វ៉ា Ronaldo ដាច់បុិត! ខ្សែប្រយុទ្ធឆ្នើមរបស់ Juventus រូបនេះជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំ Serie A រដូវកាលនេះ

//s4.kh1.co/48/48018f700c286a29355871b614542f16458592a6.jpg
កីទ្បា

 ០៥-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Dybala បានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំ Serie A រដូវកាលនេះ

អ៊ីតាលី៖ បន្ទាប់ពីជួយឲ្យក្លិប Juventus ក្លាយជាម្ចាស់ពានរង្វាន់ Serie A លើកទី៩ជាប់ៗគ្នានៅក្នុងរដូវកាលនេះ កីឡាករ Paulo Dybala បានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំលីគកំពូលរបស់អ៊ីតាលីមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Paulo Dybala ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំ​ Serie A រដូវកាលនេះ
  កីឡាករ Paulo Dybala ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំ​ Serie A រដូវកាលនេះ

កីឡាករវ័យ២៦ឆ្នាំ បង្ហាញទម្រង់លេងបានយ៉ាងល្អឥតខ្ចោះឲ្យក្រុមរបស់លោក Maurizio Sarri ដោយអាចរកបានចំនួន១១គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន១១លើក រួមជាមួយនឹងការបង្កើតឱកាសល្អជាច្រើនទៀតឲ្យមិត្តរួមក្រុម។

 កីឡាករ Paulo Dybala
 កីឡាករ Paulo Dybala

ដោយឡែកបើទោះបីជាស៊ុតបានច្រើនជាង Dybala ក៏ពិតមែន ប៉ុន្តែ Ronaldo មិនអាចវ៉ាដាច់ដៃគូប្រយុទ្ធរបស់ខ្លួនរូបនេះក្នុងការឈ្នះពានរង្វាន់ MVP មួយនេះបានទេ។ យ៉ាងណាមិញ កីឡាករទាំងពីរនេះបានបង្ហាញឲ្យគ្រប់គ្នាឃើញពីការសហការណ៍គ្នាបានយ៉ាងល្អក្នុងការរកជ័យជម្នះឲ្យ Juventus នៅក្នុងរដូវកាល២០១៩-២០២០នេះ៕​

 កីឡាករ Paulo Dybala និង Cristiano Ronaldo
 កីឡាករ Paulo Dybala និង Cristiano Ronaldo

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T