ធ្លាក់ខ្លួនឈឺពីស្គមស្គាំង ពេលនេះ យូ ឌីស្កូ មានសាច់ភ្លឺថ្លា សាច់ដុំធំៗ ក្រោយជាសះស្បើយ

//s4.kh1.co/09/097dc0f2a0d7780e398aa70a7b67deeb3d6da773.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាចនិយាយបានថា តារាសម្ដែង មិង តារាចម្រៀង លោក យូ ឌីស្កូ ពិតជាសំណាងដែលអាចព្យបាលជំងឺបានដោយជោគជ័យ ក្រោយបានវះកាត់ប្ដូរក្រលៀននៅប្រទេសឥណ្ឌា។

ភ្នំពេញ៖ ប៉ុន្មានឆ្នាំមុននេះ តារាសម្ដែងទទួលបានប្រជាប្រិយភាព លោក យូ ឌីស្កូ ធ្លាប់បានបាត់មុខពីសិល្បៈមួយរយៈធំ  បន្ទាប់ពីមានជំងឺប្រចាំកាយត្រូវសម្រាកព្យាបាល និងតាមដាន ដើម្បីបានជាសះស្បើយផងដែរ។ ក្នុងនោះដែរ ក្រោយពេបានធ្វើការវះកាត់ប្ដូរក្រលៀន នៅក្នុងប្រទេសឥណ្ឌារួចមក ពេលនេះ តារារូបនេះ បានជាសះស្បើយហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ន តារាសម្ដែងរូបនេះ ក៏បានងាកមកប្រឡូកក្នុងវិស័យសិល្បៈសារជាថ្មី ដើម្បីបង្ហាញដល់ទស្សនិកជន ដែលធ្លាប់គាំទ្រលោកពីមុនមក។ ដោយឡែក បើងាកទៅមើលលើសុខភាព តារារូបនេះវិញ លោកក៏មានសុខភាពល្អ មាំមួនជាងមុន ក្រោយទទួលបានការព្យាបាល មិនតែប៉ុណ្ណោះយើងសង្កេតឃើញថា តារារូបនេះ ហាក់ជាមានទឹកមុខស្រស់ថ្លាជាងមុនផងដែរ។ 

ម្យ៉ាងវិញទៀត ថ្មីៗនេះ តារាសម្ដែងរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនសប្បាយចិត្តជំនួសលោក ក្រោយឃើញមានសាច់ឈាមភ្លឺថ្លា និងរូបរាងមានសាច់ដុំធំតឹងណែន ហើយសង្ហាជាមុន ហើយពេលនេះ លោកខំព្យាយាមហាត់ប្រាណដើម្បីសុខភាពជាញឹកញាប់ផងដែរ។ ចំណែក ការលេងខ្លួនក៏កាន់តែទាន់សម័យជាងមុន រាល់សម្លៀកបំពាក់ដែលស្លៀក ពិតជាសាកសមតែម្ដង បន្ទាប់ពីឡើងទម្ងន់ លែងមានរូបរាងស្គមស្គាំងដូចពេលមុន៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបរាង លោក យូ ឌីស្កូ កាលកំពុងមានជំងឺ 
រូបរាង លោក យូ ឌីស្កូ កាលកំពុងមានជំងឺ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
លោក យូ ឌីស្កូ 
យូ ឌីស្កូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T