ហ្វេនចង់ស្លុត! ក្រោយឃើញសម្រស់ ម៉ា ដូណា កាលពីមុន មើលសឹងមិនចង់ស្គាល់

//s6.kh1.co/b1/b1a8517a90a0d016eed8f1ea028d7bb0c5b5824b.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើគិតពីរយៈពេលនៃការចូលសិល្បៈរបស់ លោក ម៉ាដូណា គឺមិនក្រោម ១០ឆ្នាំនោះទេ តែតារារូបនេះ នៅតែអាចឈរជើង ហើយមានការគាំទ្រច្រើនដដែល។

ភ្នំពេញ៖ តារាសម្ដែង និងតារាកំប្លែង លោក ម៉ា ដូណា ជាតារាប្រុសមួយរូបដែលមានសមត្ថភាពច្រើនផ្នែក ជាពិសេស អាចធ្វើឲ្យមហាជនជាច្រើនមានភាពសប្បាយរីករាយ សើចសប្បាយតាមរយៈកាយវិការ និងពាក្យសម្ដីកំប្លុកកំប្លែងរបស់លោកផ្ទាល់ផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី តារារូបនេះ បានឈានជើងប្រឡូកលើវិថីសិល្បៈមួយនេះអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន ក៏លោកនៅតែអាចរក្សានៅប្រជាប្រិយភាព ហើយកាន់តែមានឈ្មោះល្បីល្បាញថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត ការងារក្នុងវិស័យសិល្បៈ រឹតតែមានភាពមមាញឹកជាងមុនគួរឲ្យកាត់សម្គាល់ ជាពិសេស រាល់កម្មវិធីធំៗតែងតែមានវត្តមានតារាប្រុសរូបនេះជានិច្ច។ ក្នុងនោះដែរ បើក្រឡេកទៅមើលរូបសម្បត្តិវិញ ឃើញថា តារារូបនេះកាន់តែសង្ហាជាងមុន ហើយស្ទាយ៍លេងខ្លួនក៏ទាន់សម័យទៀតផង។ 

ដោយឡែក ទស្សនិកជនធ្លាប់តែបានឃើញនៅរូបសម្បត្តិ មុខមាត់លោក ម៉ា ដូណា នាពេលបច្ចុប្បន្ននេះ តែបើងាកទៅមើលរូបសម្បត្តិលោកកាលពីមុនពេលតែងស្រីវិញ មើលសឹងតែមើលមិនស្គាល់ គឺពិតជាប្លែកខ្លាំងតែម្ដង។

តាមរយៈរូបភាពពីមុនមួយសន្លឹកនេះ ត្រូវបានលោក រតនៈ ពិសិដ្ឋ យកមកបង្ហោះសារថ្មី ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់បីបានឃើញរូបនេះ។  ដោយពីមុន ម៉ា ដូណា ពិតជាមានរូបរាងស្គម និងទម្រង់មុខតូចខុសគ្នាសឹងតែ ១៨០ដឺក្រេ បើប្រៀបធៀបនឹងពេលបច្ចុប្បន្ននេះ៕

សូមទស្សនារូបភាពខាងក្រោម៖​

  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
  លោក ម៉ា ដូណា
ម៉ា ដូណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T