​អ្នក​ឆ្លងកូវីដ១៩នៅប្រទេសរុស្ស៊ី កើនឡើងដល់ជាង៨០ម៉ឺននាក់ ខណៈអ្នកស្លាប់កើនឡើងរហូតដល់...

//s6.kh1.co/bd/bda5204a605709fac1daec0a10402d2f1ccd45f2.jpg
សង្គម

 ០៧-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរប្រទេសរុស្ស៊ីបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥,២៤១នាក់ ដែល​ធ្វើឱ្យតួលេខអ្នកជំងឺសរុបនៅក្នុងប្រទេសនេះ បន្តកើនឡើងរហូតដល់ ៨៧៧,១៣៥នាក់

មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន​ Reuters បានរាយការណ៍នៅថ្ងៃសុក្រនេះថា អាជ្ញាធរប្រទេសរុស្ស៊ីបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥,២៤១នាក់ ដែល​ធ្វើឱ្យតួលេខអ្នកជំងឺសរុបនៅក្នុងប្រទេសនេះ បន្តកើនឡើងរហូតដល់ ៨៧៧,១៣៥នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រុស្ស៊ីស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសមានករណីឆ្លងច្រើនបំផុត
រុស្ស៊ីស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសមានករណីឆ្លងច្រើនបំផុត

​ប្រភពខាងលើបាន​ឱ្យដឹងទៀតថា ​​ត្រឹមរយៈពេល ២៤ម៉ោង មានមនុស្ស​ ១១៩នាក់ បានស្លាប់បាត់បង់ជីវិត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ១៤,៧២៥នាក់ ខណៈអ្នក​ជាសះស្បើយពីជំងឺ​ បានកើន​ដល់ ៦៨៣,៥៩២នាក់។

ក្រុមគ្រូពេទ្យកំពុងមើលថែអ្នកជំងឺកូវីដ១៩
ក្រុមគ្រូពេទ្យកំពុងមើលថែអ្នកជំងឺកូវីដ១៩

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នប្រទេសរុស្ស៊ីបានឈរនៅចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសរងគ្រោះខ្លាំងនៅទូទាំងពិភពលោក។ ហើយទីតាំងដែលមានករណីឆ្លងច្រើនជាងគេនៅក្នុងប្រទេសរុស្ស៊ីរួមមាន រដ្ឋធានីមូស្គូ ទីក្រុង Khanty-Mansiysk និងទីក្រុង Sverdlovsk ៕

បច្ចុប្បន្នវិទ្យាស្ថានមួយចំនួននៅប្រទេសរុស្ស៊ី កំពុងបង្កើនការ​សិក្សាស្រាវជ្រាវរកវ៉ាក់សាំងកូវីដ១៩
បច្ចុប្បន្នវិទ្យាស្ថានមួយចំនួននៅប្រទេសរុស្ស៊ី កំពុងបង្កើនការ​សិក្សាស្រាវជ្រាវរកវ៉ាក់សាំងកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T