រូបដ៏មានក្តីសុខ របស់នៅ សូនីតា ក្រោយកូនកាន់តែធំ និងកាន់តែបើកចំហរ

//s4.kh1.co/61/616c2f8bdc65fb28978ddfa5e21287cc86e86549.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០២០ ១០ល្ងាច · ៥ ឆ្នាំមុន

នៅ សូនីតា បង្ហាញរូបថតក្រុមគ្រួសារ យ៉ាងមានក្តីសុខ ធ្វើឲ្យហ្វេន មានការចាប់អារម្មណ៍ និង សរសើរជាមួយនឹងស្នេហា និងទំនាក់ទំនង របស់ពួកគេ។

ភ្នំពេញ៖ បើសួរថា អ្នកនាង នៅសូនីតា នៅតែល្បីទេ នាពេលបច្ចុប្បន្ន? ចម្លើយអាចឆ្លើយថា រូបនាង នៅតែដូចដើម នៅក្នុងវិស័យសិល្បៈ គ្រាន់តែអ្នកនាង មិនទាន់រឹងដៃរឹងជើង ក្នុងការថតកុនដូចមុនតែប៉ុណ្ណោះ តែថតស្ពតផ្សេងៗ អ្នកនាង នៅតែទទួលជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ជីវិតឯកជនរបស់ អ្នកនាង ក៏ត្រូវបានបើកចំហខ្លាំង ក្រោយកូនរបស់អ្នកនាង កាន់តែធំឡើងៗ ដោយលែងលាក់បាំង អ្វីទៀតហើយ ព្រោះថា ណាមួយ អ្នកនាង មានកូនធំពូនជាចៅទៅហើយ ហើយស្វាមីរបស់អ្នកនាង ក៏ព្រមឲ្យ បើកជាសារធាណៈទៀត ដូច្នេះគ្មានរឿងអ្វី ដែលសូនីតា ត្រូវលាក់ទៀតនោះទេ។

ជាក់ស្តែង ចាប់តាំងពី បើកបង្ហាញក្រុមគ្រួសារមក ជីវិតរបស់តារាស្រីរូបនេះ កាន់តែមានក្តីសុខ សុភមង្គល រឹតតែខ្លាំងឡើង ដោយជារឿយៗ ស្វាមីរបស់អ្នកនាង តែងតែ យកពេលវេលាខ្លះ នៅជាមួយនាង និងកូន ដោយមិនទុកឲ្យអ្នកនាង នៅឯកា អផ្សុកនោះទេ។ ជាពិសេស កាលពីប៉ុន្មានម៉ោងមុន អ្នកនាង ក៏បានបង្ហោះរូបថត ជួបជុំគ្រួសារ បែបជាឈុតដូចគ្នា ហើយកម្រឃើញ ពួកគេ ស្លៀកឈុតដូចគ្នាបែបនេះណាស់ ទើបតែលើកនេះតែប៉ុណ្ណោះ តែយ៉ាងណា រូបថតប៉ុន្មានសន្លឹកនោះ បានធ្វើឲ្យគេចាប់អារម្មណ៍ និងសរសើរ ដែលពួកគេ ចេះមានពេលវេលាស្វីត ផ្អែមល្ហែម ដាក់គ្នា។

គួររំលឹកផងដែរថា កាលពីដំបូងឡើយ នៅ សូនីតា ក៏ព្យាយាមលាក់បាំង នូវទំនាក់ទំនងស្នេហារបស់អ្នកនាងដែរ តែក្រោយមក ស្នេហារបស់អ្នកនាង ក៏មានពន្លឺ រហូតមានកូនជាមួយគ្នា កាន់តែធ្វើឲ្យពួកគេ សម្រេចចិត្ត បើកចំហរឿងស្នេហាតែម្តងទៅ៕

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងក្រុមគ្រួសារ
នៅ សូនីតា និងក្រុមគ្រួសារ
នៅ សូនីតា និងក្រុមគ្រួសារ
នៅ សូនីតា និងក្រុមគ្រួសារ
នៅ សូនីតា និងក្រុមគ្រួសារ
នៅ សូនីតា និងក្រុមគ្រួសារ
នៅ សូនីតា និងក្រុមគ្រួសារ
នៅ សូនីតា និងក្រុមគ្រួសារ
នៅ សូនីតា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T