យោធាអាមេរិកនិងចិនបង្កើនការធ្វើតេស្តមីស៊ីល ​ស្របពេលភាពតានតឹង​​រវាងប្រទេសទាំងពីរ​ចេះតែបន្តកើនឡើង (មានវីដេអូ)

//s4.kh1.co/f5/f5e330fac1a7ca43dad33390ea668631950632d1.jpg
សង្គម

 ០៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រទេសចិននិងសហរដ្ឋអាមេរិកបាន​ធ្វើតេស្តសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជាបន្តប​ន្ទាប់ ខណៈ​ពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ ​បានឈានដល់ដំណាក់​កាល​​យ៉ាប់យ៉ឺនទៅៗ ដោយសារបញ្ហាមួយចំនួនរាប់ចាប់ពី​ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ​ការធ្វើពាណិជ្ជកម្ម​របស់ទីក្រុងប៉េកាំង ក៏ដូចជាបញ្ហាចម្បងមួយចំនួនទៀត

បរទេស៖ ​យោធាចិននិងអាមេរិកបាន​ធ្វើតេស្តសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជាបន្តប​ន្ទាប់ ខណៈ​ពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ ​បានឈានដល់ដំណាក់​កាល​​យ៉ាប់យ៉ឺនទៅៗ ដោយសារបញ្ហាមួយចំនួនរាប់ចាប់ពី​ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ​ការធ្វើពាណិជ្ជកម្ម​របស់ទីក្រុងប៉េកាំង ក៏ដូចជាបញ្ហា​នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន scmp ថ្ងៃទី ៥ ខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រផ្លូវការរបស់យោធាចិន 81.cn បានរាយការណ៍កាលពីថ្ងៃអង្គារថា កងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ ប្រភេទ DF-26 និង DF-16 ក្នុងពេលធ្វើសមយុទ្ធថ្មីៗនេះ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់សម្រាប់ការធ្វើតេស្តនោះទេ។

DF-26 គឺជាមីស៊ីលផ្លោងដែលអាចហោះបានរយៈចម្ងាយ ៤,០០០ គីឡូម៉ែត្រ ​និងមានសមត្ថភាពអាចវាយប្រហារកោះហ្គាំ​ (Guam) ដែលជាទឹកដីអាមេរិកនៅប៉ាស៊ីហ្វិកខាងលិច។ ចំណែក DF-16 គឺជាមីស៊ីលផ្លោងរយៈចម្ងាយជិតនិងមធ្យម ហើយជាមីស៊ីលមានសមត្ថភាពខ្លាំងបំផុតរបស់ PLA ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅប្រទេសនៅជប៉ុន រួមទាំងមូលដ្ឋានទ័ពរបស់អាមេរិកនៅខេត្តអូគីណាវ៉ា។

ប្រទេសចិនបានបាញ់សាកល្បងមីស៊ីលកាលពីប៉ុន្មានថ្ងៃមុននេះ
ប្រទេសចិនបានបាញ់សាកល្បងមីស៊ីលកាលពីប៉ុន្មានថ្ងៃមុននេះ

ស្របពេលជាមួយគ្នានេះដែរ មេបញ្ជាការកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកក៏បាននិយាយដែរថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយ​កាលព្រឹកថ្ងៃអង្គារ​ ដែលអាចហោះបាន​ចម្ងាយជាង ៦,០០០ គីឡូម៉ែត្រ ដោយចេញពីមូលដ្ឋានមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា មុនពេល​ធ្លាក់​ទៅដល់ទីកន្លែងសាកល្បងមួយរបស់អាមេរិក នៅ​មហាសមុទ្រប៉ាស៊ីហ្វិក។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ​​ចេញផ្សាយកាលពីខែមិថុនា បានឱ្យដឹងថា សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរ​រហូតទៅដល់ទៅ ៥,៨០០គ្រាប់ ​ដែលច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក។

គួរឱ្យដឹងដែរថា សកម្មភាពបង្ហាញសាច់ដុំដាក់គ្នារវាងកងយោធា​ចិននិងអាមេរិក ​បានកើនឡើងជា​បន្តបន្ទាប់​ ពិសេសនៅក្នុងតំបន់សមុទ្រចិនខាងត្បូង​។ ​ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅធ្វើសមយុទ្ធ​កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈដែលយន្តហោះឈ្លបយកការណ៍របស់អាមេរិកបានធ្វើការហោះ​អង្កេតសរុបចំនួន ៦៧ដង នៅក្នុងតំបន់កាលពីខែមុន។ មិនតែប៉ុណ្ណោះ នាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកឈ្មោះថា USS Nimitz និង USS Ronald Reagan ក៏បានចូលធ្វើសមយុទ្ធនៅក្នុងដែនទឹកដែលមានជម្លោះ ស្របពេលដែលសហរដ្ឋអាមេរិកនិងអូស្រ្តាលីបានចោទប្រកាន់ថា ការទាមទារចង់គ្រប់គ្រងដែនសមុទ្រចិនខាងត្បូង​របស់ទីក្រុងប៉េកាំង គឺជារឿងដែលមិនស្របទៅនឹងច្បាប់អន្តរជាតិ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T