ធ្ងន់ធ្ងរហើយ! Atletico Madrid ធ្វើតេស្តរកឃើញជំងឺ កូវីដ-១៩ ចំនួន​ ២​ ករណី មុនពេលប្រកួតជាមួយ RB Leipzig

//s6.kh1.co/ef/ef1c227d30f5abcc438b7f6c4e7f78c1b85a8b87.jpg
កីទ្បា

 ១០-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃអាទិត្យនេះក្រុម Atletico Madrid បានធ្វើតេស្តរកឃើញវីរុសកូវីដ-១៩ ចំនួន ២​ ករណីមុនពួកគេត្រូវធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្គាល់ដើម្បីលេងវគ្គ ៨ ក្រុមចុងក្រោយសម្រាប់ពានរង្វាន់ UEFA Champion League។

កាលពីថ្ងៃអាទិត្យនេះក្រុម Atletico Madrid បានធ្វើតេស្តរកឃើញវីរុសកូវីដ-១៩ ចំនួន ២​ ករណីមុនពួកគេត្រូវធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្គាល់ដើម្បីលេងវគ្គ ៨ ក្រុមចុងក្រោយសម្រាប់ពានរង្វាន់ UEFA Champion League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វគ្គ ៨​ ក្រុមចុងក្រោយសម្រាប់ UEFA Champion League នឹងចាប់ផ្តើមនាអំឡុងថ្ងៃពុធ នៅទីក្រុង Lisbon ដោយក្រុមទាំងអស់ត្រូវលេងនៅទីនោះ ដើម្បីបង្ការពីវីរុសកូវីដ-១៩ នេះ ដោយវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រត្រូវលេងនៅទីក្រុង Lisbon ផងដែរនាថ្ងៃទី ២៣ ខែ​ សីហា ឆ្នាំ ២០២០។

ក្រុម Atletico Madrid
ក្រុម Atletico Madrid

យ៉ាងណាមិញ ក្រុមដែលមានកៅអីលេងវគ្គ ៨​ ក្រុមទាំងអស់គឺគ្មានករណីកូវីដ-១៩ ណាកើតឡើងឡើយ។ ដោយឡែកសម្រាប់ក្រុម Atletico Madrid វិញគឺពុំបានបញ្ជាក់ច្បាស់ឡើយថា ករណី កូវីដ-១៩ ដែលខ្លួនរកឃើញនោះគឺជាកីឡាករ ឬក៏ជាបុគ្គលិករបស់ខ្លួនឡើយ។

យោងតាមរបាយការណ៍នោះ ក្រុម Atletico Madrid ទាំងមូលនឹងត្រូវពិនិត្យឡើងវិញម្ដងទៀតមុននឹងធ្វើការចាកចេញទៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ដែលពួកគេនឹងត្រូវប៉ះក្រុម RB Leipzig នាថ្ងៃព្រហស្បតិ៍នេះ៕

ក្រុម Atletico Madrid
ក្រុម Atletico Madrid
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T