ស្ងាត់ៗ ធនាគារ HH BANK បញ្ជូនមន្រ្តីរបស់ខ្លួនជាង ២០នាក់ចូលរួមព្រឹត្តិការណ៍ Bankers’Cycling 2023

//s9.kh1.co/c7/c71dac5d3cfff14815980e3e049ee100bce723ff.jpg
សង្គម

 ២៦-តុលា-២០២៣ ២ល្ងាច · ៦ ខែមុន

ធនាគារ HH BANK ត្រៀមបុគ្គលិកជាង ២០នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍ Bankers’ Cycling 2023

Bankers Cycling គឺជាព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរៀបចំដោយសមាគមធនាគារនៅកម្ពុជា ។ កាលពីឆ្នាំ២០២២ កន្លងទៅ ធនាគារ HH BANK បានចូលរួមព្រឹត្តិការណ៍ជិះកង់នេះម្តងរួចមកហើយ ដែលរៀបចំឡើងនៅឯខេត្តសៀមរាប។ ដោយឡែក ក្នុងឆ្នាំ២០២៣ នេះ ធនាគារ HH BANK ទទួលបានការស្ម័គ្រចិត្តចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់រហូតដល់ ២២នាក់ ឯណោះ ក្នុងនោះ ២នាក់មកពីធនាគារ HH BANK សាខាខេត្តព្រះសីហនុ និង២០នាក់ទៀត ជាមន្ត្រីធនាគារ HH BANK មកពីទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ដោយមានការគាំទ្រពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា (ស.ខ.ក.ទ) និងសហការរៀបចំដោយសមាគមធនាគារនៅ កម្ពុជា (ABC) ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណង «ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» នៅឯខេត្តព្រះសីហនុ។

ការចូលរួមរបស់ធនាគារ HH BANK គឺស្របទៅនឹងគុណតម្លៃស្នូលរបស់ ធនាគារក្នុងការលើកកម្ពស់ប្រាក់រៀលខ្មែរ និងការកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដើម្បីថ្ងៃស្អែកកាន់តែប្រសើរ ។

លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ បានមានប្រសាសន៍ថា៖ « ធនាគារ​ HH BANK ពិតជាមានមោទកភាព និងសេចក្តីរីករាយក្រៃលែង ដែលបុគ្គលិកយើងរហូតដល់២២នាក់ចូលរួមជិះកង់ ច្រើនជាងឆ្នាំ២០២២ រហូតដល់ទៅចំនួន១៨នាក់។ ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការចូលរួមចំណែកផ្សព្វផ្សាយ ការប្រើប្រាស់ប្រាក់រៀលខ្មែរ នៅក្នុងស្មារតីរួបរួមសាមគ្គីគ្នា និងការបំផុសគំនិតតាមរយៈកីឡាជិះកង់ នេះ។ កីឡាជិះកង់មិនត្រឹមតែផ្តល់នូវសុខភាពល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាឱកាសមួយសម្រាប់យើង រាប់អានមិត្តភក្តិថ្មីៗ ជាពិសេសមិត្តភក្តិក្នុងវិស័យធនាគារ »។

រូបភាព
រូបភាព

លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ នៃធនាគារ HH BANK

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជា នឹងចែកចេញជា ២វិញ្ញាសា ផ្សេងគ្នា គឺការប្រណាំងចម្ងាយ ៣០ គីឡូម៉ែត្រ និង ការជិះកង់ចម្ងាយ ១៩ គីឡូម៉ែត្រ ដែលនឹងចេញដំណើរ និងបញ្ចប់នៅត្រង់ចំណុចកន្ទុយនាគ ហើយតាមការឱ្យដឹងពី គណៈកម្មាធិការរៀបចំកម្មវិធី នឹងមានការចូលរួមជិះកង់ និងប្រណាំងរហូតដល់ ៥០០នាក់ មកពីគ្រប់ធនាគារទាំងអស់នៅកម្ពុជា។

រូបភាព
រូបភាព
រូបភាព
រូបភាព

 អំពីធនាគារ HH BANK

រូបភាព
រូបភាព

ធនាគារ HH BANK ត្រូវបានទទួលស្គាល់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា ដែលបានចុះបញ្ជីក្រោមឈ្មោះ ធនាគារ ហេងហ៊ី(ខេមបូឌា) ខមមើសល ប៊ែង ម.ក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ HH BANK ផ្តោតលើសេវាកម្មអតិថិជន រួមបញ្ចូលគ្នារវាងការច្នៃប្រឌិត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទំនើបកម្ម ដើម្បីក្លាយជាធនាគារពាណិជ្ជមួយឈានមុខគេប្រកបដោយគុណតម្លៃនាពេលអនាគត។ ទីស្នាក់ការកណ្តាលរបស់ធនាគារ HH BANK មានទីតាំងនៅផ្ទះលេខ ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយផ្តោតលើការបំពេញតម្រូវការរបស់អតិថិជន ស្ថិរភាពហិរញ្ញវត្ថុ និងការច្នៃប្រឌិត យើងខិតខំផ្តល់នូវសេវាកម្មធនាគារដែលអាចទុកចិត្តបាន និងសុវត្ថិភាព ដែលរួមចំណែកដល់កំណើន និងវិបុលភាពរបស់អតិថិជនរបស់យើង។ ព័ត៌មានលម្អិតសូមចូលទៅកាន់ www.hhbank.com.kh  ឬហ្វេសប៊ុកផ្លូវការរបស់យើងhttps://www.facebook.com/Henghe.Cambodia

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T