មកស្គាល់ឈ្មោះវ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី ដែលទើបនឹងសម្រេចបានជោគជ័យ

//s4.kh1.co/61/61f3c1234dc02d06d45d04514782959792974334.jpg
សង្គម

 ១២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសរុស្ស៊ីបានដាក់ឈ្មោះវ៉ាក់សាំងកូវីដ១៩ ដែលទើបត្រូវបានអនុម័តជាលើកដំបូងថា Sputnik V

ម៉ូស្គូ៖ មន្រ្តីជាន់ខ្ពស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានដាក់ឈ្មោះវ៉ាក់សាំងកូវីដ១៩ ដែលទើបត្រូវបានអនុម័តជាលើកដំបូងថា Sputnik V ​ដោយយកតាម​ឈ្មោះផ្កាយរណបដំបូងបង្អស់របស់អតីតសហភាពសូវៀត ត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ១៩៥៧ ក៏ដូចជាអ្វីដែល​រដ្ឋធានីម៉ូស្គូមើលឃើញថា រុស្ស៊ីគឺជាប្រទេសដំបូងគេលើលោក​ ដែលបានធ្វើការអនុម័ត​ជាផ្លូវការ​នូវវ៉ាក់សាំងកូវីដ១៩​។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី ដែលទើបត្រូវបានអនុម័តជាលើកដំបូង មានឈ្មោះថា Sputnik V
វ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី ដែលទើបត្រូវបានអនុម័តជាលើកដំបូង មានឈ្មោះថា Sputnik V

លោក Kirill Dmitriev នាយកប្រតិបត្តិមូលនិធិ Russian Direct Investment Fund (RDIF) គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ីបានឱ្យដឹងថា ប្រទេសរុស្ស៊ីទទួលបានការ​បញ្ជាទិញវ៉ាក់សាំងកូវីដ១៩​​ពីប្រទេសជាង២០នៅទូទាំងពិភពលោក ​ដែលមានចំនួនរហូតដល់ទៅ ​១ពាន់លានដូស​។

វ៉ាក់សាំងកូវីដ១៩ ​ត្រូវបាន​ផលិតឡើងដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) ក្នុងរដ្ឋធានីម៉ូស្គូ
វ៉ាក់សាំងកូវីដ១៩ ​ត្រូវបាន​ផលិតឡើងដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) ក្នុងរដ្ឋធានីម៉ូស្គូ

គួរឱ្យដឹងដែរថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា ​ក្រសួងសុខាភិបាលរុស្ស៊ីបានធ្វើការអនុម័តជាផ្លូវការ​នូវវ៉ាក់សាំងកូវីដ១៩ជាលើកដំបូង​ ហើយព្រមទាំងបានអះអាងថា កូនស្រីរបស់លោកបាន​ចាក់វ៉ាក់សាំងនេះរួចហើយ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អ្នកវិទ្យាសាស្ត្រជាច្រើន​​នៅទូទាំងពិភពលោក មិនទាន់អាចផ្តល់ការទុកចិត្តទាំងស្រុង ទៅលើវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ីនេះនៅឡើយទេ៕

រុស្ស៊ីបានធ្វើការអនុម័តជាផ្លូវការ​នូវវ៉ាក់សាំងកូវីដ១៩ ក្រោយឆ្លងកាត់ការធ្វើតេស្តលើមនុស្ស ​មិនដល់ពីរខែផង
រុស្ស៊ីបានធ្វើការអនុម័តជាផ្លូវការ​នូវវ៉ាក់សាំងកូវីដ១៩ ក្រោយឆ្លងកាត់ការធ្វើតេស្តលើមនុស្ស ​មិនដល់ពីរខែផង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T