ជប៉ុនចុះកិច្ចព្រមព្រៀងផ្តល់នាវាល្បាតចំនួន៦គ្រឿងដល់​វៀតណាម ខណៈពេលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង

//s6.kh1.co/87/87f8e587fbdc19cee8857250da4603f9c2c51883.jpg
សង្គម

 ១១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រទេសជប៉ុនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់នូវនាវាល្បាតចំនួន ៦គ្រឿងដល់ប្រទេសវៀតណាម ដែល​ជាប្រាក់​កម្ចី​ស្មើនឹង ៣៦,៦ ពាន់លានយ៉េន (៣៤៥ លានដុល្លារ)

តូក្យូ៖ ប្រទេសជប៉ុនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់នូវនាវាល្បាតចំនួន ៦គ្រឿងដល់ប្រទេសវៀតណាម ដែល​ជាប្រាក់​កម្ចី​ស្មើនឹង ៣៦,៦ ពាន់លានយ៉េន (ឬ៣៤៥ លានដុល្លារ) ដើម្បីឱ្យប្រទេស​នៅក្នុងសមាគមន៍​អាស៊ានមួយនេះ អាចបង្កើនសមត្ថភាព​ល្បាតដែនសមុទ្ររបស់ខ្លួន ​ស្របពេលដែលទីក្រុងប៉េកាំងបង្កើនការទាមទារ ​​យកដែនសមុទ្រចិនខាងត្បូងមកគ្រប់គ្រង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាវាល្បាតរបស់ប្រទេសជប៉ុន
នាវាល្បាតរបស់ប្រទេសជប៉ុន

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ខណៈពេលដែលសហរដ្ឋអាមេរិកបានប្រកាន់ជំហររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន ​ដោយរដ្ឋធានីវ៉ាស៊ីនតោនបាន​លើកឡើកថា សកម្មភាពទាមទារដែនសមុទ្រយកមកកាន់កាប់របស់ទីក្រុងបេកាំង វាគឺជារឿងខុសច្បាប់ ហើយវាក៏ជាសកម្មភាពបង្កការគំរាម​កំហែងទៅដល់វៀតណាម និងប្រទេសមួយចំនួនទៀតដែរ។

​វៀតណាមនឹងទទួលបាននាវាល្បាតថ្មី ដើម្បីបង្កើនសមត្ថភាពល្បាតរបស់ខ្លួន
​វៀតណាមនឹងទទួលបាននាវាល្បាតថ្មី ដើម្បីបង្កើនសមត្ថភាពល្បាតរបស់ខ្លួន

​យោងតាមមន្រ្តីក្រសួងការបរទេសជប៉ុន​បានឱ្យដឹងថា ប្រទេសជប៉ុនធ្លាប់បានចុះកិច្ចព្រមព្រៀងផ្តល់​ទូកនេសាទទៅដល់ប្រទេសវៀតណាម​ ប៉ុន្តែនេះគឺជាលើកទីមួយហើយ​ ដែលទីក្រុងតូក្យូបានផ្តល់នាវាល្បាតដល់រដ្ឋាភិបាលទីក្រុងហាណូយ។ ហើយនាវាល្បាតទាំង ៦គ្រឿងនោះ នឹងក្លាយជានាវាថ្មីរបស់វៀតណាម ដែលផលិត​ឡើងដោយប្រទេសជប៉ុនផ្ទាល់។ ​

​ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៣៦,៦ ពាន់លានយ៉េន (៣៤៥ លានដុល្លារ) ជាមួយប្រទេសវៀតណាម
​ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៣៦,៦ ពាន់លានយ៉េន (៣៤៥ លានដុល្លារ) ជាមួយប្រទេសវៀតណាម

គួរឱ្យដឹងដែរថា បញ្ហានៅជុំវិញសមុទ្រចិនខាងត្បូងបានក្លាយជាក្តីកង្វល់ មិនមែនតែចំពោះប្រទេសជប៉ុន​ប៉ុណ្ណោះទេ ប៉ុន្តែក៏​ជា​រឿង​ក្តៅគគុកសម្រាប់ប្រទេសមួយចំនួនទៀត​ ដែលមើលឃើញថា វាជាបញ្ហាទាក់ទង​ទៅនឹង​សន្តិ​សុខ ក៏ដូចជា​ស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

ប្រទេសវៀតណាមនឹងទទួលបាននាវាល្បាតផលិតដោយជប៉ុនចំនួន ៦ គ្រឿង 
ប្រទេសវៀតណាមនឹងទទួលបាននាវាល្បាតផលិតដោយជប៉ុនចំនួន ៦ គ្រឿង 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T