តិចនិក​​ថែរក្សា​​សម្រស់​ចម្លែកៗ​ពី​កំពូល​​​ស្រី​​ស្អាត​​​ទាំង​១០ ក្នុង​​​ទំព័រ​​​ប្រវត្តិ​​​​សាស្ត្រ​​

//s6.kh1.co/88/8895ad76a8f04dcaa133f1f02bf21a785926f30d.png
សង្គម

 ១០-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កំពូលស្ត្រីស្អាតក្នុងពិភពលោក កាលពីកំឡុង ស.វ ទី ១៩ គឺរាជនី Elisabeth នៃប្រទេសAustria។ ព្រះរាជនី​ល្បីល្បាញពាសពេញអឺរ៉ុប ដោយសារតែស្បែកទន់រលោង និងសក់ពណ៌សណ្តែកដីដែលវែងដល់ជើងរបស់ទ្រង់

វាមិនមែនជារឿងងាយស្រួលនោះទេ ដើម្បីទទួលបានភាពស្រស់ស្អាត ទោះជាកំពូលស្រីស្អាតកាលពីអតីតកាលក៏មិន បានសុទ្ធតែកើតមកស្អាតទាំងអស់នោះដែរ។ នៅពីក្រោយភាពស្រស់ស្អាតក្នុងទំព័រប្រវត្ថិសាស្ត្រគឺសុទ្ធតែមានល្បិច ចម្លែកៗ ដែលស្តាប់ទៅលោកអ្នកអាចមិនជឿក៏ថាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

10. Empress Elisabeth


Photo credit: Emil Rabending
Photo credit: Emil Rabending

កំពូលស្ត្រីស្អាតក្នុងពិភពលោក កាលពីកំឡុង ស.វ ទី ១៩ គឺរាជនី Elisabeth នៃប្រទេសAustria។ ព្រះរាជនី​ល្បីល្បាញពាសពេញអឺរ៉ុប ដោយសារតែស្បែកទន់រលោង និងសក់ពណ៌សណ្តែកដីដែលវែងដល់ជើងរបស់ទ្រង់។ប៉ុន្តែដើម្បីមានស្បែកស្រស់ស្អាតបែបនោះ រាជនីត្រូវប្រើផ្លែ strawberries បុក មកលាបដៃ មុខ និង ក ហើយទ្រង់ត្រូវ ងូតទឹកជាមួយប្រេងអូលីវឧណ្ណៗ និងគេងនៅលើវត្ថុមួយដែលគេហៅថា «ម៉ាសមុខធ្វើពីស្បែកគោឆៅ» ទៀតផង។

ហើយ ដើម្បីទទួលបានរាងដែលស្រស់ស្អាត ព្រះរាជនីត្រូវប្រើឈុតរឹបរាងដែលតឹងបំផុតដើម្បីធ្វើឳ្យចង្កេះមានទំហំ តែ ៤៩.៥ សង់ទៅម៉ែត្រ។ ចំពោះសក់ដែលវែង និងត្រូវធ្វើការក្រងរហូតនោះ ត្រូវចំណាយពេលដល់ទៅបីម៉ោងឯណោះ ទើបអាច ទម្លាក់ចុះមកបានអស់ មានន័យថាដើម្បីរក្សាភាពស្រស់ស្អាតនេះ ម្ចាស់ក្សត្រីយ៍ត្រូវសម្ងំនៅក្នុងច្រើន ជាងចេញទៅក្រៅ ព្រោះថាខ្យល់អាចធ្វើឳ្យសក់របស់ទ្រង់ខូចបាន។

9. Cleopatra


Photo credit: Jean-Leon Gerome
Photo credit: Jean-Leon Gerome

ម្ចាស់ក្សត្រីយ៍ Cleopatra តែងតែអាចឆក់យកបេះដូងបុរសៗដែលមានឥទ្ធិពលបានគ្រប់ពេល ដែលពួកគេបាន ឃើញទ្រង់ វាអាចមកពីភាពស្រស់ស្អាត ភាពទាក់ទាញ ឬក៏មកពីក្លិនក្រអូបដែលភាយចេញពីទ្រង់ក៏ថាបាន។

