ល្អណាស់! ទីក្រុងបុមបៃរបស់ឥណ្ឌាបានផ្លាស់ប្ដូរភ្លើងសញ្ញាចរាចរណ៍ ពីរូបបុរសមកជាស្ត្រីវិញ ដើម្បីលើកកម្ពស់សិទ្ធិស្មើគ្នា

//s4.kh1.co/f4/f4175033023f53b1634f9d3012c7f2db9f6a86c7.png
សង្គម

 ០៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការរចនាភ្លើងសញ្ញាចរាចរណ៍ថ្មីនឹងបង្ហាញ រូបមនុស្សស្រីពណ៌ក្រហមនិងបៃតង ដែលអាចកំណត់អត្តសញ្ញាណបានដោយសារតែមានរាងសំពត់។

ឥណ្ឌា៖ ភ្លើងសញ្ញាចរាចរណ៍នៅទីក្រុងបុមបៃនឹងមើលទៅប្លែកបន្តិច។ ទីក្រុងពាណិជ្ជកម្មដែលមានប្រជាជន១២លាននាក់ កំពុងផ្លាស់ប្ដូរភ្លើងសញ្ញាចរាចរណ៍មួយចំនួន ដើម្បីឲ្យមានសមភាពយេនឌ័រ។ ការរចនាភ្លើងសញ្ញាចរាចរណ៍ថ្មីនឹងបង្ហាញ រូបមនុស្សស្រីពណ៌ក្រហមនិងបៃតង ដែលអាចកំណត់អត្តសញ្ញាណបានដោយសារតែមានរាងសំពត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមឡើងក្នុងទីក្រុងធំៗ ដែលដឹកនាំដោយលោក Aaditya Thackeray រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន។ លោកបានមានប្រសាសន៍ថា៖ «បើសិនជាអ្នកដើរឆ្លងកាត់តំបន់ Dadar អ្នកនឹងឃើញអ្វីមួយ ដែលធ្វើឲ្យអ្នកមានមោទកភាព» ហើយមិនតែប៉ុណ្ណោះនៅលើការបង្ហោះរបស់គាត់នៅលើបណ្ដាញសង្គម Twitter ដែលបង្ហាញថា ភ្លើងសញ្ញាចរាចរណ៍បានផ្លាស់ប្ដូរពីរូបបុរសមកជាស្ត្រីវិញ។

លោកបានបន្ថែមទៀតថា៖ «រដ្ឋបាលមូលដ្ឋានគឺធានា នូវសមភាពយេនឌ័រជាមួយនឹងគំនិតសាមញ្ញមួយ គឺមានភ្លើងសញ្ញាចរាចរណ៍ជារូបស្ត្រីផងដែរ»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T