ស៊ែប៊ីកំពុងពិចារណាទិញ​ប្រព័ន្ធខែលការពារ​ពីចិន បើទោះជាមានការព្រមានពីអាមេរិកក៏ដោយ

//s4.kh1.co/96/96b0989cb206e022af06311f819d50a685401c6a.jpg
សង្គម

 ១២-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រទេសស៊ែប៊ីកំពុងពិចារណាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើប FK-3 ពីប្រទេសចិន

បែលក្រាដ៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស៊ែប៊ីកំពុងពិចារណាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើប FK-3 ពីប្រទេសចិន ខណៈពេលដែលសហរដ្ឋអាមេរិកបានព្រមានថា កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំងនេះ អាចនឹងធ្វើឱ្យអន្តរាយដល់គោលបំណងចូលជាសមាជិកភាព​សហភាពអឺរ៉ុប​របស់ប្រទេសនៅក្នុងតំបន់បាល់កង់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic

បច្ចុប្បន្នប្រទេសស៊ែប៊ី​ បាននឹងកំពុងបង្កើនសមត្ថភាពកងកម្លាំងយោធារបស់ខ្លួន តាមរយៈការបញ្ជាទិញយន្តហោះ និងរថពាសដែកជាច្រើនគ្រឿងពីរុស្ស៊ី។ ហើយកាលពីខែមុន ប្រទេសមួយនេះបាន​ទិញយន្តហោះ​វាយប្រហារគ្មានមនុស្សបើក CH-92A ពីប្រទេសចិនចំនួន ៦គ្រឿង រួមទាំងយន្តហោះឈ្លបយកការណ៍មួយចំនួនទៀត។

ប្រព័ន្ធមីស៊ីល​ការពារដែនអាកាស HQ-22 (FK-3)
ប្រព័ន្ធមីស៊ីល​ការពារដែនអាកាស HQ-22 (FK-3)

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ​រដ្ឋធានីបែលក្រាដ​បានលើកឡើងថា ​ការទិញគ្រឿងសព្វាវុធសម្រាប់វិស័យ​ការពារជាតិ គឺជាសិទ្ធអំណាចក្នុងការសម្រេចចិត្តរបស់ជាតិនីមួយៗ​ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលគួរតែស្វែងយល់ពីហានិភ័យរយៈពេល​យូរឬឆាប់ ក៏ដូចជាការចំណាយផ្សេងៗ ដែលពាក់ព័ន្ធនឹងការធ្វើជំនួញជាមួយក្រុមហ៊ុនចិន។

ប្រព័ន្ធមីស៊ីល​ការពារដែនអាកាស HQ-22 (FK-3)
ប្រព័ន្ធមីស៊ីល​ការពារដែនអាកាស HQ-22 (FK-3)

ឆ្លើយតបទៅនឹងការលើកឡើងនេះ លោក Vucic បានគូសបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស FK-3 គឺមិនមាននៅក្នុងបញ្ជីនៃទណ្ឌកម្មសហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិនទេ ហើយការទិញនេះ វាក៏អាស្រ័យលើលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងដែរ៕

ស៊ែប៊ីជាប្រទេសអឺរ៉ុបដំបូងគេ ដែល​ប្រើប្រាស់​យន្តហោះគ្មានមនុស្សបើករបស់ចិន
ស៊ែប៊ីជាប្រទេសអឺរ៉ុបដំបូងគេ ដែល​ប្រើប្រាស់​យន្តហោះគ្មានមនុស្សបើករបស់ចិន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T