មូលហេតុដែល Zidane មិនដាក់ Bale ឲ្យលេងពេលប៉ះ Man City យប់នេះ

//s4.kh1.co/15/15b660bbddeaa7291da545332ad27ea4a442d746.jpg
កីទ្បា

 ០៧-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មូលហេតុដែល Zidane មិនដាក់ Bale ឲ្យលេងប៉ះ Man City យប់នេះគឺដោយសារកីឡាកររូបនេះបដិសេធមិនព្រមចូលលេងខ្លួនឯង

អេស៉្បាញ៖ បន្ទាប់ពីចំណាយពេល៧ឆ្នាំជាមួយក្លិប Real Madrid ឈ្នះពាន១៣គ្រឿង និងស៊ុតបាន១០០គ្រាប់ជាងនោះ ខ្សែប្រយុទ្ធ Gareth Bale កំពុងតែធ្លាក់កូដខ្លាំងនៅក្នុងរដូវកាល២០១៩-២០២០នេះ។ មិនត្រឹមតែប៉ុណ្ណោះរូបគេអាចនឹងមានភាគរយច្រើនក្នុងការចាកចេញពីក្លិបម្ចាស់ជើងឯក La Liga នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Gareth Bale
  កីឡាករ Gareth Bale
  កីឡាករ Gareth Bale
  កីឡាករ Gareth Bale

គួរឲ្យដឹងដែរថា Bale ចូលលេងឲ្យ Real Madrid បានតែ១៦ប្រកួតប៉ុណ្ណោះនៅក្នុងរដូវកាល២០១៩/២០។ ទន្ទឹមនឹងមិនបានចូលលេងនៅប៉ុន្មានប្រកួតចុងក្រោយ ឃើញថាតារាសញ្ជាតិវែលស៍រូបនេះ ហាក់ដូចជាលែងខ្វល់ខ្វាយពីអ្នកណាទាំងអស់។ ជាមួយគ្នានេះ Bale ក៏មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក Zidane ពេលប៉ះជាមួយក្លិប Manchester City យប់នេះដែរ។ ហើយនៅពេលសួរពីមូលហេតុដែលមិនដាក់ Bale ឲ្យលេង លោក Zidane បានឆ្លើយថា៖ 

យើងមិនអាចនិយាយរឿងផ្ទាល់ខ្លួនរវាងកីឡាករនិងក្លិប ជាសាធារណៈបែបនេះទេ ព្រោះយើងមានការគោរពសិទ្ធគ្នាខ្ពស់។ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាននោះគឺដោយសារតែ Bale បដិសេធមិនព្រមលេងខ្លួនឯងទេ បានជាខ្ញុំមិនដាក់ឈ្មោះគេចូលបែបនេះ៕ 

លោកគ្រូបង្វឹក Zinedine Zidane
  លោកគ្រូបង្វឹក Zinedine Zidane
  លោកគ្រូបង្វឹក Zinedine Zidane

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T