ហេតុផលទាំង៧នេះបញ្ជាក់ថា Man City មានភាគរយខ្ពស់ក្នុងការឈ្នះពាន UCL រដូវកាលនេះ

//s4.kh1.co/71/714b3e401af861db2079c8514e3e2dacba332436.jpg
កីទ្បា

 ១៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីទម្លាក់ក្លិប Real Madrid នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ Man City ត្រូវបានគេមើលឃើញថាមានភាគរយខ្ពស់ជាងគេក្នុងការឈ្នះពាន UCL រដូវកាលនេះ

អឺរ៉ុប៖ ដូចដែលប្រិយមិត្តភាគច្រើន បានដឹងរួចមកហើយថាក្លិប Manchester City មិនដែលមានសំណាងបានកាន់ពានរង្វាន់ UEFA Champions League ដូចក្លិបធំៗមួយចំនួននៅទ្វីបអឺរ៉ុបម្តងណាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Man City
ក្រុមកីឡាកររបស់ក្លិប Man City

ប៉ុន្តែបន្ទាប់ពីទម្លាក់ក្លិប Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយនៅសប្តាហ៍មុន ក្លិបដែលដឹកនាំដោយលោក Pep Guardiola មួយនេះត្រូវបានគេមើលឃើញថាអាចមានលទ្ធភាពខ្ពស់ក្នុងការក្លាយជាម្ចាស់ជើងឯក UCL រដូវកាលនេះ ដោយផ្អែកលើហេតុផលទាំង៧ខាងក្រោមនេះ៖

  • មានបទពិសោធបរាជ័យច្រើន

បន្ទាប់ពីត្រូវបានធ្លាក់ចេញពីក្រមខ័ណ្ឌមួយនេះក្រោមស្នាដៃ Monaco, Liverpool និង Spurs នៅក្នុងរយៈពេល៣រដូវកាលជាប់ៗគ្នានេះ លោក Pep Guardiola អាចនឹងយកបទពិសោធមួយនេះធ្វើជាមេរៀនដែលធ្វើឲ្យ Man City កាន់តែខ្លាំង។

លោក Pep Guardiola
លោក Pep Guardiola
  • កីឡាករលេងត្រូវជើងគ្នាល្អ

នៅក្នុងការប្រកួតជាមួយ Real Madrid កាលពីសប្តាហ៍មុនកីឡាកររបស់ Man City គ្រប់គ្រងស្ថានការណ៍បានល្អណាស់ ពោលគឺលេងគ្របដណ្តប់ក្រុមភ្ញៀវតែម្តង។ 

ក្រុមកីឡាកររបស់ក្លិប Man City
ក្រុមកីឡាកររបស់ក្លិប Man City
  • Sterling កំពុងឡើងជើងខ្លាំង 

ម្ចាស់អាវលេចខ៧រូបនេះ រកបានដល់ទៅ១១គ្រាប់ឯណោះចាប់តាំងពីសកម្មភាពបាល់ទាត់ បើកដំណើរការឡើងវិញ​ ក្រោយផ្អាកអស់មួយរៈដោយសារកូវីដ១៩។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling
  • មានខ្សែបម្រើកំពុងឡើងជើងច្រើនដូចជា Rodri, Gundogun, Bernardo Silva, David Silva, Phil Foden និង Kevin De Bruyne ជាដើម ហើយទាំង៦រូបនេះដាក់អ្នកណាលេងក៏ត្រូវគ្នាល្អដែរ។ 
កីឡាករ Bernardo Silva និង David Silva
កីឡាករ Bernardo Silva និង David Silva
  • មានទំនុកចិត្តខ្ពស់ក្រោមការនាំលេងរបស់កីឡាករ Kevin de Bruyne ដែលកំពុងតែឡើងជើងខ្លាំងនោះ។
កីឡាករ Kevin de Bruyne
កីឡាករ Kevin de Bruyne
  • គុណភាពនៃការតាមដណ្តើមបាល់ពីគូប្រកួត

គួរឲ្យដឹងដែរថានៅក្នុងការប្រកួតសប្តាហ៍មុននេះ Man City ដណ្តើមបានបាល់នៅមុខទីរបស់ក្លិប Real Madrid ចំនួន១២ដងឯណោះ។​ 

ក្រុមកីឡាកររបស់ក្លិប Man City
ក្រុមកីឡាកររបស់ក្លិប Man City
  • គុណភាពនៃការប៉ះបាល់ខ្លីដ៏មានប្រសិទ្ធភាពរបស់កូនក្រុមលោក Pep Guardiola  ។
កីឡាករ Kyle Walker និង Casemiro
កីឡាករ Kyle Walker និង Casemiro

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T