ក្មេងប្រុសម្នាក់នេះជាប់ឈ្មោះ លី សៀវឡុង វ័យក្មេងប្រចាំប្រទេសជប៉ុន ឃើញហើយមិនសរសើរមិនបាន (មានវីដេអូ)

//s4.kh1.co/7c/7c88e545ad13da141c67f6bcc0e398e2bedf1a76.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

លី សៀវឡុង វ័យក្មេងរបស់ប្រទេសជប៉ុនមានអាយុត្រឹមតែ១០ឆ្នាំ ប៉ុន្តែក្រឡេកមើលក្បាច់គុននិង តិចនិកវិញគឺពេញខ្លួន មិនចាញ់់រៀមច្បងចាស់ៗឡើយ។

ជប៉ុន៖ Ryusei Imai គឺជាក្មេងប្រុសជនជាតិជប៉ុនដ៏ល្បិម្នាក់ម្នាក់ ត្រូវបានគេដាក់រហ័សនាមថា លី សៀវ ឡុងវ័យក្មេង ទីពីរ ដោយសារតែរូបគេមាន បច្ចេកទេសយ៉ាងអស្ចារ្យនិង តិចនិកក្នុងការវាយតប់គ្នានិង​ មិនត្រឹមតែប៉ុណ្ណោះរូបគេមានសាច់កង់ៗតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោកយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្មេងប្រុសម្នាក់នេះ មានអាយុត្រឹមតែ១០ឆ្នាំទេប៉ុន្តែ ប៉ុន្តែក្រឡេកមើលក្បាច់គុននិង តិចនិកវិញគឺពេញខ្លួនតែម្តង ដោយរូបគេអាចប្រើប្រាស់ដំបងពីរកំណាត់បានយ៉ាងលឿន រហ័ស ដោយគ្មានការភ្លាត់ស្លៀតអ្វីបន្តិចសោះឡើយ ជាពិសេស សាច់ដុំជុំវិញដងខ្លួនគេវិញគឺហាប់ណែន កង់ៗ មិនខុសពីអត្តពលិកអាជីពប៉ុន្មាននោះឡើយ។

ក្រោយពីបានឃើញដូច្នេះ ហ្វេនជាច្រើនបានសម្តែងការកោតសរសើរដល់ ក្មេងប្រុសម្នាក់នេះដែលមានវ័យក្មេងខ្ចីសោះប៉ុន្តែមានចិត្តមុះមុត ហ្វឹកហាត់ក្បាច់គុនតាំងពីក្មេង ដោយដើរតាមដានជើងរៀមច្បងតារាហូលីវូដល្បីៗ ដោយមិនយូរប៉ុន្មានរូបគេអាចនឹងក្លាយជា តារាល្បីម្នាក់មិនខានឡើយ។

គួរបញ្ជាក់ដែរថា Ryusei Imai អាចជាគោលដៅរបស់ផលិតករនិង អ្នកដឹងនាំរឿងហូលីវូដល្បីៗផងដែរ ដោយរូបគេមានភាគរយច្រើនដែលអាចក្លាយជា តួអង្គសម្តែងភាពយន្តបែបវាយតប់គ្នា នៅពេលអនាគតជាក់ជាមិនខាន៕

សូមចូលមើលរូបភាពខាងក្រោម​៖

លី សៀវឡុង
លី សៀវឡុង
លី សៀវឡុង
លី សៀវឡុង
លី សៀវឡុង
លី សៀវឡុង
Ryusei Imai 
Ryusei Imai 
Ryusei Imai 
Ryusei Imai 
Ryusei Imai 
Ryusei Imai 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T