ម្ចាស់ក្សត្រីយ៍តែងតែប្រើក្រែមលាបមាត់ដែលធ្វើពីពោះវៀនសត្វល្អិតដែលដូចជាសត្វអណ្តើកមាស និងប្រើម្សៅដែល ធ្វើពីលាមកក្រពើមកលាបនៅក្រោមភ្នែក។ នោះនៅមិនទាន់អស់នោះទេ ម្ចាស់ក្សត្រីយ៍តែងតែងូតទឹកជាមួយទឹកដោះ លា ដែលអ្នកបម្រើត្រូវយកពីលាប្រហែល ៧០០ក្បាលក្នុងមួយថ្ងៃ យកមកចាក់បំពេញក្នុងអាចងូតទឹក ពេលដែលទឹក ដោះលានោះខូច ទើបទ្រង់ចូលទៅត្រាំ ដោយវិធីនេះអាចកាត់បន្ថយភាពជ្រួញរបស់ស្បែក ជួយជម្រុះកោសិកាស្បែក ចាស់ និងធ្វើឳ្យស្បែកទន់បាន។

8. Nefertiti


Photo credit: Philip Pikart
Photo credit: Philip Pikart

ឈ្មោះថា Nefertiti មានន័យថា «ភាពស្រស់ស្អាតបានមកដល់ហើយ» ហើយម្ចាស់ក្សត្រីយ៍ដែលមានគ្រងព្រះនាម នេះ ក៏បានរស់នៅបែបសក្តិសមនឹងអត្ថន័យឈ្មោះនោះផងដែរ។ គួរបញ្ជាក់ថានៅអេស្ស៊ីប គេមិនបានសរសេរពីវិធីរក្សា សម្រស់ទុកនោះទេ តែយើងអាចទៅរកវិធីទាំងនោះនៅលើផ្នូររបស់ពួកគេបាន ហើយបើទោះជាយើងរកផ្នូរពិតប្រកដ របស់ទ្រង់មិនឃើញ ប៉ុន្តែផ្នូរតំណាងដែលគេធ្វើឡើង បានធ្វើឳ្យយើងអាចសិក្សាបានពីរបៀបថែរក្សាសម្រស់របស់ទ្រង់ បាន។

ម្ចាស់ក្សត្រីយ៍ Nefertiti គ្មានសក់នោះទេ រោមដែលនៅលើខ្លួនរបស់ព្រះនាង តាំងពីក្បាលដល់ចុងជើងគឺត្រូវ កោរដោយឡាមទាំងអស់សូម្បីតែសក់របស់ទ្រង់ ហើយទ្រង់បានពាក់មួកលម្អ ព្រមទាំងលាបពណ៌ភ្នែកពណ៌ខ្មៅ ដោយ ប្រើរបស់ម្យ៉ាងដែលគេហៅថា kohl។

នៅអេស្ស៊ីបបុរាណ kohl​ ត្រូវបានធ្វើពីរ៉េពុលពណ៌ខ្មៅមួយ នោះមានន័យថាម្ចាស់ក្សត្រីយ៍បានបំពុលខ្លួនឯងនៅគ្រប់ ពេលដែលទ្រង់ធ្វើការផាត់មុខ នោះយើងនៅមិនទាន់និយាយដល់ក្រែមដែលទ្រង់ប្រើប្រាស់ ដោយក្រែមនោះត្រូវបាន ធ្វើឡើងពីសារជាតិពុលមួយប្រភេទទៀត ដែលគេជឿថាជាតិពុលនោះបានបំពុលទ្រង់យូរមកហើយ។

