ឃើញល្អមិនបាន! Arsenal, Man City និង Juventus កំពុងចោមរោមចង់បានតារាឆ្នើមក្រុម Lyon រូបនេះ

//s4.kh1.co/65/658dc0760b00e81530494b4fc4e099ae58edf0a8.jpg
កីទ្បា

 ០៨-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Arsenal, Man City និង Juventus កំពុងចោមរោមចង់បាន កីឡាករ Houssem Aouar

បារាំង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមេឃខៀវ Manchester City កាំភ្លើងធំ Arsenal និង ក្លិបសេះបង្កង់ ​Juventus កំពុងចោមរោមចង់បានខ្សែបម្រើឆ្នើមក្រុម Lyon កីឡាករ Houssem Aouar

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើវ័យ២២ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ នៅរដូវកាលនេះ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួន៣៩ប្រកួត គេស៊ុតបញ្ចូលទីបាន៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៨ដង។

  កីឡាករ Houssem Aouar
  កីឡាករ Houssem Aouar

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែតបារាំង  L'Equipe ទម្រង់លេងបស់ Houssem បានទាក់ចិត្តអ្នកចាត់ការទូទៅក្រុម Man City លោក Pep Gaurdiola ជាខ្លាំង។ យ៉ាងណាមិញ Man City ទើបតែទិញកីឡាករ Ferran Torres ពី​ Valencia បាន ដូច្នេះពួកគេទំនងមិនសូវយកចិត្តទុកដាក់ខ្លាំងទៅលើម្ចាស់អាវលខ៨ក្រុម Lyon រូបនេះ ប៉ុន្មានទៀតនោះទេ។

  កីឡាករ Ferran Torres
  កីឡាករ Ferran Torres

ដោយឡែក បើតាមប្រភពដដែល ក្រៅពី Man City ក៏នៅមាន Arsenal និង Juventus ដែលចង់បានរូបគេ ក្នុងនោះក្លិប​​ Lyon ទាមទារចង់បានតម្លៃខ្លួន ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ចំនួន ៥៤លានផោន (ឬប្រមាណ ៧០លានដុល្លារ) ឯណោះ។

  កីឡាករ Houssem Aouar
  កីឡាករ Houssem Aouar

គួររម្លឹកផងដែរថា Houssem ត្រូវបាន Lyon ថ្ពក់ចេញពីថ្នាលយុវជន ដំឡើងឲ្យមកលេងក្រុមឈុតធំតាំងពីឆ្នាំ២០១៦មកម្ល៉េះ ខណៈកុងត្រារបស់គេជាមួយក្លិបបារាំងមួយនេះ នឹងផុតកំណត់នៅឆ្នាំ២០២៣៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T