មិនចង់ខ្វះវីតាមីន E កុំរំលងអាហារទាំងនេះ

//s4.kh1.co/79/796bdb765f862ab46ff1087ac08cfee38f6b7998.jpg
នារី

 ០៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វីតាមីន E គឺជា​វីតាមីន​សំខាន់​ចំពោះប្រព័ន្ធ​ភាព​ស៊ាំ​ សុខភាព​សរសៃ​ឈាម និង​សុខភាព​ស្បែក។ សម្រាប់​មនុស្ស​ពេញ​វ័យ​ក្នុង​មួយ​ថ្ងៃ​គួរ​ទទួល​បាន​វីតាមីន E ១៥​មិល្លីក្រាម​ ហើយ​បើ​យើង​ទទួល​បាន​វីតាមីន E គ្រប់គ្រាន់​អាច​ការពារ​យើង​ពី​ជំងឺ​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ភ្នែក​បង្ក​ដោយ​កត្តា​អាយុ។

វីតាមីន E គឺជា​វីតាមីន​សំខាន់​ចំពោះប្រព័ន្ធ​ភាព​ស៊ាំ​ សុខភាព​សរសៃ​ឈាម និង​សុខភាព​ស្បែក។ សម្រាប់​មនុស្ស​ពេញ​វ័យ​ក្នុង​មួយ​ថ្ងៃ​គួរ​ទទួល​បាន​វីតាមីន E ១៥​មិល្លីក្រាម​ ហើយ​បើ​យើង​ទទួល​បាន​វីតាមីន E គ្រប់គ្រាន់​អាច​ការពារ​យើង​ពី​ជំងឺ​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ភ្នែក​បង្ក​ដោយ​កត្តា​អាយុ។ តើ​​អាហារ​ប្រភេទ​ណា​ខ្លះ​សម្បូរ​វីតាមីន E?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. គ្រាប់​ផ្កាឈូករ័ត្ន

គ្រាប់​ផ្កាឈូក​រ័ត្ន​គឺជា​អាហារ​សម្រន់​មួយ​ដែល​សម្បូរ​ដោយ​វីតាមីន ជាតិ​សរសៃ ប្រូតេអ៊ីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ស័ង្កសី។ គ្រាប់​ផ្កាឈូករ័ត្ន​១០០​ក្រាម​មាន​វីតាមីន E ៣៥,១៧មិល្លីក្រាម។

២. គ្រាប់​អាល់ម៉ុន

គ្រាប់​អាល់ម៉ុន​១០០​ក្រាម​ផ្តល់​វីតាមីន E ២៥,៦៣មិល្លីក្រាម​។ ក្រៅ​ពី​វីតាមីន E គ្រាប់​អាល់ម៉ុនមាន​ប្រូតេអ៊ីន ជាតិសរសៃ ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម។

៣. សណ្ដែកដី

សណ្ដែកដី​ ១០០​ក្រាម​មាន​វីតាមីន E ៤,៩៣​មិល្លីក្រាម។ យក​ល្អ​គួរ​ញ៉ាំ​សណ្ដែក​ដី​លីង ឬ​សណ្ដែក​ដី​សាប​ដោយ​មិន​មាន​បន្ថែម​រសជាតិ ឬ​អំបិល។

៤. ផ្លែ​បឺរ

ផ្លែ​បឺរ​គឺជា​ផ្លែ​ឈើ​សុខភាព​មួយ​ដែល​មាន​ជាតិ​ស្ករ​តិច និង​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​។ ផ្លែ​បឺរ​១០០ក្រាម មាន​វីតាមីន E ២,០៧មិល្លីក្រាម។

៥. ស្ពៃ​ពួយឡេង

ស្ពៃ​ពួយឡេង​ឆៅ​១០០​ក្រាម​ផ្ទុក​វីតាមីន E ២,០៣មិល្លីក្រាម។ ស្ពៃ​ពួយឡេង​ក៏​មាន​វីតាមីន A វីតាមីន C ជាតិ​សរសៃ និង​ប៉ូតាស្យូម​ដែរ។

៦. បង្គា​

បង្គា​ ១០០​ក្រាម​ផ្តល់​វីតាមីន E ២,២មិល្លីក្រាម។ បង្គា​ក៏​សម្បូរ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ផ្សេង​ទៀត​ដែរ​រួមមាន​វីតាមីន D វីតាមីន B12 វីតាមីន B3 ជាតិ​ស្ពាន់ និង​selenium។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T