ចុមៗ! មានដំណឹងលេចឮថាខ្សែបម្រើធ្លាក់កូដរបស់ Real Madrid រូបនេះអាចផ្លាស់ទៅចូលរួមជាមួយ At. Madrid

//s4.kh1.co/de/deed7e40f6cb2137e33dc2d43701ca99e9465e77.jpg
កីទ្បា

 ០៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មានដំណឹងលេចឮថាខ្សែបម្រើធ្លាក់កូដ James Rodriguez អាចផ្លាស់ទៅចូលរួមជាមួយ At. Madrid

អេស៉្បាញ៖ កីឡាករ​ James Rodriguez ត្រូវបានគេរាយការណ៍មកថាអាចនឹងមានភាគរយខ្ពស់ក្នុងការផ្លាស់ពី Real Madrid ទៅចូលរួមជាមួយនឹងក្លិបរួមទីក្រុង Atletico Madrid ក្នុងតម្លៃខ្លួនធូរថ្លៃ១៣.៥លានផោន (ឬប្រមាណ១៨លានដុល្លារ) ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ​ James Rodriguez
  កីឡាករ​ James Rodriguez

គួរឲ្យដឹងដែរថា Real Madrid ទិញ James មករួមក្រុមនៅឆ្នាំ២០១៤ពីក្លិប Monaco ក្រោយកីឡាកររូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អនៅ World Cup ឆ្នាំ២០១៤ ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះរូបគេមិនសូវបានបង្ហាញខ្លួនជាជម្រើសទី១ឲ្យ Real Madrid នោះទេ​ ហើយក៏ត្រូវបានក្លិបដែលដឹកនាំដោយលោក Zinedine Zidane មួយនេះឲ្យក្លិប Bayern Munich ខ្ចីជើងចំនួន២រដូវកាលមកហើយដែរ។ 

  កីឡាករ​ James Rodriguez ពេលលេងឲ្យ Bayern Munich
  កីឡាករ​ James Rodriguez ពេលលេងឲ្យ Bayern Munich

យ៉ាងណាមិញនៅពេលនេះក្លិប At. Madrid ដែលដឹកនាំដោយលោកគ្រូបង្វឹក Diego Simeone កំពុងតែព្យាយាមចរចាទិញយករូបគេពី Real Madrid នៅរដូវក្ដៅនេះ។ ក្នុងនោះ លោកប្រធានក្លិបរបស់ At. Madrid ក៏បានចេញមកបញ្ជាក់ដែរថាប្រសិនបើលោក Simeone ចង់បានរូបគេមករួមក្រុមនោះ ក្លិបនឹងព្យាយាមចរចាជាមួយ Real Madrid ឲ្យអស់ពីលទ្ធភាព ប៉ុន្តែទិញបានឬអត់វាពឹងផ្អែកលើការសម្រេចចិត្តរបស់កីឡាករ James Rodriguez ផ្ទាល់៕

  កីឡាករ​ James Rodriguez
  កីឡាករ​ James Rodriguez

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T