Barca បង្ហោះវីដេអូមួយ បែបចង់ឌឺដងទៅ Real Madrid ដែលចាញ់ Man City យប់មិញ

//s4.kh1.co/12/12eaa890ec2f74e92bde2b78a0d15558299fcccb.jpg
កីទ្បា

 ០៨-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Barca បង្ហោះវីដេអូមួយនៅលើ Twitterបែបចង់ឌឺដងទៅ Real Madrid ដែលចាញ់ Man City យប់មិញ

អឺរ៉ុប៖ លោក Zinedine Zidane មិនអាចលើកពាន UEFA Champions League ជាលើកទី៤ក្នុងនាមជាគ្រូបង្វឹកឲ្យ Real Madrid បាននោះទេ ក្រោយធ្លាក់នៅវគ្គ១៦ក្រុម ក្រោមថ្វីជើងក្លិប Manchester City យប់មិញនេះ។ ហើយការដែលចាញ់ Man City គឺដោយសារតែខ្សែការពារ Raphael Varane បង្កើតកំហុសដែលធ្វើឲ្យរបូត២គ្រាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Raphael Varane និងមិត្តរួមក្រុម
  កីឡាករ Raphael Varane និងមិត្តរួមក្រុម

ជាមួយគ្នានេះបន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួតបានតែប៉ុន្មាននាទីប៉ុណ្ណោះ យើងមើលឃើញថាក្លិប Barcelona ដែលជាគូប្រជែងមុឺនឆ្នាំរបស់ Real Madrid នោះ បានបង្ហោះវីដេអូមួយដែលបង្ហាញពីគុណភាពនៃការត្រឹះ និង តែតបាល់ដ៏ល្អរបស់ខ្សែការពារ Gerard Pique ។ 

កីឡាករ Gerard Pique
កីឡាករ Gerard Pique

បើគិតឲ្យមែនទែនទៅវីដេអូនេះ Barca អាចនឹងមានបំណងចង់ឌឺដងថាខ្សែការពារ Gerard Pique របស់ក្លិបមួយនេះមានគុណភាពជាង ខ្សែការពារ Varane របស់ Real Madrid ដែលបានបង្កើតកំហុសដោយការតែត និងគ្រប់គ្រងបាល់នៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួននោះ។ ប៉ុន្តែនេះគ្រាន់តែជាការយល់ឃើញរបស់អ្នកគាំទ្រសម្រាប់វីដេអូនៅក្នុង Twitter នោះប៉ុណ្ណោះ ព្រោះមើលទៅវាជាន់គ្នាល្អពេក៕ 

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T