ផ្ទះឈើមែនពិត តែស្អាតខ្លាំង របស់តារា២ដួង កំពុងដក់ជាប់អារម្មណ៍ហ្វេន

//s4.kh1.co/4d/4d58c542a1d20c90b245ca46e64c3fecd413d712.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ផ្ទះស្អាតម្លឹងៗ អ្នកណាមិនស្រលាញ់នោះ តែក៏ចំណាយច្រើនមិនតិចទេ លើរឿងធ្វើផ្ទះនេះ ជាមួយនឹងគ្រឿងឈើ និងគ្រឿងសង្ហារឹមខាងក្នុង។

ភ្នំពេញ៖ ខណៈតារាគ្រប់គ្នា សម្រុកធ្វើវីឡាស្កឹមស្កៃ ដើម្បីជាក្តីសុខ និងជាកាដូសម្រាប់ជីវិតរបស់ពួកគេ តែក៏នៅតែមានតារាខ្លះ មានគំនិតផ្សេង ខុសពីពួកគេផងដែរ ដោយចង់ធ្វើប្រភេទផ្ទះបែបឈើទៅវិញ នៅឯទីរួមខេត្តនានា ដែលធ្វើឲ្យហ្វេនស្រឡាំងកាំង ដែលមិននឹកស្មានថា ពួកគេ មានគំនិតបែបនេះនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គេសង្កេតឃើញមាន តារា២ដួងផងដែរ ដែលបានច្នៃផ្ទះឈើរបស់ពួកគេ ទៅជាផ្ទះយ៉ាងប្រណីត គួរឲ្យចង់រស់នៅយ៉ាងខ្លាំង ដែលក្នុងនោះ មាន តារាកំប្លែង ពាក់មី និង តារាសម្តែង ដេននី ក្វាន់ តែពេលនេះ ផ្ទះរបស់ពួកគេ ក៏បានធ្វើរួចសព្វគ្រប់ហើយ។

ក្នុងនោះ ផ្ទះរបស់ពួកគេ ឈើមែនពិត តែពិតជាស្រស់ស្អាតខ្លាំង មិនណយនោះទេ  ហើយក៏ធំខ្លាំង គួរឲ្យចង់រស់នៅ ជាមួយនឹងទីធ្លាធំល្វឹងល្វើយ បែបធម្មជាតិ ស្រស់បំព្រង ដូចជារូបគំនូរយ៉ាងដូច្នោះដែរ ។ ជាពិសេស បើនិយាយពីការចំណាយក៏មិនតិចដែរ ព្រោះសុទ្ធតែគ្រឿងឈើល្អៗ អមនឹងគ្រឿងសង្ហារឹមក្នុងផ្ទះទៀតសោត។

យ៉ាងណាមិញ ផ្ទះរបស់តារាទាំងនេះ កំពុងដក់ជាប់អារម្មណ៍ហ្វេន ដែលអ្នកខ្លះ បានពោលពាក្យថា​ពួកគេ នឹងសន្សំធ្វើផ្ទះបែបនេះ នៅពេលចាស់ទៅ ព្រោះមើលទៅ ស្រស់ថ្លាខ្លាំងណាស់ ជាមួយនឹងបរិយាកាស ដ៏សែនមនោរម្យ  គួរឲ្យចង់រស់នៅ៕

ដេននី ក្វាន់
ដេននី ក្វាន់
ផ្ទះដេននី ក្វាន់
ផ្ទះដេននី ក្វាន់
ផ្ទះដេននី ក្វាន់
ផ្ទះដេននី ក្វាន់
ពាក់មី
ពាក់មី
ផ្ទះពាក់មី
ផ្ទះពាក់មី
ផ្ទះពាក់មី
ផ្ទះពាក់មី
ផ្ទះពាក់មី
ផ្ទះពាក់មី
ពាក់មីដេននី ក្វាន់
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T