7. Queen Elizabeth I


Photo credit: Wikimedia Commons
Photo credit: Wikimedia Commons

ដូចដែលបានរៀបរាប់ពីខាងលើ ម្ចាស់ក្សត្រីយ៍ Nefertiti បានប្រើជាតិពុលនៅត្រង់ភ្នែករបស់ខ្លួន តែនោះគឺវានៅតិច តួចណាស់បើធៀបជាមួយហ្នឹង Queen Elizabeth I។ កាលពីសម័យកាល Elizabethan ផលិតផលស្បែកដែល ពេញនិយមជាងគេគឺ «Venetian ceruse» ជាផលិតផលមួយដែលលាយបញ្ចូលគ្នាជាមួយនឹងទឹកខ្មេះ នៅពេល ដែលលាបនៅលើស្បែកទៅនឹងធ្វើឳ្យ ស ស្អាតដូចជាសាច់ព័រសឺឡែន។
គ្មានអ្នកណាប្រើផលិតផលនោះច្រើនជាង ម្ចាស់ក្សត្រីយ៍ Elizabeth ខ្លួនឯងនោះទេ ដោយកាលពីអាយុ ២៩ឆ្នាំ ស្បែករបស់ទ្រង់ក៏មានស្នាម ហើយទ្រង់មាន អារម្មណ៍ថាខ្មាស់គេខ្លាំងណាស់ ទើបទ្រង់ប្រើសារជាតិពណ៌សមកបិទ​បាំងស្បែកគ្រប់ផ្នែករបស់ខ្លួន។ ទ្រង់បានប្រើវា ច្រើនខ្លាំងណាស់ ហើយបើទ្រង់មិនប្រើទេគឺគ្មានអ្នកណាមើលទ្រង់​ស្គាល់នោះទេ ក្រោយមកក៏មានបុរសម្នាក់បាន ឃើញផ្ទៃមុខដែលគ្មានគ្រឿងសម្អាងរបស់ទ្រង់ បុរសនោះក៏ដើរនិយាយ​ថា​ម្ចាស់ក្សត្រីយ៍បានលាក់បាំងភាពមិនស្អាត របស់ខ្លួននៅពីក្រោម Venetian ceruse យ៉ាងក្រាស់នោះ។

6. Marie Antoinette


Photo credit: Louise Elisabeth Vigee Le Brun
Photo credit: Louise Elisabeth Vigee Le Brun

ម្ចាស់ក្សត្រីយ៍បារាំង Marie Antoinette មិនព្រមសោយនំខេកនោះទេ ដើម្បីការពារ «ភាពស្រស់ស្អាតលំដាប់ពិភព លោក» របស់ទ្រង់។ ដូចជាម្ចាស់ក្សត្រីយ៍ Elisabeth ដែរ ទ្រង់ត្រូវចូលផ្ទុំដោយមានម៉ាសបិទមុខ គ្រាន់តែម៉ាស់របស់ ទ្រង់គឺផ្សំឡើងពីស្រា ពងមាន់ ម្សៅទឹកដោះគោ ក្រូចលេម៉ុន។

នៅពេលព្រឹកទ្រង់ចាប់ផ្តើមសម្អាតមុខដោយប្រើទឹកលាងសម្អាតដែលធ្វើមកពីសត្វព្រាប។ កាលពីសម័យនោះ​មានផលិត​ផលមួយដែលម៉ាករបស់វាមានន័យថា «Eau Cosmetique de Pigeon» ដោយគ្រប់ដំណក់​របស់វាគឺត្រូវបាន​ផ្សព្វផ្សាយថាធ្វើពី«ស៊ុបព្រាបទាំង៨»។ ម្ចាស់ ក្សត្រីយ៍មិនប្រើសម្លៀកបំពាក់ពីរដងនោះទេ ហេតុនេះ​ហើយទើបជារៀងរាល់ឆ្នាំ ទ្រង់ត្រូវចំណាយលុយដល់ទៅ ប្រហែលនឹង៤លានដុល្លា​សព្វថ្ងៃទៅ​លើ​សម្លៀកបំពាក់។

5. Mary, Queen Of Scots


Photo credit: Francois Clouet
Photo credit: Francois Clouet

ម្ចាស់ក្សត្រីយ៍ Mary មិនមែនស្អាតមកពីធម្មជាតិនោះទេ ទ្រង់មានច្រមុះធំ និងចង្ការស្រួច ប៉ុន្តែទ្រង់គឺជាម្ចាស់ក្សត្រីយ៍ ហេតុនេះហើយទ្រង់ត្រូវតែស្អាត។ ដើម្បីធ្វើឳ្យស្បែកមានសភាពតឹងណែន ម្ចាស់ក្សត្រីយ៍តែងតែត្រាំជាមួយនឹងស្រា ស ហើយវិធីនេះក៏ត្រូវបានអ្នកនៅសម័យនេះយកទៅប្រើផងដែរ ប្រសិនបើមានអ្នកចង់សាកល្បងនូវវិធីនេះអ្នកអាចរក មើលកន្លែងណាដែលមានសេវាកម្ម vinotherapy នោះអ្នកនឹងអាចសាកល្បងវិធីថែសម្រស់បែប ម្ចាស់ក្សត្រីយ៍ Mary ដោយខ្លួនឯងបាន។

