អបអរសាទរ! បុរសម្នាក់ឈ្នះរង្វាន់ ៥០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង M-150 (មានវីដេអូ)​

//s4.kh1.co/3a/3a52348069fd533dc1a0b27a573313a2cc3450c1.jpg
សង្គម

 ១២-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឮគេថា១០០០ដង មិនស្មើបានជួបម្ដង បានជួប១០០០ដង មិនស្មើបានភ្លក់ម្ដង ហើយពេលនេះលោក​ អាន វី បានស្គាល់រសជាតិរង្វាន់ធំលើកដំបូងចំនួន ៥០លានរៀលពី​ M150 ។​ ម្ចាស់រង្វាន់រូបនេះ បានបញ្ជាក់ថា M-150 បានកែប្រែជីវិតរបស់លោកស្ទើរទាំងស្រុង។

ភ្នំពេញ៖ ឮគេថា១០០០ដង មិនស្មើបានជួបម្ដង បានជួប១០០០ដង មិនស្មើបានភ្លក់ម្ដង ហើយពេលនេះលោក​ អាន វី បានស្គាល់រសជាតិរង្វាន់ធំលើកដំបូងចំនួន ៥០លានរៀលពី​ M150 ។​ ម្ចាស់រង្វាន់រូបនេះ បានបញ្ជាក់ថា M-150 បានកែប្រែជីវិតរបស់លោកស្ទើរទាំងស្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបាននិយាយរៀបរាប់ថា៖ 

« ធ្លាប់តែត្រូវរង្វាន់បានមួយដបៗ តែដល់បើកគម្របឃើញពាក្យថា​ អ្នកឈ្នះរង្វាន់ ៥០លានរៀល ដូចអត់ចង់ជឿ តែចិត្តចាប់ផ្ដើមអរភ័យ។ ទាក់ទងទៅក្រុមហ៊ុន គេប្រាប់ថាត្រូវមែន ខ្ញុំសប្បាយចង់ហោះ រួចក៏តេប្រាប់ប្រពន្ធខ្ញុំភ្លាម។ ដំបូងគាត់អត់ជឿទេ​ គាត់ថាកំពុងតែអត់លុយផង កុំយករឿងចឹងៗមកនិយាយលេង។ ល្ងាចឡើងចេញពីធ្វើការ ខ្ញុំបង្ហាញគម្របដប M-150 គាត់ស្រែកហ៊ោទាំងទឹកភ្នែក»។​

សម្តីលោក អាន វី  
អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 

ក្នុងជីវភាពជាអ្នករត់កង់បី រស់នៅបន្ទប់ជួលជាមួយប្រពន្ធដែលជាកម្មកររោងចក្រ ខណៈកូនស្រីតូចនៅស្រុកជាមួយយាយ​តា ជីវិតគ្រួសារមិនត្រឹមតែខ្វះភាពកក់ក្ដៅ និងសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រឈមនឹងបញ្ហាលុយកាក់យ៉ាងធ្ងន់ធ្ងរ​​​​ ស្របពេលមុខរបរមិនប្រាកដប្រជាដោយសារវិបត្តិមេរោគ​ COVID-19។​ ចំណូលធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ លោក​ អាន វី ត្រូវចំណាយលើការបង់រំលស់កង់បី​​  ១៤០ដុល្លារក្នុងមួយខែ ថ្លៃអាហារ បន្ទប់ជួល ប្រាក់ផ្ញើឲ្យកូន​ និងចំណាយផ្សេងៗទៀត។ ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ លោក អាន វី និងភរិយាមិនដែលបានគេងស្កប់ស្កល់ពេញភ្នែកឡើយ ព្រោះខ្វល់ខ្វាយរឿងជីវភាព​ និងខ្លាចគ្មានលុយបង់ធនាគារ។

ឥឡូវនេះ រង្វាន់ទឹកប្រាក់ ៥០លានរៀល ពី M-150​ បានផ្លាស់ប្ដូរជីវិតគ្រួសាររបស់លោក អាន វី ទាំងស្រុង។ លោកអាចបង់ផ្ដាច់កង់បី ទិញផ្ទះ និងដីនៅស្រុកពីប្អូនរបស់ខ្លួននៅស្រុកបាធាយ ខេត្តកំពង់ចាម និងសល់ប្រាក់មួយចំនួនទៀតអាចសម្រួលដល់ជីវភាពគ្រួសាររបស់ខ្លួនឲ្យធូរជាងមុនច្រើន។ លោក​ អាន វី ជឿថា ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ច្បាស់ជាត្រូវជួបលាភសំណាងនៅថ្ងៃណាមួយមិនខាន ហើយថ្ងៃណាមួយនឹងមកដល់យ៉ាងប្រាកដ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។​ លោក​ អាន​វី​ រំលឹកថា លោកពិសា M-150 ដើម្បីបំបាត់ភាពធីងធោង អត់ងងុយ អស់កម្លាំង ឈឺក្បាល ហើយដោយលាភសំណាងបានមកដល់ លោកក៏ឈ្នះរង្វាន់ដ៏ធំនេះជាលើកដំបូងក្នុងជីវិតរបស់លោក និងធ្វើឲ្យគ្រួសារលោកទទួលបានពន្លឺសុភមង្គលថ្មី លែងខ្វះខាតដូចមុន។

ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយ ឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់ សរុបច្រើនជាង ១០,០០០,០០០,០០០ រៀល (មួយម៉ឺនលានរៀល) និងរង្វាន់ ភេសជ្ជៈប៉ូវកម្លាំង M-150 ​ជាច្រើនដប​ ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ ៥០ លានរៀល ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T