Real បដិសេធសំណើរបស់ Bayern Munich ដែលចង់ខ្ចីជើងតារាវ័យក្មេងរូបនេះទៅរួមក្រុម

//s6.kh1.co/e7/e7838a7a00f4027633097310f4522206b2b1039f.jpg
កីទ្បា

 ០៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Real បដិសេធសំណើរបស់ Bayern Munich ដែលចង់បានតារាវ័យក្មេង Takefusa Kubo ទៅលេងនៅ Bundesliga

បរទេស៖ បើតាមកាសែត AS របស់អេស៉្បាញបានឲ្យដឹងថាក្លិប Real Madrid បានធ្វើការបដិសេធលើសំណើរបស់ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich ដែលចង់បានកីឡាករវ័យក្មេងជម្រើសជប៉ុន Takefusa Kubo ទៅរួមក្រុមក្នុងកិច្ចសន្យាខ្ចីជើងនៅរដូវកាលក្រោយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​​ Takefusa Kubo
កីឡាករ​​ Takefusa Kubo

គួរឲ្យដឹងដែរថាកីឡាករវ័យ១៩ឆ្នាំ ត្រូវបានលោក Zinedine Zidane ឲ្យក្លិប Mallorca ខ្ចីជើងនៅក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនសរុបបាន៣៥ប្រកួត។ ជាមួយគ្នានេះក្លិប Real Madrid នៅតែមានគម្រោងឲ្យក្លិបនៅ La Liga បន្តខ្ចីជើងកីឡាករ Kubo នៅរដូវកាលក្រោយទៀត ដើម្បីពង្រឹងសមត្ថភាពឲ្យបានខ្លាំងជាងនេះ។ 

កីឡាករ​​ Takefusa Kubo
កីឡាករ​​ Takefusa Kubo

យ៉ាងណាមិញក្លិបម្ចាស់ជើងឯក Bundesliga ក៏មានបំណងចង់ខ្ចីជើង Kubo ទៅរួមក្រុមនៅរដូវកាលក្រោយផងដែរ ប៉ុន្តែត្រូវ Real Madrid បដិសេធដោយលោក Zidane ចង់ឲ្យកីឡាកររូបនេះពង្រឹងសមត្ថភាពបន្ថែមតែនៅក្នុងលីគកំពូល La Liga ប៉ុណ្ណោះ។ ក្នុងនោះដែរក្លិប Villarreal និង Granada កំពុងតែធ្វើការចរចាខ្ចីជើង Kubo បន្តពីក្លិប Mallorca នៅរដូវកាលក្រោយ៕​

កីឡាករ​​ Takefusa Kubo
កីឡាករ​​ Takefusa Kubo

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T