ផ្លូវការ!! ខ្សែបម្រើវ័យក្មេងរូបនេះ បានចាកចេញពី Man UTD ចុះកុងត្រា៥ឆ្នាំលេងឲ្យក្លិប Lille នៅលីគកំពូលបារាំង

//s4.kh1.co/00/009af1e700ef4383adec2a82520e092742ede36a.jpg
កីទ្បា

 ០៥-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Gomes បានចាកចេញពី Man UTD ចុះកុងត្រា៥ឆ្នាំលេងឲ្យក្លិប Lille នៅលីគកំពូលបារាំង

អង់គ្លេស៖ ខ្សែបម្រើវ័យក្មេង Angel Gomes បានចុះកុងត្រា៥ឆ្នាំ លេងឲ្យក្លិប Lille បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្រុមបិសាចក្រហម Manchester United កាលពីខែមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើវ័យក្មេង Angel Gomes
  ខ្សែបម្រើវ័យក្មេង Angel Gomes

យ៉ាងណាមិញ កីឡាករវ័យ១៩ឆ្នាំ នៅមិនទាន់អាចចូលលេងឲ្យក្លិប Lille នៅឡើយទេ ដោយត្រូវបានក្លិបនៅ Ligue1 មួយនេះ បញ្ជូនទៅឲ្យក្រុម Boavista ខ្ចីជើងបន្ត។

​Gomes បានចាកចេញពី Man UTD កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ បន្ទាប់រូបគេសម្រេចចិត្តបដិសេធមិនបន្តកុងត្រាថ្មីជាមួយក្លិបជើងឯក Premier League ១៣សម័យ។

  ខ្សែបម្រើវ័យក្មេង Angel Gomes
  ខ្សែបម្រើវ័យក្មេង Angel Gomes

គួររម្លឹកផងដែរថា Gomes បានរួមរស់នៅទឹកដី​ Old Trafford តាំងពីគេមានអាយុ៥ឆ្នាំ មកម្ល៉េះ ខណៈរូបគេបានចូលលេងក្នុងក្រុមឈុតធំជាលើកដំបូងក្នុងឆ្នាំ២០១៧ ក្នុងនាមកីឡាករដែលមានវ័យក្មេងជាងគេ បង្ហាញខ្លួនក្នុងក្រុមឈុតធំរបស់ Man UTD ពោលគឺស្ថិតក្នុងវ័យ ១៦ឆ្នាំ​ និង២៦៣ថ្ងៃ។

  ខ្សែបម្រើវ័យក្មេង Angel Gomes
  ខ្សែបម្រើវ័យក្មេង Angel Gomes

ដោយឡែកចាប់តាំងពីលោក Ole Gunnar Solskjaer មកកាន់តំណែងជាអ្នកចាត់ការទូទៅ ជំនួសលោក Jose Mourinho ក្នុងឆ្នាំ២០១៨មក ខ្សែបម្រើសញ្ជាតិអង់គ្លេស Gomes បង្ហាញខ្លួនបាន៨ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមបិសាចក្រហម ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T