អូនម៉ី បង្ហាញគម្រោងផ្ទះថ្មីយ៉ាងប្រណីត គ្រោងសង់ឡើងឆ្នាំក្រោយ

//s4.kh1.co/1b/1b09cf7fec0755479ab91bbb532c76983b72a768.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ កញ្ញា អៀ ម៉េងលិ ហាក់ជាបាត់មុខពីសិល្បៈ ងាកទៅបើកជំនួញផ្ទាល់ខ្លួន កំពុងទទួលបានភាពជោគជ័យផងដែរ។​

ភ្នំពេញ៖ តារាសម្ដែងវ័យក្មេងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ពេលនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង បើទោះបី ពេលនេះ នាងហាក់ជាបាត់មុខពីសល្បៈ ទៅចាប់បើមុខជំនួញផ្ទាល់ខ្លួននោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី មួយរយៈចុងក្រោយនេះ អូនម៉ី មិនសូវបានបង្ហាញមុខលើវិថីសិល្បៈច្រើនដូចពេលមុនៗ តែតារាស្រីវ័យ​ ២២ឆ្នាំរូបនេះ នៅតែមានហ្វេនៗអ្នកគាំទ្រចង់ដឹងពីជីវិតឯកជនរស់នៅប្រចាំថ្ងៃនាងដដែល។ ម្យ៉ាងវិញទៀត បច្ចុប្បន្នតារាស្រីរូបនេះ ក៏មានម្ចាស់ស្នេហ៍ជាបុរសរូបសង្ហា ដែលតែងតែផ្ដល់ភាពកក់ក្ដៅ និងផ្ដល់ក្ដីស្រលាញ់ជូននាងជានិច្ច។ ជាពិសេស នាងនិងគូស្នេហ៍ តែងតែមានដំណើរកម្សាន្ត និងថតរូបគូយ៉ាងស្វីតៗ បង្ហោះឲ្យហ្វេនៗបានឃើញជាញឹកញាប់ផងដែរ។ 

តួយោះាងកាលពីបេលថ្មីៗនេះ អូនម៉ី បានបង្ហោះរូបភាពគំរូផ្ទះគ្រោងនឹងសាងសង់នៅឆ្នាំដើមឆ្នាំក្រោយផងដែរ ដោយម៉ូតផ្ទះមួយនោះ មើលទៅតូចល្មមក៏ពិតមែន តែការរចនា ដេគ័រពិតជាស្រស់ស្អាត ប្រណិតតែម្ដង។ មុនតែប៉ុណ្ណោះ ផ្ទះថ្មីមួយនោះ នាងទុករស់នៅកសាងជីវិតគ្រួសារជាមួយគូស្នេហ៍ក្នុងថ្ងៃខាងមុខផងដែរ។ 

គួរបញ្ជាក់ផងដែរថា អូនម៉ី និង​គូស្នេហ៍បានទាក់ទងគ្នាមករយៈពេល ៣ឆ្នាំហើយ តែអ្នកទាំងពីរ នៅតែមានទំនាក់ទំនងស្អិតរមួត ផ្អែមល្ហែមជាមយយគ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគេក៏កំពុងមានគម្រោងនឹងកសាងជីវិតគ្រួសារជាមួយគ្នាទៀត៕

សូមទស្សនារូបភាពខាងក្រោម៖ 

   កញ្ញា អៀ ម៉េងលិ 
   កញ្ញា អៀ ម៉េងលិ 
   កញ្ញា អៀ ម៉េងលិ 
   កញ្ញា អៀ ម៉េងលិ 
   កញ្ញា អៀ ម៉េងលិ 
   កញ្ញា អៀ ម៉េងលិ 
គម្រោងផ្ទះ  កញ្ញា អៀ ម៉េងលិ 
គម្រោងផ្ទះ  កញ្ញា អៀ ម៉េងលិ 
គម្រោងផ្ទះ  កញ្ញា អៀ ម៉េងលិ 
គម្រោងផ្ទះ កញ្ញា អៀ ម៉េងលិ 
គម្រោងផ្ទះ  កញ្ញា អៀ ម៉េងលិ 
គម្រោងផ្ទះ កញ្ញា អៀ ម៉េងលិ 
គម្រោងផ្ទះ  កញ្ញា អៀ ម៉េងលិ 
គម្រោងផ្ទះ កញ្ញា អៀ ម៉េងលិ 
អៀ ម៉េងលិ( ហៅអូនមី)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T