អាហារសាមញ្ញៗ៥នេះ អាចជួយឲ្បប្រព័ន្ធ​ភាពស៊ាំអ្នក កាន់តែខ្លាំង និង​​​មិនងាយឈឺបាន

//s4.kh1.co/a5/a5161891eff88432ef26e1487be28f9d71e26e78.jpg
យល់ដឹង

 ១២-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនគួរឲ្យជឿ អាហារសាមញ្ញៗទាំង៥យ៉ាងអញ្ចឹងៗសោះ ប៉ុន្តែអាចជួយឲ្បប្រព័ន្ធ​ភាពស៊ាំរបស់លោកអ្នកកាន់តែខ្លាំងជាមុននិង​​​ មិនងាយឈឺផ្តេសផ្តាសបាន។

នៅក្នុងរាងកាយមនុស្សគ្រប់ៗគ្នាតែងតែមានប្រពន័្ធភាពសុាំរៀងៗខ្លួន ដោយមានតិចឬ ច្រើនគឺស្ថិតនៅចំណុចជាច្រើន ស្ថិតនៅលើទម្លាប់នៃការរស់នៅ ការហូបចុក ការហាត់ប្រាណជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ប្រពន្ធ័ភាពសុាំបានដើរតួយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺផ្សេងៗរួមទាំងជំងឺកាចសាហាវដូចជា កាត់បន្ថយការឆ្លងជំងឺផ្សេងៗ។ នៅពេលយើងមានសុខភាពល្អ ប្រពន័្ធភាពសុាំខ្លាំងដូច្នេះយើងមិនងាយឈឺនឹងជំងឺផ្តេសផ្តាសឡើយ រីឯមូលហេតុនៃការធ្វើឲ្យយើងងាយនឹងទ្រុធទ្រោមឈឺច្រើន គឺដោយរាងកាយរបស់យើងគ្មាន​សមត្ថភាពប្រឆំាងទប់ទល់និង ជំងឺផ្សេងៗផងដែរ។

ដោយឡែកដោយដឹងពីបញ្ហាទាំងនេះហើយបានជាថ្ងៃនេះ ខ្មែរឡូត បានលើយកប្រធានបទដែលទាក់ទងទៅនឹងអាហារសាមញ្ញៗផ្សេងៗ ប៉ុន្តែមានអត្ថប្រយោជន៍ពិសេសដែលអាចជួយឲ្យប្រពន័្ធភាពសុាំយើងកាន់តែខ្លាំងជាងមុនផងដែរ ដោយមានដូចជា៖

១.យ៉ាអ៊ួរ

ទឹកដោះគោយ៉ាអួមានផ្ទុកនូវសារធាតុ probiotic និងមានប្រូតេអុីនខ្ពស់ ជំនួយក្នុងការបង្កើតបាក់តេរីល្អនៅក្នុងខ្លួនយើងជាងនេះទៅទៀតវាអាចជួយការពារឆ្អឹង ធ្មេញនិង កាត់បន្ថយនូវជំងឺបេះដូងបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

.យ៉ាអ៊ួរ
.យ៉ាអ៊ួរ

២.រមៀត

រមៀតគ្រឿងទេសមាសត្រូវបានគេស្គាល់ដោយសារ លក្ខណៈប្រឆាំងនឹងប្រតិកម្មអុកស៊ីតនិងប្រឆាំងនឹងការរលាក។ សារធាតុ Curcumin សមាសធាតុដែលមាននៅក្នុងរមៀត គឺជាភ្នាក់ងារដ៏មានឥទ្ធិពលបំផុត និងជាជំនួយក្នុងការព្យាបាលស្នាមរបួសនិងការបង្ករោគផ្សេងៗ។ វាថែមទាំងសម្បូរទៅដោយ សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​សុខភាព​ផង​ដែរ ដូច​ជា​ប្រូ​តេ​អុីន ស័ង្កសី  វីតាមីន E វីតាមីន K  វីតាមីន C ប៉ូ​តា​ស្យូ​ម  ទង់ដែង ជាតិដែក ម៉ា​ញ៉េ​ស្យូ​ម កាល់ស្យូម និង​ជាតិ​កាក​សរសៃ​អាហារ Niacin  ដែលក្រៅពីពង្រឹងប្រព័ន្ធភាពសុាំហើយ វាថែមទាំងអាចកាត់បន្ថយអត្រាជំងឺទឹកនោមផ្អែមបានផងដែរ។

រមៀត
រមៀត

៣. ខ្ទឺមស

 ខ្ទឺមសសម្បូរទាំងដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វិតាមីនB6 Manganese Selenium និង vitamin C ដែលសារធាតុទាំងនេះអាចជួយអ្នកពីជំងឺជាច្រើនដូចជាផ្តាសាយ កាត់បន្ថយសម្ពាធឈាម កាត់បន្ថយអត្រាការឈឺនៃជំងឺបេះដូងផងដែរ។

ខ្ទឺមស
ខ្ទឺមស

៤.បន្លែផ្លែឈើដែលមានវីតាមីន C
នៅក្នុងប្រភេទវីតាមីនទាំងអស់ វីតាមីន C និង D មានមុខងារសំខាន់បំផុតដែលធ្វើឲ្យប្រពន័្ធភាពសុាំយើងរឹងមាំ លើសពីនេះទៀតវាក៏ជួយកាត់បន្ថយនូវសារធាតុអាសុីតនិង ជំងឹរាំរ៉ៃបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះយើងគួរតែបរិភោគអាហារដែលមាននៅក្នុងរូបនេះ ដូចជាចេក ក្រូច គីវី ប៉េងបោះជាដើម។

បន្លែផ្លែឈើដែលមានវីតាមីន C
បន្លែផ្លែឈើដែលមានវីតាមីន C

៥.អាហារដែលមានសារធាតុស័ង្កសីច្រើន

សារធាតុស័ង្កសីដែលមាននៅក្នុងសាច់ គ្រាប់ធុញជាតិនៅក្នុងរូបនេះ ជួយប្រព័ន្ធការពាររាងកាយប្រឆាំងនឹងការលុកលុយបាក់តេរី និងវីរុសផ្សេងៗ។ វាថែមទាំងអាចធ្វើឲ្យរបួសអាចជាយ៉ាងឆាប់រហ័ស និងមិនត្រឹមតែប៉ុណ្ណោះអាចជួយឲ្យជីវ្ហាវិញ្ញាណនិង ឃានវិញ្ញាណរបស់យើងកាន់តែមានសុខភាពល្អផងដែរ៕

អាហារដែលមានសារធាតុស័ង្កសីច្រើន
អាហារដែលមានសារធាតុស័ង្កសីច្រើន

ក្រៅពីការបរិភោគអាហារទាំងនេះហើយ លោកអ្នកគួរតែបញ្ឈប់ឬកាត់បន្ថយការទទួលទានជាតិស្រវឹង ការជក់បារី ការទទួលដំណេកមិនគ្រប់គ្រាន់ ស្ត្រេស ការទទួលទានអាហារឆ្អែតពេក និងកម្រិតជាតិខ្លាញ់ខ្ពស់ ដើម្បីរាងកាយកាន់តែមានសុខភាពល្អប្រសើរផងដែរ៕ 

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T