ហេតុផលទាំង៧នេះបញ្ជាក់ថា Willian ជាកីឡាករដែល Arsenal កំពុងត្រូវការបំផុត

//s4.kh1.co/67/671ed9bb1b981745a36742fafe805e6edf97d9e7.jpg
កីទ្បា

 ០៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើយក Willian មករួមក្រុមមិនបានទេនៅរដូវក្ដៅនេះ Arsenal ច្បាស់ជាស្តាយក្រោយធំមិនខាន

អង់គ្លេស៖ ខ្សែប្រយុទ្ធស្លាប Willian ត្រូវបានគេរាយការណ៍មកថាកំពុងតែខិតកាន់តែកៀកហើយក្នុងការផ្លាស់ទៅចូលរួមជាមួយក្លិបកាំភ្លើងធំ Arsenal ដោយគ្មានតម្លៃខ្លួន ក្រោយចប់កុងត្រាជាមួយក្លិបតោខៀវ Chelsea ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Willian
   កីឡាករ Willian

ក្នុងនោះដែរថ្មីៗនេះ Chelsea ក៏បានដាក់សំណើដើម្បីបន្តកុងត្រា២ឆ្នាំទៀតឲ្យ Wilian ប៉ុន្តែត្រូវបានកីឡាករវ័យ៣១ឆ្នាំរូបនេះបដិសេធ។ ស្របពេលជាមួយគ្នានេះក្លិបរបស់លោក Arteta ក៏បានរៀបចំសំណើកុងត្រា៣ឆ្នាំដើម្បីអូសទាញតារាសញ្ជាតិប្រេសុីលរូបនេះឲ្យមករួមនឹង Arsenal នៅទីផ្សារដោះដូរកីឡាករខាងមុខ។ 

   កីឡាករ Willian
   កីឡាករ Willian

ដោយឡែកខាងក្រោមនេះជាហេតុផលល្អៗទាំង៧ ប្រសិនបើ Arsenal យក Willian មករួមក្រុមនៅរដូវកាលក្រោយបានមែននោះ៖ 

  • ក្លិប Arsenal មិនចាំបាច់ចាយលុយឲ្យទៅក្លិបរបស់លោក Lampard ពោលគឺយក Willian មករួមក្រុមដោយគ្មានតម្លៃខ្លួន។
  • Willian ជាកីឡាករដែលមានបទពិសោធយ៉ាងក្រាស់ក្រែលម្នាក់នៅក្នុងលីគកំពូល Premier League  ស្រាប់។
  • ចាប់តាំងពីមកចូលរួមជាមួយ Chelsea តាំងពីឆ្នាំ២០១៣មក Willian មិនដែលទទួលរងរបួសធ្ងន់ធ្ងរម្តងណាឡើយ។
  • កីឡាកររូបនេះមិនទាន់ធ្លាក់ទម្រង់លេងនៅឡើយទេ ពោលគឺរូបគេនៅតែជាកីឡាករដ៏ល្អម្នាក់ក្នុងភ្នែករបស់លោក Frank Lampard ។
  • Willian ជាអ្នកបង្កើតឱកាសដ៏កំពូលម្នាក់នៅ Premier League 
  • ម្ចាស់អាវលេខ១០រូបនេះជាតារាសំណាងរបស់ Chelsea នៅក្នុងការប្រកួតសំខាន់ៗកន្លងមក
  • Willian មានសមត្ថភាពលេងបានគ្រប់តំណែងក្នុងតំបន់ប្រយុទ្ធ បើទោះបីជានៅ Chelsea រូបគេលេងជាខ្សែប្រយុទ្ធស្លាបស្តាំក៏ដោយ៕ 
   កីឡាករ Willian
   កីឡាករ Willian

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T