អបអរសារទរ! ទីបំផុត ហាងលក់គ្រឿងអលង្ការ តូតា បើកជាផ្លូវការហើយ

//s6.kh1.co/bd/bda4f50593d35d3fdf4f507c403cc09f09ef38df.png
តារា & កម្សាន្ដ

 ១០-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីមានក្តីប្រាថ្នាបើកលក់គ្រឿងអលង្ការតាំងពីតូច ពេលនេះ​តារាសម្តែងល្បីឈ្មោះ អ្នកនាង ម៉ាក សែនសូនីតា បានក្លាយជា ម្ចាស់ហាងលក់គ្រឿងអលង្ការទាំងវ័យក្មេង។

ភ្នំពេញ៖ បន្ទាប់ពីបានដកខ្លួន ពីរង្វង់សិល្បៈ និងបានសាងជីវិតអាពាហ៍ពិពាហ៍​ ថែមទាំងបានចំណងដៃ ពរពោះកូនលើកដំបូងរួមមក តារាសម្តែងល្បីឈ្មោះ អ្នកនាង ម៉ាក សែនសូនីតា កាន់តែកាក់កប់ខ្លាំង ជាមួយការលក់ផលិតផលថែរក្សាសម្រស់ជាច្រើនមុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីប៉ុន្មាននាទីមុននេះ អ្នកម៉ាក់សម័យថ្មីរូបនេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានឲ្យឃើញថា តារាស្រីរូបនេះ កំពុងតែបានបើកជំនួញមួយទៀតបន្ថែមទៀត ដែលរូបនាងបានក្លាយជា ម្ចាស់ហាងលក់គ្រឿងអលង្ការទាំងវ័យក្មេង។

ក្នុងនោះផងដែរ រូបភាពដែលក្រុមគ្រួសាររបស់តារាស្រីរូបនេះ​ កំពុងតែសែន ដើម្បីទទួលយកលាភ សំណាងក្នុងថ្ងៃបើកហាង ដំបូងរប​ស់នាង ដែលមានផ្លាកយីហោ ដែលមានឈ្មោះថា​ «អលង្ការ តូតា» នោះ ត្រូវបានមហាជន ជាពិសេសនោះ បងប្អូន និងមិត្តអ្នករួមសិល្បៈជាច្រើនបានចូលសរសេរពាក្យជូនពរ និងអបអរសាទរចំពោះរូបនាងទៀតផង៕

សូមទស្សនារូបខាងក្រោម៖

  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា និងក្រុមគ្រួសារ
  អ្នកនាង ម៉ាក សែនសូនីតា និងក្រុមគ្រួសារ
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា និងក្រុមគ្រួសារ
  អ្នកនាង ម៉ាក សែនសូនីតា និងក្រុមគ្រួសារ
ម៉ាក សែនសូនីតា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T