ស្នេហាMint កាន់តែដូចស្រមោច និងស្ករ ដឹកដៃគ្នាទៅលេងសមុទ្រយ៉ាងរ៉ូមែនទិក

//s4.kh1.co/08/0807ac1412f18716271b7f347355284d5b97a140.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លើកនេះក៏មិនខុសពីរាល់ដងដែរ ទៅលេងសមុទ្រ Mint និងគូស្នេហ៍មិនឲ្យខាតជើងទេ ដោយនាំគ្នាបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមនឹងគ្នា តិចៗតែពោរពេញដោយក្ដីសុខ។

ថៃ៖  អាចនិយាយបានថា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Mint Chalida ជាតារាស្រីមួយរូប ដែលមានទាំងទេពកោសល្យ និងភាពជោគជ័យច្រើន មិនថាតែជីវិតការងារសិល្បៈ និងជីវិតគូរបស់នាងនោះទេ ដោយកន្លងមក តារាសម្ដែងស្រីរូបនេះ តែងទទួលបានភាពកក់ក្ដៅ​និងការស្រលាញ់ថ្នាក់ថ្នមពីគូស្នេហ៍កម្លោះសង្ហា អ្នកមានហាយសូម្នាក់ យ៉ាងមានក្ដីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កន្លងមកជាច្រើនឆ្នាំហើយដែរ ដែល Mint បានទាក់ទងជាមួយបុរសសង្ហាម្នាក់នេះ ហើយគ្រប់ពេលពួកគេតែងផ្ដល់ភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក មិនដែលខាននោះទេ រាល់ពេលបង្ហាញមុខនៅលើបង្ហាញសង្គមម្ដងៗ។ ពិសេស កាលពីប៉ុន្មានថ្ងៃមុននោះ ក្នុងឳកាសខួបកំណើតរបស់ Mint គូស្នេហ៍របស់នាង បាននៅក្បែរធ្វើរឿងគួរឲ្យរំភើបជាច្រើនដល់នាង ឲ្យអ្នកគាំទ្រឃើញហើយពិតជាមានក្ដីសុខជំនួស។

យ៉ាងណាមិញ ក្រោយពេលដែលកម្មវិធីខួបកំណើតបញ្ចប់ទៅ គូស្នេហ៍កម្លោះក្រមុំមួយគូនេះ នៅមិនទាន់អស់ចិត្តនៅឡើយនោះទេ ដោយពួកគេបានដឹកដៃគ្នា ទៅលំហែរកាយនៅសមុទ្រនៃខេត្ត Hauhin ដែលជាតំបន់មាត់សមុទ្រ មានឆ្នេរស្អាត ស្ងប់ស្ងាត់ បង្កើតឲ្យមានបរិយាកាស កាន់តែមានភាពរ៉ូមែនទិកនឹងគ្នាខ្លាំងមែនទែន និងកាន់តែធ្វើឲ្យមហាជន ដែលជាអ្នកគាំទ្រ ញញឹមបិទមាត់មិនជិតនោះទេ ក្រោយពេលបានឃើញពួកគេទាំងពីរ កាន់តែល្អូកល្អើន នឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ទោះមិនទាន់មានដំណឹងនៃ ការប្រកាសថ្ងៃរៀបការក៏ដោយ៕

ទស្សនារូបភាពខាងក្រោម៖

 Mint និងគូស្នេហ៍
 Mint និងគូស្នេហ៍
 Mint និងគូស្នេហ៍
 Mint និងគូស្នេហ៍
 Mint និងគូស្នេហ៍
 Mint និងគូស្នេហ៍
 Mint
 Mint
 Mint
 Mint
 Mint និងគូស្នេហ៍
 Mint និងគូស្នេហ៍
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T