Man Utd បង្វែររ៉ាដាទៅរកខ្សែប្រយុទ្ធស្លាបរបស់ Juventus ម្នាក់នេះវិញ បន្ទាប់ពីហួសថ្ងៃកំណត់ជាមួយ Dortmund ក្នុងការទិញយក Sancho

//s6.kh1.co/b7/b78e388d3784dcf8daf44ffe46e668a9f89eab51.jpg
កីទ្បា

 ១០-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Man Utd បង្វែររ៉ាដាទៅរកខ្សែបម្រើស្លាប Douglas Costa វិញបន្ទាប់ពីហួសថ្ងៃកំណត់ជាមួយ Dortmund ក្នុងការទិញយក Sancho

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាប Douglas Costa ពីក្លិប Juventus បន្ទាប់ពីហួសថ្ងៃកំណត់ជាមួយក្លិប Borussia Dortmund ក្នុងការទិញយកកីឡាករ Jadon Sancho មកកាន់ទឹកដី Old Trafford ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Douglas Costa
កីឡាករ Douglas Costa
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ហើយបើតាមសេចក្ដីរាយការណ៍របស់គេហទំព័រ Tuttosport បានឲ្យដឹងទៀតថា Costa គឺជាតារាជួរមុខម្នាក់ដែលស្ថិតក្នុងបញ្ជីកីឡាករទាំង៥ដែល Juventus ត្រៀមលក់ចេញនៅរដូវកាលក្ដៅនេះ។ ក្នុងនោះដែរលោក Ole Gunnar Solskjaer មានជំនឿជឿជាក់ថារូបគេនឹងអាចក្លាយជាតួសំខាន់ម្នាក់ក្នុងការជួយឲ្យ Man Utd ប្រជែងយកពាន Premier League បាននៅរដូវកាលក្រោយ។ 

កីឡាករ Douglas Costa
កីឡាករ Douglas Costa

 គួរបញ្ជាក់ដែរថាចាប់តាំងពី Juventus ចាយលុយ៣២លានផោន (ឬប្រមាណ៤២លានដុល្លារ) នៅឆ្នាំ២០១៨ ទិញផ្តាច់កុងត្រា Costa ពី Bayern Munich នោះ កីឡាកររូបនេះរកបានតែ២គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបានតែ៦លើកប៉ុណ្ណោះនៅក្នុងលីគកំពូល Serie A ៕

កីឡាករ Douglas Costa កាលនៅលេងឲ្យ Bayern Munich
កីឡាករ Douglas Costa កាលនៅលេងឲ្យ Bayern Munich

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T