ក្រុមតោខៀវ Chelsea កំពុងពិភាក្សាយ៉ាងប្រញាប់ដើម្បីចុះហត្ថលេខាយកខ្សែការពារស្លាបឆ្វេងរបស់ Real Madrid រូបនេះ

//s4.kh1.co/3a/3a1b787fb749fb666e33130b7fe44fb6edb3e872.jpg
កីទ្បា

 ០៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមតោខៀវ Chelsea សង្ឃឹមថានឹងអាចចុះហត្ថលេខាយកកីឡាករ Sergio Reguilon ពីក្រុម Real Madrid ។

ក្រុមតោខៀវ Chelsea សង្ឃឹមថានឹងអាចចុះហត្ថលេខាយកកីឡាករ Sergio Reguilon ពីក្រុម Real Madrid ។ ខ្សែការពារឆ្វេងរូបនេះបានចំណាយមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Sevilla ជាកន្លែងដែលគាត់បានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារស្លាបឆ្វេង Sergio Reguilon
ខ្សែការពារស្លាបឆ្វេង Sergio Reguilon

ឥឡូវនេះកីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាគោលដៅចម្បងរបស់ក្រុមតោខៀវ នេះបើយោងតាមកាសែត ESPN ។ ប្រភពដដែលបានអះអាងថា ក្លិបតោខៀវកំពុងតែព្យាយាមពិក្សាជាមួយ Leicester City ក្នុងការនាំយក Ben Chilwell ហើយពេលនេះក្លិបតោខៀវក៏មានជំហានបន្ទាប់ក្នុងការនាំយក Reguilon ឬក៏អាចជាយុទ្ធសាស្ត្រដើម្បីធ្វើឱ្យតម្លៃផ្ទេររបស់ Chilwell ធ្លាក់ចុះ។

ខ្សែការពារស្លាបឆ្វេង Sergio Reguilon
ខ្សែការពារស្លាបឆ្វេង Sergio Reguilon

ការនាំយកខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្ប៉ាញរូបនេះមកទឹកដី Stamford Bridge អាចជាលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ ឬអាចទិញផ្តាច់ក្នុងតម្លៃប្រហែល ២៥ លានផោនក៏ថាបាន៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T