរបស់នាង មកធ្វើជាពិធីករនិង ពិធីការនីក្នុងកម្មវិធីណាមួយនោះ ពួកគេអាចនឹង ត្រូវចំណាយប្រាក់កាស ប្រហែលជាជិត២លានជាងឬ អាចដល់៣លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយរដូវកាល ដោយតម្លៃនេះអាចនឹងទិញរថយន្ត Ferrari សេរ៊ី Pininfarina Sergio បានមួយគ្រឿង។
គួរបញ្ជាក់ដែរថា តម្លៃខ្លួនប្តីប្រពន្ធមួយគូនេះ សម្រាប់ការតំណាងឲ្យកម្មវីធីនិមួយៗ អាចមានការប្រែប្រួលទៅតាមការចចារ ពិភាក្សា ទីកន្លែងនិង ពេលវេលាផងដែរ ដោយអាចអាចខ្ពស់ជាងនេះឬ ក៏អាចទាបជាងនេះ ផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