ក្លិបបិសាចក្រហម Manchester United កាន់តែ ឈានដល់ការព្រមព្រៀងលក់ចេញខ្សែប្រយុទ្ធម្នាក់នេះ

//s6.kh1.co/e8/e87ccb4cfd87f210e64bc1bb0829f068c55f2e13.jpeg
កីទ្បា

 ០៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមបិសាចក្រហម Manchester United កំពុងតែស្ថិតក្នុងដំណាក់កាលល្អប្រសើរក្នុងការលក់កីឡាករ Alexis Sanchez ទៅឱ្យក្លិបយក្សអុីតាលី Inter Milan ។

ក្រុមបិសាចក្រហម Manchester United កំពុងតែស្ថិតក្នុងដំណាក់កាលល្អប្រសើរក្នុងការលក់កីឡាករ Alexis Sanchez ទៅឱ្យក្លិបយក្សអ៊ីតាលី Inter Milan ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរបាយការណ៍ពី Corriere della Sera បានលើកឡើងថា ប្រធានផ្នែកកីឡារបស់ Inter លោក Beppe Marotta បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ United ដែលនឹងផ្តល់ជូននូវតម្លៃផ្ទេរ ១៣.៥ លានផោន។

កីឡាករ Alexis Sanchez
កីឡាករ Alexis Sanchez

ការផ្ទេរនេះនឹងត្រូវប្រកាសជាផ្លូវការ បន្ទាប់ពីការប្រកួតពានរង្វាន់ Europa League របស់ក្លិប Inter ទល់នឹងក្រុម Getafe នៅថ្ងៃពុធនេះ ដែលក្នុងនោះគាត់ក៏មានឈ្មោះក្នុងបញ្ជីកីឡាករផងដែរក្នុងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Serie A កាលពីថ្ងៃចន្ទនេះ។

កីឡាករ Alexis Sanchez
កីឡាករ Alexis Sanchez

វានឹងក្លាយជាការធូរស្បើយយ៉ាងខ្លាំងសម្រាប់ក្រុមបិសាចក្រហមដែលមានភារកិច្ចផ្តល់ប្រាក់សប្តាហ៍ដល់ Sanchez រហូតដល់ ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍នៅ Old Trafford ខណៈដែលគាត់មិនបានលេងទាល់តែសោះ។

Inter បានចំណាយប្រហែល ១៥០,០០០ ផោនក្នុងមួយសប្តាហ៍លើប្រាក់ឈ្នួលគាត់ ប៉ុន្តែក្លិបហាក់មិនចង់បង់ប្រាក់ពេញនោះទេ បើគាត់ចុះកុងត្រាជាមួយក្លិបនោះ៕

កីឡាករ Alexis Sanchez
កីឡាករ Alexis Sanchez

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T