4. Empress Zoe Porphyrogenita


Photo credit: Myrabella
Photo credit: Myrabella

រាជនី Zoe Porphyrogenita គឺជាកំពូលសម្រស់ម្នាក់ ក្នុងចំណោមស្រីស្អាតទាំងអស់នៅក្នុងវាំង Byzantine ទ្រង់ មិនត្រឹមតែស្អាតកាលពីក្មេងនោះទេ សូម្បីតែនៅក្នុងព្រះជន្ម ៦០ឆ្នាំទៅហើយ ក៏នៅតែមើលទៅដូចជាក្មេងស្រីវ័យ ២០ ឆ្នាំដែរ។បន្ទាប់ពីក្លាយជាព្រះរាជនី ទ្រង់បានបង្កើតបន្ទប់ពិសោធន៍មួយ ដើម្បីរកផលិតផលថែរក្សាសម្រស់របស់ខ្លួននៅ ក្នុងវាំងតែម្ដង ដោយវាគឺជារោងចក្រពិតប្រាកដ ដែលទាំងធំ និងថ្លៃទៀតផង គ្រាន់តែថាអតិថិជនគឺមានតែទ្រង់ម្នាក់ ប៉ុណ្ណោះ។

3. Lucrezia Borgia


Photo credit: Bartolomeo Veneto
Photo credit: Bartolomeo Veneto

កវីម្នាក់ឈ្មោះថា Lord Byron ធ្លាប់បាននិយាយថា សក់របស់ Lucrezia Borgia គឺជាសក់ដែល «ស្រស់ស្អាតជាង គេ និងមើលទៅដូចជាទេពធីតា» គាត់មិនបានគ្រាន់តែចង់តែងកំណាព្យថ្មីនោះទេ តែគាត់ស្រឡាញ់សក់នោះខ្លាំង ណាស់ ដល់ថ្នាក់លួចសក់នោះមកទុកទៀតផង។

សក់របស់ Lucrezia ទាំងភ្លឺ និងរួញបែបទឹករលក ប៉ុន្តែវាមិនមែនមកពីធម្មជាតិនោះទេ ដោយគ្រប់គ្នានៅក្នុងផ្ទះ​របស់នាង​គឺមានសក់ពណ៌ខ្មៅទាំងអស់ តែនាងបែរជាអាចធ្វើឳ្យសក់ របស់ខ្លួនភ្លឺស្អាតដូចជាពន្លឺព្រះអាទិត្យអីចឹង ដោយការជ្រលក់សក់ជាមួយក្រូចលេម៉ុន និងទឹកក្បុងអស់ជាច្រើនម៉ោង បន្ទាប់មក ទុកឳ្យស្ងួតនៅក្រោមពន្លឺ​ព្រះអាទិត្យ។ វាត្រូវការពេលច្រើនខ្លាំងណាស់ ហេតុនេះនាងសុខចិត្តមិនទៅដើរលេងអស់ជាច្រើនដង ដើម្បីតែ​សក់របស់នាង។

2. Helen Of Troy


Photo credit: Charles Meynier
Photo credit: Charles Meynier

ភាពស្រស់ស្អាតរបស់ Helen of Troy អាចធ្វើឳ្យមនុស្សប្រុសមួយពាន់នាក់ព្រមស្លាប់ដើម្បីនាង។ យោងទៅតាម Iliad បានឳ្យដឹងថា Helen of Troy តែងតែត្រាំខ្លួននៅក្នុងទឹកខ្មេះ។ ជារៀងរាល់ថ្ងៃអ្នកបម្រើតែងរៀបចំធុងធំមួយ សម្រាប់ងូតទឹកដែលមានពោរពេញទៅដោយអាស៊ីត ហើយបន្ទាប់មកនាងនឹងចុះទៅត្រាំ។

