អង់គ្លេស៖ លោក Leo Houlding វ័យ៤០ឆ្នាំ ជាអ្នកជំនាញឡើងភ្នំ និងភរិយាឈ្មោះ Jessica វ័យ៤១ឆ្នាំ បាននាំកូនៗតូចទាំងពីរ ឡើងភ្នំដែលមានកម្ពស់ប្រមាណ៣.៣៥០គីឡូម៉ែត្រ ដោយចំណាយពេលចំនួន៣ថ្ងៃ។

កាលពីថ្ងៃទី២៥ ខែកក្កដា គ្រួសារខាងលើ បានចាប់ផ្ដើមឡើងភ្នំ Piz Badile ដែលនៅលើព្រំដែននៃប្រទេសស្វីស និងអុីតាលី ហើយពួកគេបានឡើងទៅដល់គោលដៅនៅថ្ងៃទី២៧ ខែសីហាកន្លងទៅនេះ។ នៅយប់ថ្ងៃដំបូង ពួកគេទាំងគ្រួសារ បានសម្រាកនៅក្នុងខ្ទមមួយ ហើយពីរយប់ថ្ងៃបន្ទាប់ ពួកគេបានសម្រាកនៅក្នុងតង់។

ខណៈពេលកំពុងឡើង បុរសជាឪពុកជាអ្នកស្ពាយឧបករណ៍ផ្គត់ផ្គងផ្សេងៗ ហើយចំណែកស្ត្រីជាម្ដាយវិញ បានស្ពាយកូនប្រុសតូចវ័យ៣ឆ្នាំពីក្រោយខ្នង។

យ៉ាងណាមិញ ក្មេងស្រីឈ្មោះ Freya Houlding វ័យ៧ឆ្នាំ ត្រូវជាកូនស្រី បានក្លាយទៅជាក្មេងដែលមានវ័យតិចបំផុត ដែលអាចឡើងភ្នំដ៏ខ្ពស់នោះបានផងដែរ។

គួររម្លឹកដែរថា ក្នុងឆ្នាំ២០០៤ មានជនជាតិអង់គ្លេសចំនួនពីរនាក់ បានព្យាយាមឡើងភ្នំនោះ តែក៏ត្រូវបានរអិលធ្លាក់ស្លាប់បាត់ទៅ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo
ក្រុមគ្រួសាររបស់លោក Leo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល new[email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]