រតន​គិរី៖ ផ្សិតក្ងោក​នៅតាមព្រៃ​របោះ​មាន​តម្លៃ​មិន​ក្រោម​ ១​ ម៉ឺន​​រៀល​ឡើយ​ក្នុង​រដូវ​ភ្លៀង​នេះ​

//s4.kh1.co/7a/7ac4f204aaffd96b8ea42dd1d8f6b455663352f2.jpg
យល់ដឹង

 ១១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រដូវភ្លៀងនេះធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោកនៅតាមព្រៃរបោះ​យកមកធ្វើជាអាហារ និងសល់អាចលក់ដូរខ្លះបន្ថែមចំណូលសម្រាប់ជីវភាពគ្រួសារ

រដូវភ្លៀងនេះធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោកនៅតាមព្រៃរបោះ​យកមកធ្វើជាអាហារ និងសល់អាចលក់ដូរខ្លះបន្ថែមចំណូលសម្រាប់ជីវភាពគ្រួសារ។ នេះបើតាមការផ្សាយពីក្រសួង​បរិស្ថាននៅថ្ងៃ ១០ សីហានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវើនសៃសៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថាក្នុង​ពេលធ្លាក់ភ្ញៀងនារដូវវស្សា តំបន់ការពារធម្មជាតិមួយចំនួនបានផ្តល់ផលផ្សិតក្ងោក និងប្រភេទបន្លែព្រៃផ្សេងទៀត។ ផ្សិតដែលគាត់ដកបាន បានទុកសម្រាប់បរិភោគ និងសល់អាចលក់ទៅទីផ្សារក្រុងបាលុង គឺ១គីឡូក្រាមតម្លៃ ១០,០០០​ រៀល​ទៅ ១២,០០០រៀល ផងដែរ។ ក្រោយភ្លៀងធ្លាក់ជាប់គ្នា រយៈចាប់ពី២ឬ៣ថ្ងៃទៅ ប្រជាពលរដ្ឋស្រុក​វើនសៃ​អាចរកបានផ្សិតក្ងោកបានក្នុងមួយគ្រួសារបានចន្លោះពី ៥ទៅ១០គីឡូក្រាម ហើយមួយថ្ងៃអ្នកស្រុករក​បាន​សរុបទៅប្រមាណ ៣០០ទៅ ៥០០គីឡូក្រាមលក់នៅលើទីផ្សារ។ ផ្សិតក្ងោកនេះមានរសជាតិឆ្ងាញ់ណាស់ ដែលគេ​អាចយកវាទៅចម្អិនធ្វើម្ហូបដូចជា ឆា និងស្ងោរជាដើម៕

រូបភាពពីក្រសួង​បរិស្ថាន
រូបភាពពីក្រសួង​បរិស្ថាន
រូបភាពពីក្រសួង​បរិស្ថាន
រូបភាពពីក្រសួង​បរិស្ថាន
រូបភាពពីក្រសួង​បរិស្ថាន
រូបភាពពីក្រសួង​បរិស្ថាន
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T