មនុស្សសព្វថ្ងៃនេះបានសន្មត់ថានាងបានប្រើទឹកខ្មេះដែលធ្វើពីផ្លែប៉ោម។សព្វថ្ងៃនេះក៏មានមនុស្សធ្វើការត្រាំ​នៅ​ក្នុងទឹកដែលមានលាយជាមួយទឹកខ្មេះប៉ោម ហើយវាក៏ផ្តល់ផលល្អ ដោយសារតែវាជាធ្វើឳ្យសីតុណ្ហភាពរាង​កាយ​មានលំនឹង និងជួយសម្អាត ខ្លួនបានយ៉ាងល្អ។ ប៉ុន្តែសម្រាប់ Helen of Troy គ្មានអ្នកណាបាននិយាយថានាង​លាយវា​ជាមួយ​ទឹកនោះទេ ហើយ បើបែបនោះមែន វាច្បាស់ជាមានគ្រោះថ្នាក់ គ្រាន់តែថាវិធីថែសម្រស់នេះ​ពិតជាបានផល ថែមទាំងអាចធ្វើឳ្យមានសង្គ្រាមស្នេហាទៀតផង។

1. Simonetta Vespucc


Photo credit: Sandro Botticelli
Photo credit: Sandro Botticelli

ទោះជាលោកអ្នកមិនធ្លាប់បានស្គាល់ឈ្មោះ Simonetta Vespucci តែអ្នកប្រហែលជាធ្លាប់បានឃើញមុខរបស់នាង នៅតាមផ្ទាំងគំនូររបស់ Renaissance ហើយនាងក៏ត្រូវបានគេជ្រើសរើសធ្វើជាអ្នកតំណាងរបស់ព្រះទៀតផង នៅក្នុង គំនូរមួយផ្ទាំងឈ្មោះថា «The Birth of Venus»។

នៅក្នុង Renaissance​ អ្នកណាក៏ចង់មើលទៅដូចជានាងដែរ ទើបនាំគ្នាធ្វើតាមវិធីថែសម្រស់របស់នាង។ ក្នុងនោះដើម្បីធ្វើឳ្យស្បែកពួកគេទៅជា ស ស្លេក និងស្អាត ស្ត្រីទាំងនោះនាំគ្នាយកឈ្លើង មកឳ្យខាំត្រចៀករបស់ខ្លួន ព្រោះថាឈ្លើងនឹងជួយបឺតឈាមរបស់ពួកគេចេញពីមុខ ហើយធ្វើឳ្យមុខពួកគេទៅជា ស្លេកដូចខ្មោចបាន។សម្រាប់រោមចិញ្ចើមគឺត្រូវដកចេញ ឬដុត ហើយដើម្បីជម្រុះសក់ពួកគេអាចប្រើថ្នាំពុលអាសេនិក ឬថ្មកំបោរ តែនោះនៅមិនស្មើការដែលពួកគេត្រូវធ្វើដើម្បីឳ្យបានសក់វែង ហើយពណ៌មាសដូចជានាងនោះដែរ។ សម្រាប់ Vespucci នោះគឺជាសក់ធម្មជាតិ ប៉ុន្តែសម្រាប់ស្ត្រីដែលមានជីវភាពលំបាក ពួកគេមានវិធីផ្ទាល់ខ្លួនដើម្បីធ្វើវា នោះគឺការជ្រលក់សក់ជាមួយនឹងទឹកនោមមនុស្ស។

ប្រាកដណាស់ថាវិធីមួយចំនួនខាងលើស្តាប់ទៅចម្លែក និងពេលខ្លះគួរឳ្យខ្លាច។ ប៉ុន្តែក្នុងសម័យនេះដើម្បីភាព​ស្រស់ស្អាត គឺយើងអាចកែកុនកន្លែងខ្លះ យ៉ាងណាក៏ដោយសូម​គិតពី​សុខភាពរបស់ខ្លួន ហើយប្រើវិធីដែល មិនបង្កគ្រោះថ្នាក់ដល់ខ្លួនល្អជាង ទោះវាបានផលយឺតតែវាក៏គ្មានគ្រោះថ្នាក់ សកម្មភាពទាំងនោះ​ដូចជាការ​ហាត់ប្រាណ ការញ៉ាំបន្លែសុខភាព និងការធ្វើចិត្តឳ្យរីករាយ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T