ទីក្រុងតូក្យូមានការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតជាលើកទី ២ សម្រាប់ជំងឺ COVID-១៩

//s6.kh1.co/ee/ee35d263d30b16dea6b8e47c549ca64107847d23.jpg
សង្គម

 ០៧-សីហា-២០២០ ៥ល្ងាច · ៥ ឆ្នាំមុន

រដ្ឋាភិបាលទីក្រុងតូក្យូកាលពីថ្ងៃសុក្របានបញ្ជាក់ថាមានករណីថ្មីចំនួន ៤២២ ករណីប្រចាំថ្ងៃដែលខ្ពស់ជាលើកទី ២

ក្រុងតូក្យូ៖ រដ្ឋាភិបាលទីក្រុងតូក្យូកាលពីថ្ងៃសុក្របានបញ្ជាក់ថា មានករណីថ្មីចំនួន ៤២២ ករណីប្រចាំថ្ងៃដែលខ្ពស់ជាលើកទី ២ ដោយកំណត់ត្រាដែលបានឆ្លងខ្ពស់លើកទី ១ មានចំនួន ៤៧២ ករណីដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី ២ ខែសីហាដោយចំនួនសរុបនៃអ្នកបានឆ្លងនៅក្នុងរដ្ឋធានីឈានដល់ ១៥,១០៧ នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមខេត្តទាំង ៤៧ របស់ប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពេលមានការព្រួយបារម្ភអំពីការកើតឡើងនៃវីរុសនៅតាមតំបន់ទីក្រុងនានាក្នុងប្រទេសជប៉ុនដោយទីក្រុងតូក្យូនៅតែជាចំណុចកណ្តាលនៃការផ្ទុះឡើងទូទាំងប្រទេស អភិបាលក្រុងតូក្យូលោកស្រី Yoriko Koike បានជំរុញឱ្យប្រជាជនក្នុងទីក្រុងតូក្យូជៀសវាងការធ្វើដំណើរទៅកាន់ខេត្តដទៃទៀតក្នុងឱកាសនៃថ្ងៃបុណ្យឈប់សម្រាក Bon នាពេលខាងមុខនេះ។

  អភិបាលក្រុងតូក្យូលោកស្រី Yoriko Koike
  អភិបាលក្រុងតូក្យូលោកស្រី Yoriko Koike

ជាមួយនឹងកម្រិតប្រកាសអាសន្នរបស់ទីក្រុងតូក្យូត្រូវបានរក្សានៅកម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋាន បួនថ្នាក់ដែលមានន័យថា "ការឆ្លងរាលដាលកំពុងរាលដាលខ្លាំង" លោកស្រី Koike បាននិយាយថា ស្ថានភាពនៅក្នុងរដ្ឋធានីគឺធ្ងន់ធ្ងរបំផុត ហើយដូច្នេះបានជាមានការអំពាវនាវឱ្យប្រជាជនកុំវិលត្រឡប់ទៅស្រុកកំណើតដើម្បីទៅលេងសាច់ញាតិក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក។

លោកស្រីក៏បានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងទីក្រុងតូក្យូ និងចំណាយពេលជាមួយសាច់ញាតិតាមរយៈទូរស័ព្ទឬតាមអ៊ិនធឺណេតជំនួសឱ្យការជួបដោយផ្ទាល់ដើម្បីឱ្យប្រជាជនតូក្យូជៀសផុតពីការឆ្លងនិងចម្លងជំងឺ COVID-១៩ ដើម្បីឱ្យ “ ការវិលត្រឡប់ទៅរកជីវិតមានសុវត្ថិភាព” អាចសម្រេចបានឆាប់។

រូបតំណាង
រូបតំណាង

លោកស្រី Koike បាននិយាយបន្ថែមថា "ឆ្នាំនេះគឺជារដូវក្តៅពិសេស។ ខ្ញុំចង់ឱ្យប្រជាជនធ្វើការទំនាក់ទំនងជាមួយគ្រួសារពីចម្ងាយតាមរយៈទូរស័ព្ទឬតាមអ៊ិនធឺណែត"។

លោកស្រីក៏បានអះអាងផងដែរថា ប្រសិនបើស្ថានភាពជំងឺ COVID-១៩ បន្តកាន់តែអាក្រក់នោះស្ថានភាពអាសន្នសម្រាប់រដ្ឋធានីដែលមានប្រជាជនចំនួន ១៤ លាននាក់នឹងត្រូវប្រកាស៕

រូបតំណាង
រូបតំណាង
  អភិបាលក្រុងតូក្យូលោកស្រី Yoriko Koike
  អភិបាលក្រុងតូក្យូលោកស្រី Yoriko Koike

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T