តាមពិត ឆ្កែអនាថាមួយក្បាលនេះ ក្លាយជាបុគ្គលិកក្នុងហាងលក់រថយន្ត ព្រោះមូលហេតុនេះសោះ

//s4.kh1.co/c4/c4ca539f3fe53a96c9da945b1cb8d28a6f834b58.jpg
សង្គម

 ១៣-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គ្គលិកជាអ្នកគ្រប់គ្រងហាងលក់រថយន្តHyundai ម្នាក់ឈ្មោះថាEmerson បានសម្រេចចិត្តទទួលឆ្កែអនាថាមកឲ្យនៅជាមួយនិង អនុញ្ញាត្តិឲ្យធ្វើជាបុគ្គលិកពេញសិទ្ធ ផ្នែកអ្នកទទួលភ្ញៀវ បង្កការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញបណ្តាញសង្គមអុីនធើណែត

ប្រេសុីល៖ កាលពីប៉ុន្មានខែនេះ ​មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយមាន បុគ្គលិកជាអ្នកគ្រប់គ្រងហាងលក់រថយន្តHyundai ម្នាក់ឈ្មោះថាEmerson បានសម្រេចចិត្តទទួលឆ្កែអនាថាមកឲ្យនៅជាមួយនិង អនុញ្ញាត្តិឲ្យធ្វើជាបុគ្គលិកពេញសិទ្ធ ផ្នែកអ្នកទទួលភ្ញៀវតែម្តង ដែលបង្កការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញបណ្តាញសង្គមអុីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សុនខអនាថាមួយក្បាលនេះ ត្រូវបានទទួលទទួលស្វាគមន៍ជាសមាជិកគ្រួសារម្នាក់របស់ អ្នកគ្រប់គ្រងហាងលក់រថយន្តម្នាក់នេះអញ្ចឹង ក្រោយពីវា បានឈរនៅមុខហាងជារៀងរាល់ថ្ងៃ​ ដោយសកម្មភាពបែបនេះចេញតែបន្តរៀងរាល់ថ្ងៃ ប៉ុន្តែយប់មួយដែលមានភ្លៀងធ្លាក់ខ្លាំង បុរសម្នាក់នេះ ក៏កើតចិត្តអាណិត ដល់សុនខមួយក្បាលនោះ ក៏បើកទ្វារឲ្យជ្រកភ្លៀង ព្រមទាំងផ្តល់ចំណីនិង ទឹកផងដែរ។

បន្ទាប់ពីបានទទួលឲ្យស្នាក់នៅរួចមក សុនខមួយក្បាលបានទាក់ទាញភ្ញៀវយ៉ាងខ្លាំងផងដែរ រហូតទាល់តែម្ចាស់ហាងសម្រេចចិត្ត សម្រេចចិត្តទទួលជាបុគ្គលិកពេញសិទ្ធផ្នែកទទួលភ្ញៀវតែម្តងទៅ ដោយថែមទាំងទទូលឈ្មោះមួយថាTucson Prime ផងដែរ ។

ក្រោយពីឃើញដូច្នេះរួចមក អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានកោតសរសើរដល់បុរសអ្នកដែលជាអ្នកគ្រប់គ្រងហាងដោយមានចិត្តសន្តោសប្រណីដល់សុនខអនាថា ដែលអនុញ្ញាត្តិឲ្យចំណីអាហារ កន្លែងស្នាក់នៅនិង ថែមទាំងទទួលជាបុគ្គលិកផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Tucson Prime
Tucson Prime
Tucson Prime
Tucson Prime
Tucson Prime
Tucson Prime
Tucson Prime
Tucson Prime
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T