ព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol Concert នៅថ្ងៃទី 27 មករា 2024 នេះ ដឹងតែកក្រើកហើយ!!

//s9.kh1.co/a3/a35ebea9cacf989ce2f92cb36d57f0630640ec2e.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២៣ ៨ព្រឹក · ៥ ខែមុន

ត្រៀមខ្លួនហើយឬនៅហ្វេនៗ? ត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតដែលមិនធ្លាប់មាន GANZBERG Super Idol Concert នឹងនាំយកនូវវត្តមានកំពូលតារាចម្រៀង K-POP

ភ្នំពេញ ថ្ងៃទី ខែធ្នូ ឆ្នាំ២០២៣៖ ត្រៀមខ្លួនហើយឬនៅហ្វេនៗ? ត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតដែលមិនធ្លាប់មាន GANZBERG Super Idol Concert នឹងនាំយកនូវវត្តមានកំពូលតារាចម្រៀង K-POP (K-POP Legendary) ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង គឺ Rain និង កញ្ញា HyunA!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍ដ៏កក្រើកនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី 27 មករា ឆ្នាំ2024 ខាងមុខនេះ ក្នុង បរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ)។​

គួររំលឹកផងដែរថា នេះគឺជាលើកទី 2 ហើយ សម្រាប់ Rain ដែលបានមកសម្ដែងនៅ ប្រទេសកម្ពុជាជាថ្មីម្ដងទៀត។ កំពូលតារាចម្រៀង K-POP Jung Ji-hoon ដែលអ្នកគាំទ្រ ទូទាំងពិភពលោកស្គាល់ច្បាស់ថាឈ្មោះ Rain មិនត្រឹមតែជាកំពូលតារាចម្រៀងដ៏ល្បី ប្រចាំប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្ដែលោកក៏ជាអ្នកនិពន្ធបទចម្រៀងដ៏ឆ្នើម អ្នករាំ និងជាតារាសម្ដែងដ៏ល្បីឈ្មោះផងដែរ។ ក្នុងឆ្នាំ 2004 Rain ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ បំផុតក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៍“Full House” រឿងនេះគឺមានការគាំទ្រយ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលអ្នកណាៗក៏ស្គាល់ Rain ច្បាស់តាមរយៈឈ្មោះ លីយ៉ុងជេ។ លើសពីនេះ Rain ក៏ទទួលបានការសរសើរជាច្រើននៅទូទាំងសកលលោក និងឈ្នះពាន់រង្វាន់ពិភពលោកជាច្រើនទៀតផង។

រូបភាព
រូបភាព

រីឯកញ្ញា HyunA ដែលមានឈ្មោះពេញថា Kim Hyun-ah គឺជាកំពូលតារាចម្រៀងដ៏ល្បី ឈ្មោះម្នាក់ ហើយក៏ជាអ្នកនិពន្ធបទចម្រៀង អ្នករ៉េបដ៏ពូកែ (Rapper) និងជាតារាម៉ូដែលដ៏ ស្រស់ស្អាតប្រចាំប្រទេសកូរ៉េខាងត្បូង។ កញ្ញា HyunA បានបង្ហាញខ្លួនជាលើកដំបូងនៅ ក្នុងក្រុម Wonder Girl ប៉ុន្តែមិនយូរប៉ុន្មាន កញ្ញា HyunA ក៏បានចូលរួមក្នុងក្រុម 4Minutes ក្រោមផលិតកម្ម Cube Entertainment។ ក្នុងឆ្នាំ 2010 កញ្ញា HyunA ក៏បានចាប់ផ្ដើមច្រៀង ចម្រៀងទោល ដែលបទដំបូងរបស់នាង គឺមានចំណងជើងថា “Change” បទនេះគឺទទួល បានការគាំទ្រជាច្រើន និងជាប់លំដាប់ថ្នាក់លេខ 2 ប្រចាំប្រទេសកូរ៉េខាងត្បូង។

រូបភាព
រូបភាព

កំពូលតារាចម្រៀងទាំង 2ដួងនេះ នឹងមកអង្រួនបេះដូងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាក្នុង ពេលឆាប់ៗនេះ! សូមកុំភ្លេចណា៎! ត្រៀមខ្លួនស្វាគមន៍ កំពូលតារាចម្រៀងដ៏ឆ្នើមរបស់ យើងក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol Concert!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG ផឹកស្រួល ស្រួលផឹក ផឹក GANZBERG និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy៕

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T