ចុមធ្វើអ៊ីចឹងបានទៀត? បុគ្គលិកក្លិប Wolves លាបខ្លាញ់លើដៃ Traore ពេលប៉ះ Olympiacos ម្សិលមិញដើម្បី...

//s6.kh1.co/b0/b0167936089227ff9cd35069ac9e5561a9ea73ec.jpg
កីទ្បា

 ០៧-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Wolves លាបខ្លាញ់លើដៃ Traore ពេលប៉ះ Olympiacos ម្សិលមិញដើម្បីកុំឲ្យខ្សែការពារចាប់រូបគេជាប់

អឺរ៉ុប៖ ក្រុមការងាររបស់ក្លិប Wolves ត្រូវបានគេមើលឃើញថាបានយកខ្លាញ់ទៅលាបលើដៃរបស់កីឡាករ Adama Traore ដើម្បីកុំឲ្យខ្សែការពាររបស់ក្លិប Olympiacos ចាប់តារាមាឌធំរូបនេះជាប់នៅក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមការងាររបស់ក្លិប Wolves

យកខ្លាញ់ទៅលាបលើដៃរបស់កីឡាករ Adama Traore
  ក្រុមការងាររបស់ក្លិប Wolves យកខ្លាញ់ទៅលាបលើដៃរបស់កីឡាករ Adama Traore

ការដែលមើលឃើញថា Traore គឺជាគោលដៅតាមបិទរបស់ក្រុមកីឡាករ Olympiacos បានជាធ្វើឲ្យ Wolves សម្រេចចិត្តប្រើវិធីបែបនេះដើម្បីអាចសម្រួលឲ្យកីឡាកររូបនេះងាយរត់ ព្រោះខ្សែការពារមិនងាយចាប់គេជាប់នោះទេដោយសារដៃពេញទៅដោយខ្លាញ់ទៅហើយ។ គួរឲ្យដឹងដែរថាក្លិប Wolves បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២របស់លីគកំពូលអឺរ៉ុបមួយនេះហើយ ក្រោយយកឈ្នះ Olympiacos ទាំងពីរជើងដោយលទ្ធផល ២ទល់នឹ១៕ 

កីឡាករ Adama Traore និងខ្សែការពាររបស់ក្លិប Olympiacos 
កីឡាករ Adama Traore និងខ្សែការពាររបស់ក្លិប Olympiacos 

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T