ភ្នំពេញ ៖ បន្ទាប់ពីមហាព្រឹត្តិការណ៍ដ៏ធំកក្រើកពិភពលោកទាំងមូលរបស់ក្រុមហ៊ុន សាមសុង ដែលបានធ្វើការដាក់បង្ហាញរូងរាងពិតនៃអធិរាជមហាអំណាចស្មាតហ្វូនប៊ិកដែលមានតែមួយគ្មានពីរគឺ Samsung Galaxy Note 20 និង Galaxy Note 20 Ultra នៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នៅម៉ោង 21:00 នាទីយប់ រួចមក ក្រុមហ៊ុនសាខាថៃសាមសុង អេឡិចត្រូនិចប្រចាំព្រះរាជាណាចក្រកម្ពុជាបានធ្វើការអញ្ជើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើនរូបដើម្បីជាសាក្សីនៃការដាក់បង្ហាញជាសកលនៃកំពូលមហាព្រឹត្តិការណ៍ជាទីមោទនៈបំផុតនេះ ក៏ដូចជាទទួលយកបទពិសោធន៍ដោយផ្ទាល់នូវរូបរាងពិត, ភាពអស្ចារ្យ, លក្ខណៈពិសេស, តម្លៃលក់ពិតប្រាកដក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលប្រព្រឹត្តទៅនៅអគារ THE BRIDGE Commercial Retail Mall។

មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra

ពិតប្រាកដណាស់ Samsung Galaxy Note 20 និង Note 20 Ultra ចេញមកលើកនេះគឺពិតជាមិនធម្មតាឡើយដោយមានការអភិវឌ្ឍន៍កាន់តែទំនើប និងអស្ចារ្យជាងមុនខ្លាំងគួរឱ្យកត់សម្គាល់ដូចជា៖ បន្ថែមកាមេរ៉ាថតច្បាស់ខ្លាំង, អេក្រង់ធំជាងមុន (Refresh Rate),  ខ្នងខាងក្រោយរចនាឡើងដោយមានលក្ខណៈជាកញ្ចក់ថ្លា ឆ្លុះចាំង ភ្លឺរលោងស្រស់ស្អាតឡូយជាងមុន (Limited Edition), អមមកជាមួយនឹងប៊ិក(S-Pen) ដែលមានលក្ខណៈវិវត្តន៍លឿនរលូនជាងមុនខ្លាំង(9ms) អាចផ្តល់ឲ្យលោកអ្នកនូវអារម្មណ៍ដូចជាការកាន់ប៊ិកពិតៗ។

បើតាម លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ 

លោក ខ្លូត ពិសិដ្ឋ
មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra

អធិរាជមហាអំណាចស្មាតហ្វូបប៊ិក Samsung Galaxy Note 20 និង Note 20 Ultra នឹងដាក់ឱ្យអតិថិជនដែលកំពុងរង់ចាំយ៉ាងអន្ទះសារដ៏ច្រើនលើសលុបទាំងអស់ក្នុងប្រទេសកម្ពុជាធ្វើការកម្ម៉ង់ទិញទុកមុន (Pre-order) នៅ ថ្ងៃទី០៦ ដល់ថ្ងៃទី ១៤ ខែសីហា ២០២០ ជាមួយនឹងការថែមជូនដ៏សម្បើមអស្ចារ្យមិនធ្លាប់មានដូចជា៖

* កម្ម៉ង់ទិញទុកមុន Galaxy Note 20 Ultra ៖

- តម្លៃ៖ $1,199 (256GB), $1,299 (512GB)

- ពណ៌៖ Mystic Black (ខ្មៅ), Mystic White (ស), Mystic Bronze (សំរឹទ្ធ)

- ថែមជូនកាសឥតខ្សែ Galaxy Buds Live

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

- ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

* កម្ម៉ង់ទិញទុកមុន Galaxy Note 20 ថែមជូន៖

- តម្លៃ៖ $949 (256GB)

- ពណ៌៖ Mystic Green (បៃតង), Mystic Gray (ប្រផះ), Mystic Bronze(សំរឹទ្ធ)

- ថែមជូនកាសឥតខ្សែ Galaxy Buds+

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

- ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

តោះ…នៅចាំអីទៀត? ប្រញាប់អញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ។

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra
មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra
មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra
មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra
មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra
មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra
មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra
មហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 | Note 20 Ultra

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