អគ្គិភ័យឆាបឆេះ​មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ​បណ្តាលឱ្យមនុស្ស​ស្លាប់និងរបួស៣០នាក់ (មានវីដេអូ)

//s4.kh1.co/4c/4ce992952b3801a17d63eebb40ef4878ab07e044.jpg
សង្គម

 ១០-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យ៉ាងហោចណាស់មានអ្នកជំងឺ ១០នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះឡើង នៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩បណ្តោះអាសន្នមួយ ​ក្នុងទីក្រុង វិចាយ៉ាវ៉ាដា

វិចាយ៉ាវ៉ាដា៖ យ៉ាងហោចណាស់មានអ្នកជំងឺ ១០នាក់បានស្លាប់ និង ២០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះឡើង នៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩បណ្តោះអាសន្នមួយ ​ក្នុងទីក្រុង វិចាយ៉ាវ៉ាដា (Vijayawada) ភាគអាគ្នេយ៍ប្រទេសឥណ្ឌា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ថ្ងៃទី​៩ ខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ 
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ 

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ​​សណ្ឋាគារ Swarna Palace ដែលត្រូវគេកែប្រែទៅជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ១៩ បានឆាបឆេះឡើងកាលពីព្រឹកថ្ងៃអាទិត្យ ហើយក្រោយពីការចុះអន្តរាគមន៍បាញ់ទឹកពន្លត់ពីសំណាក់ក្រុមអ្នកពន្លត់អគ្គិភ័យអស់​រយៈពេលកន្លះម៉ោងរួចមក អគ្គិភ័យបានរលត់ទាំងស្រុង ចំណែកអ្នក​ជំងឺទាំងអស់ ត្រូវបានគេបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យផ្សេងទៀត។

ក្រុមម​ន្ត្រទីជំនាញកំពុងស៊ើបអង្កេតមូលហេតុ ដែលបង្កជាអគ្គិភ័យ
ក្រុមម​ន្ត្រទីជំនាញកំពុងស៊ើបអង្កេតមូលហេតុ ដែលបង្កជាអគ្គិភ័យ

គួរឱ្យដឹង​ដែរថា ​មូល​ដែលបង្ក​ឱ្យមានគ្រោះអគ្គិភ័យនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ហើយទន្ទឹមនឹង​នេះ អាជ្ញាធរឥណ្ឌាក៏បានធ្វើការប្រកាស ថានឹងផ្តល់ជំនួយទៅដល់សាច់ញាតិជនរងគ្រោះ​ចំនួន ៥លានរូពី (ឬប្រមាណ ៦៦,៦៥៦ដុល្លារ) ដើម្បីយកទៅដោះស្រាយបញ្ហាជីវិតភាព៕

មនុស្សយ៉ាងតិច ១០នាក់​ បានស្លាប់បាត់បង់ជីវិត
មនុស្សយ៉ាងតិច ១០នាក់​ បានស្លាប់បាត់បង់ជីវិត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T