ស្រវាំងភ្នែកភ្លាមៗអាចបណ្ដាលមកពីជំងឺទាំងនេះ

//s4.kh1.co/33/3381dac76288ea57c597797c6dcd33ce7833077b.jpg
នារី

 ០៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាការៈស្រវាំង​ភ្នែក​ភ្លាមៗ​អាច​ជា​ការ​រំខាន​មួយ​ ប៉ុន្តែ​ពេល​ខ្លះ​អាច​ជា​សញ្ញា​ព្រមាន​ពី​បញ្ហា​សុខភាព​ផ្សេង​ដែល​យើង​មិន​ត្រូវ​មើល​រំលង និង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ក្រៅ​ពី​បញ្ហា​ភ្នែក អាការៈ​ព្រិលភ្នែក​ក៏​​អាច​មក​ពី​ជំងឺ​ផ្សេងៗដែរ​។

អាការៈស្រវាំង​ភ្នែក​ភ្លាមៗ​អាច​ជា​ការ​រំខាន​មួយ​ ប៉ុន្តែ​ពេល​ខ្លះ​អាច​ជា​សញ្ញា​ព្រមាន​ពី​បញ្ហា​សុខភាព​ផ្សេង​ដែល​យើង​មិន​ត្រូវ​មើល​រំលង និង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ក្រៅ​ពី​បញ្ហា​ភ្នែក អាការៈ​ព្រិលភ្នែក​ក៏​​អាច​មក​ពី​ជំងឺ​ផ្សេងៗដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជំងឺ​ធាត់

ទម្ងន់​របស់​យើង​គឺ​ទាក់ទង​នឹង​សុខភាព​ភ្នែក។ ជំងឺ​ធាត់​អាច​បង្ក​ជំងឺ​ភ្នែក​ជា​ច្រើន​ដូចជា​ភ្នែក​ឡើង​បាយ (cataracts) ជាដើម។ ក្នុង​ករណី​អ្នក​ជំងឺ​ម្នាក់​ឡើង​ទម្ងន់​ខ្លាំង​ និង​ចាប់ផ្ដើម​បាត់បង់​គំហើញ គ្រូពេទ្យ​បាន​រក​ឃើញ​ថា​ជំងឺ​ធាត់​គឺ​ជា​មូល​ហេតុ​បង្ក។

២. អាការៈ​ឈឺក្បាល​ប្រកាំង

អាការៈ​ឈឺក្បាល​ប្រកាំង​ធ្ងន់ធ្ងរ​អាច​បង្ក​បញ្ហា​ដល់​គំហើញ​បាន ជាពិសេស​អាការៈ​ស្រវាំង​ភ្នែក​ហើយ​អាការៈ​ឈឺក្បាល​ប្រកាំង​នេះ​គេ​ហៅ​ថា​ Migraine with aura និង​បង្ក​អាការៈ​ឈឺក្បាល​ខ្លាំង។ អាការៈ​ស្រវាំង​ភ្នែក​នេះ​តែង​កើត​មាន​មុន​ពេល​ឈឺក្បាល។ ពេល​ខ្លះ​​អាច​បណ្ដាលឲ្យ​បាត់បង់​គំហើញ​ខ្លះៗ ឬ​ទាំង​ស្រុង​មួយ​រយៈ។

៣. ជំងឺ​ភ្នែក​ក្រហម (Pink eye)

ជំងឺ​ភ្នែក​ក្រហម​គឺ​មាន​អាការៈ​ភ្នែក​ក្រហម​ខ្លាំង និង​ហើម​ត្របក​ភ្នែក ហើយ​ក៏​អាច​បង្ក​ឲ្យ​ស្រវាំង​ភ្នែក ហៀរ​ទឹក​ភ្នែក និង​ពេល​ខ្លះ​ក្រហាយ និង​រមាស់។ ជាទូទៅ ជំងឺ​នេះ​បង្ក​ដោយ​អាលែកហ្សី ឬ​វីរុស។

៤. ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល

ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ជាមួយ​នឹង​គំហើញ​ដូចជា​ស្រវាំងភ្នែក និង​ចង្អោរ​។ ដុំ​សាច់​នេះ​អាច​សង្កត់​លើ​ខួរក្បាល ហើយ​សម្ពាធ​នេះ​អាច​បង្ក​អាការៈ​ផ្សេងៗ​តាម​ផ្នែក​ផ្សេង​នៃ​រាងកាយ​រួមទាំង​ភ្នែក​ដែរ។

៥. ជំងឺ​ស្បែក Psoriasis

ជំងឺ​ស្បែក Psoriasis គឺ​ជំងឺ​ស្បែក​ដែល​អាច​ប៉ះពាល់​ដល់​គំហើញ​ធ្ងន់ធ្ងរ។ ក្រៅ​ពី​ចេញ​រោគសញ្ញា​លើ​ស្បែក​ដូចជា​ការឈឺចាប់ ស្បែក​ក្រហម និង​រលាក ជំងឺ​នេះ​ក៏​អាច​បង្ក​បញ្ហា​ភ្នែក​ Uveitis ដែល​បង្ក​ការ​រលាក​នៅ​ភ្នែក និង​បណ្ដាល​ឲ្យ​ស្រវាំង​ភ្នែក និង​ចាញ់​ពន្លឺ។ ក្នុង​ករណី​នេះ​ យើង​ត្រូវ​ព្យាបាល​ជំងឺ​ភ្នែក​ដាច់​ដោយ​ឡែក​ពី​ជំងឺ​ស្បែក Psoriasis។

៦. សម្ពាធ​ឈាម​ទាប ឬ​ខ្ពស់

សម្ពាធ​ឈាម​ទាប​អាច​ធ្វើឲ្យ​យើង​ស្រវាំង​ភ្នែក វិលមុខ និង​ចង្អោរ​ដែល​នេះ​ជា​អាការៈ​ធម្មតា​ និង​មិន​មាន​រយៈ​ពេល​យូរ​ទេ។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង (Preeclampsia) គឺ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​សម្ពាធ​ឈាម​ខ្ពស់ និង​មាន​ប្រូតេអ៊ីន​ក្នុង​ទឹកនោម។ ជំងឺ​នេះ​តែង​កើត​មាន​លើ​ស្ត្រី​ពពោះ។ ការ​ផ្លាស់ប្តូរ​ភ្លាម​ទៅ​លើ​គំហើញ​អំឡុងពេល​ពពោះ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៧. ជំងឺ​ទឹកនោមផ្អែម

ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើឲ្យ​ខូច​ ឬ​ដាច់​សរសៃ​ឈាម​បាត​ភ្នែក (Diabetic retinopathy)។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​អាច​បង្ក​ការ​ខូចខាត​ដល់​សរសៃ​ឈាម​នៅ​ក្នុង​ស្រទាប់​រ៉េទីន។ សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម និង​មាន​អាការៈ​ស្រវាំង​ភ្នែក ឬ​បាត់បង់​គំហើញ​ផ្នែក​ខ្លះ ឬ​ទាំង​ស្រុង​គួរ​ពិនិត្យ​សុខភាព​ភ្នែក​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T